រថយន្តដឹកគ្រឿងសមុទ្រចេញពីប្រទេសវៀតណាមឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រែកចាកម្តងៗ…គេឃើញអ្នករត់ការយកប្រាក់ទៅឱ្យមន្ត្រីច្រកទ្វារ មានគយ និងប៉ូលិសអន្តោប្រវេសន៍ ប៉ូលិសសេដ្ឋកិច្ច ហើយបារ៉ាស់ក៏ចាប់ផ្តើមលើកឡើង ដើម្បីស្វាគមន៍រថយន្តដឹកទំនិញចូលដោយសុវត្ថិភាព ប្រញាប់គោលដៅមកភ្នំពេញ ។
*
ទំនងឈ្មួញរត់ការមិនបានគ្រប់អង្គភាព…សង្ស័យអ្នករត់ការឱ្យតែក្រុមដែលមានសិទ្ធិបើកបារ៉ាស់ ឯក្រុមមន្ត្រីដទៃទៀតដែលមានស្នាក់ការទីនោះដែរ មិនបានផល ទើបផ្ទុះឡើងរឿងឈ្មួញនាំបង្គា និងក្តាមថ្មចូលជាង១០តោន មានលាយគីមី ដែលត្រូវតែកម្ទេចចោល ដើម្បីថ្ងៃក្រោយឱ្យរាង !
*
បានជាពោលដូច្នោះ ពីព្រោះកាលពីថ្ងៃទី១៦ មករា ២០២២នេះ ពេលយប់ មានឡាន២គ្រឿងដឹកបង្គា និងក្តាមថ្ម១២តោន ចូលតាមច្រកទ្វារព្រែកចាក ដោយរលូន ក្រោយពីឈ្មួញរត់ការរួច អត់មានមន្ត្រីជំនាញធ្វើការត្រួតពិនិត្យខ្មោ.ច.យក៍អ្វីឡើយ ។ គឺបើកបារ៉ាស់ឱ្យបោលចូលតែម្តង ព្រោះជាម៉ូយចាស់ ។
*
មើលឃើញបែបនេះ មន្ត្រីជំនាញមួយក្រុមទៀត បានលើកគ្នាឃាត់ឱ្យឈប់ តែរថយន្តអត់ឈប់ទេ បានបោលយ៉ាងលឿន ប្រញាប់មកភ្នំពេញ ។
*
ដោយសារមិនព្រមឈប់ឱ្យត្រួតពិនិត្យ ក៏លើកគ្នាដេញតាមបានចម្ងាយប្រមាណជិត២០គ.ម ទើបស្ទាក់ចាប់បាន ហើយក៏នាំគ្នាត្រួតពិនិត្យដើម្បីឱ្យឃើញជាក់ស្តែង ។
*
លុះពេលពិនិត្យ ក៏ឃើញបង្គាមានចាក់ចាហួយចូលដើម្បីបង្កើនទម្ងន់ ព្រមទាំងរកឃើញមានជាតិគីមីក្នុងគ្រឿងសមុទ្រនេះទៀតផង គឺគេលាយគីមី ដើម្បីរក្សាគុណភាពដែលឈ្មួញខ្មែរ និងយួនតែងតែប្រព្រឹត្តនាំយកមកលក់នៅភ្នំពេញ ។
*
មហាជនដែលដឹងរឿងនេះ និយាយថា បើមន្ត្រីមុខលុយនៅច្រកទ្វារព្រែកចាក នៅតែបណ្តោយឱ្យឈ្មួញដឹកគ្រឿងសមុទ្រ លាយគីមីចូលមួយថ្ងៃៗរាប់តោនបែបនេះ បានជាសុខភាពខ្មែរដុនដាបពេញៗមន្ទីរពេទ្យ ។
*
គេនាំគ្នានិយាយថា ខ្មែរអ្នកក្រមិនងាយឈឺស្លាប់ឆាប់ទេ ព្រោះគេមិនមានប្រាក់ទិញគ្រឿងសមុទ្រ លាយគីមីបែបនេះទេ គឺមានតែអ្នកមានទេ ដែលចូលចិត្តបង្គា មឹក និងក្តាមថ្ម លក់ពាសពេញតាមហាង តាមទីផ្សារ ។
*
មហាជនសំណូមពរ សូមឱ្យអស់លោក មានអំណាច តាមច្រកទ្វារព្រំដែន វៀតណាម ជាពិសេសច្រកទ្វារព្រំដែនព្រែកចាក គួរឈប់ស្មោគគ្រោកទៀតទៅ…បើតែយ៉ាងនឹងទេ ងាប់ខ្មែរអស់ហើយ…ឬមួយប្រញាប់ស្រង់ដើម ព្រោះទិញប៉ុស្តិ៍ឈរជើងនៅព្រំដែនថ្លៃកប់ពពកពេក…ហេ ! ហេ !
ចែករំលែកព័តមាននេះ