ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាកុំឱ្យគេឮ

2 ឆ្នាំ មុន
  • ភ្នំពេញ

អំពើពុករលួ​យ​លើគោក កើតមាន​នៅ​ផ្សារ​ដើ​ម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែលគេ​ដឹង​ថា មេ​ផ្សារ​និង​មេ​សន្តិ​សុ​ខ រួម​ដៃ​គ្នា​ច្រា​ស់​ច្រំ​អត់​ចេះ​ខ្លាច​ច្បាប់ អត់​ចេះ​អៀន​ខ្មាស់​ឡើយ គឺ​រួមដៃគ្នា «ស៊ី»…

  • អំពើពុករលួ​យ​លើគោក កើតមាន​នៅ​ផ្សារ​ដើ​ម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែលគេ​ដឹង​ថា មេ​ផ្សារ​និង​មេ​សន្តិ​សុ​ខ រួម​ដៃ​គ្នា​ច្រា​ស់​ច្រំ​អត់​ចេះ​ខ្លាច​ច្បាប់ អត់​ចេះ​អៀន​ខ្មាស់​ឡើយ គឺ​រួមដៃគ្នា «ស៊ី» តាម​ជំនាញ និង​មាន​ចរិត​កោងកាច ធ្វើ​ឱ្យ​អាជីវករ​ខ្លប​ខ្លាច​ស្ទើរគ្រប់​គ្នា ។
    *
  • បាន​ជា​ពោល​ដូ​ច្នោះ ព្រោះ​ពេញ​មួយ​រដូវ​កូ​វី​ដ​នេះ អាជ្ញាធរ​បាន​បិទ​ផ្សារ​លក់​ដូរ រុះរើ​រៀប​ថ្មី ដេញ​ពី​កើត​ទៅ​លិច ពី​ជើង​ទៅ​ត្បូង ស្រេច​​តែ​អំណាច​របស់​ខ្លួន ។
    *
  • អ្នកលក់​ដូរ​នៅ​ផ្សារ​ដើម​គ និយាយប្រាប់​កោះសន្តិភាព​ឮ​ដូច​ដាក់​មេក្រូថា ពេល​ដេញ​អាជីវករ​ឱ្យ​ផ្អាក​លក់​ដូរ ព្រោះតែ​កូ​វី​ដរាល​ដាល…គេ​នាំគ្នា​ឈប់​លក់​តាម​អំណាច​មេ​ផ្សារ និង​មេ​សន្តិសុ​ខ ។
    *
  • ដល់ពេល​កូ​វីដ​អស់​បារមី​ទៅ…ទីផ្សារ​ត្រូវ​បាន​បើក​ឡើង​វិញ ស្រាប់តែ​តូប​អ្នក​លក់​ចាស់​ៗ​ត្រូវ​បាត់​អស់ បែរជា​មាន​តូប​ថ្មី​មក​ជំនួស​កន្លែ​ង​របស់​គេ​វិញ ។ វា​ដូចជា​មេ​ផ្សារ​និង​មេ​សន្តិសុខ​រួមដៃគ្នា​ប្លន់​ដូច្នោះ​ដែរ ។
    *
  • លុះដល់​ពេល​អ្នកលក់​ដូរ​ចាស់​សួរ​អ្នកថ្មី​ថា ហេតុ​អី​មក​លក់​នៅកន្លែង​ខ្ញុំ អីចឹង ? ត្រូវ​បាន​គេ​ឆ្លើយ​ដូច​ៗ​គ្នា​ថា បាន​ទិញ​កន្លែង​ពី​ប្រ​ធាន​ផ្សារ​ថ្លៃ​ខ្លះ​មួយ​លាន​រៀល ។
    ដល់​អុីចឹង​ទៅ​ត្រូវ​បាន​អាជីវករ​ចាស់​អត់​កន្លែង​លក់ដូរ នាំគ្នា​និយាយ​ថា សម័យ​កូ​វីដ​ធ្វើ​ឱ្យ​ប្រធាន​ផ្សារ​ច្រាស់​ច្រំ លើទឹក​ភ្នែក​អ្នក​ក្រ​ពេញបន្ទុក​ហើយ ។ ឱ ! លោក​ប្រធាន គាង ចក់ សម័យ​កូ​វីដ​អើយ…លោក​ប្រធាន​សន្តិសុខ ព្រះនាម៩៧ អើយ…សម័យ​កូ​វី​ដមិន​ទាន់​ចប់​ផង…ប្រញាប់​ប្រមូល​វេច​បាប​អី​ខ្លាំងម្ល៉េះ ?
    *
  • អ្នកលក់​ដូរ​ក្នុង​ផ្សារ សំណូមពរ​ឱ្យ​លោក​ប្រធាន​ផ្សារ​ប្រគល់​ទីតាំង​ចាស់​ឱ្យ​ម្ចាស់​គេ​វិញ​ផង កុំ​យក​កន្លែង​គេ​ទៅ «លក់​លើគោក» បែបនេះ និង​ត្រូវតែ​ប្រគល់​ប្រាក់​នោះ​ឱ្យ​ម្ចាស់​គេ​វិញ​ផង ដែល​តាម​ពាក្យ​លេ​ច​ឮ លក់​រាប់រាយ​កន្លែង​ឯណោះ ។ ចាំ​មើល​ទៀ​ត តើ​លក់​បាន​ប៉ុន្មាន​សិប​កន្លែង ? ព្រោះ​ម្នា​ក់ៗ​ដែល​លក់​ចាស់ អត់មាន​កន្លែង​លក់​ទេ ត្រូវ​ចំណាយ​ប្រាក់​ទិញ​រាប់​លាន​រៀល​ពី​លោក​ប្រធាន​ផ្សារ ទើប​មាន​ទីតាំង​លក់​ឡើង​វិញ ៕
    ***

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ