ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដ្រី​មេម៉ាយ​កូន​5​ក្នុង​បន្ទុក​ ទទួល​ផ្ទះ​មួយ​ខ្នង​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ឆ្លើយ​តប​តាម​ការ​អំពាវនាវ​របស់​ស្ត្រី​មេម៉ាយ​ទុគ៌ត ចិញ្ចឹម​កូន​៥​នាក់​ក្នុង​បន្ទុក រស់នៅ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ដែល​គ្មាន​ទីជម្រក​សមរម្យ​ព្រោះ តែ​ផ្ទះ​ដែល​កំពុង​រស់នៅ​បានរ​លំបាក់ទៅ​ហើយ​នោះ ពេល​នេះ​ផ្ទះ​តៀម​មួយ​ខ្នង​ធ្វើ​ពី​ឈើ ប្រក់ និង​បាំងជញ្ជាំង​ស័ង្កសី​បាន​ធ្វើ​រួចរាល់​ហើយ និង​បាន​ប្រគល់​ជូន​ស្ត្រី​ខាងលើ​នេះ កាលពី​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​កន្លង​

ខេត្តកំពង់ឆ្នាំង ៖ ឆ្លើយ​តប​តាម​ការ​អំពាវនាវ​របស់​ស្ត្រី​មេម៉ាយ​ទុគ៌ត ចិញ្ចឹម​កូន​៥​នាក់​ក្នុង​បន្ទុក រស់នៅ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង  ដែល​គ្មាន​ទីជម្រក​សមរម្យ​ព្រោះ តែ​ផ្ទះ​ដែល​កំពុង​រស់នៅ​បានរ​លំបាក់ទៅ​ហើយ​នោះ ពេល​នេះ​ផ្ទះ​តៀម​មួយ​ខ្នង​ធ្វើ​ពី​ឈើ ប្រក់ និង​បាំងជញ្ជាំង​ស័ង្កសី​បាន​ធ្វើ​រួចរាល់​ហើយ និង​បាន​ប្រគល់​ជូន​ស្ត្រី​ខាងលើ​នេះ កាលពី​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ។

សូម​រំឭក​ថា បន្ទាប់​ពី​មាន​សេចក្តី​អំពាវនាវ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ពិសេស​សារព័ត៌មាន​កោះសន្តិភាព​ដែល​បាន​ផ្សាយ​ពី​ទុក្ខ​លំបាក​របស់​ស្ត្រី​ឈ្មោះ អ៊ុ​ន គឹ​ម​ស្រ៊ុ​ន អាយុ​៣៥​ឆ្នាំ ត្រូវ​ប្តី​បោះបង់​ចោល​ទុក​កូន​៥​នាក់​ក្នុង​បន្ទុក និង​ប្រឹង​ដើរ​បោក​ខោអាវ​ឱ្យ​គេ​ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​កូន ព្រមទាំង​គ្មាន​ជម្រក​ស្នាក់​នៅ​ផង​នោះ សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទ ក្រហមកម្ពុជា បាន​ជួយ​ឧបត្ថម្ភ​ប្រាក់​ចំនួន​១​លាន​២០​ម៉ឺន​រៀល ។

ក្រៅពី​នេះ​មាន លោក​ឧកញ៉ា ទៀង ថៃ និង​លោក​ជំទាវ វ៉ា​ន់ លុយ សមាជិក​កិ​តិ្ត​យស​កាកបាទក្រហមកម្ពុជា​ចំនួន​១​លាន​រៀល លោក ប៊ី ប្រធាន​យុវវ័យ​សាមគ្គី​ដើម្បី​មនុស្សធម៌​១៥​ម៉ឺន​រៀល និង​លោក សួ​ស គឹ​ម​ថុ​ន មន្ត្រី​មន្ទីរ​សង្គមកិច្ច​២០​ម៉ឺន​រៀល រួម​នឹង​សប្បុរសជន​មួយ​ចំនួន​ទៀត បាន​រួម​គ្នា​ធ្វើ​ផ្ទះ​បាន​១​ខ្នង​ប្រគល់​ជូន​ស្ត្រី​ខាងលើ​នេះ ដែល​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ ជា​ប្រភេទ​ផ្ទះ​តៀម ប្រក់​និង​បាំងជញ្ជាំង​ស័ង្កសី ។

លោក​ជំទាវ វ៉ា​ន់ លុយ មាន​ប្រសាសន៍​ថា​ទាំងនេះ​ជា​ការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក៏​ដូច​ជាមួយ​សម្តេច​ទាំង​ពីរ ដែល​ជួយ​ប្រជាពលរដ្ឋ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ទោះ​ថា​ការ​ចូលរួម​ចំណែក​នេះ​វា​តិចតួច​ក្តី តែ​វា​គ្រាន់បើ​ជាង​អត់ ។ យើង​បាន​សាមគ្គី​គ្នា​ជួយ​គាត់ ព្រោះ​រឿង​ប្រជាពលរដ្ឋ​មិន​ចាំបាច់​តែ​ថ្នាក់ដឹកនាំ​ទេ យើង​អ្នក​រកស៊ី​ឲ្យ​តែ​មាន​ធនធាន ក៏​យើង​រួម​គ្នា​ជួយ​គាត់​បាន​ដែរ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​លំបាក​របស់​គាត់​តាម​លទ្ធភាព​គ្មាន​ការ​បង្ខិតបង្ខំ​ទេ ។

ក្រោយ​ពី​បាន​ទទួល​អំណោយ​ជា​គ្រឿង​ឈើ​សម្រាប់​សង់ផ្ទះ​នេះ ស្ត្រី​មេម៉ាយ អ៊ុ​ន គឹ​ម​ស្រ៊ុ​ន មានចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង និង​បាន​លើកដៃ​សំពះ​ថ្លែងអំណរគុណ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន និង​លោក​ជំទាវ វ៉ា​ន់ លុយ  សូម​សម្តេច​និង​លោក​ជំទាវ ព្រមទាំង​សប្បុរសជន​ទាំងអស់ ជួប​ប្រទះ​តែ​សេចក្តីសុខ​និង​រកស៊ី​មានបាន​តរៀង​ទៅ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង បាន​ថែ្ល​ង​អំណរ​គុណ​សម្តេច​ទាំង​២ និង​លោក​ជំទាវ​ម្ចាស់​អំណោយ និង​សូម​ជូនពរ​ដល់​សម្តេច លោក​ជំទាវ និង​សប្បុរសជន​ទាំងអស់ សូម​ជួប​ប្រទះ​តែ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ​គឺ​អាយុៈ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​នោះ​ដែរ លោក​ជំទាវ វ៉ា​ន់ លុយ និង​លោក​ជំទាវកែ ច័ន្ទ​មុនី ក៏​បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​២០​ម៉ឺន​រឿ​ល​បន្ថែម​ផង​ដែរ ៕