ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ Huawei​ម៉ូ​ដែល​Honor 8​ដាក់​លក់​ក្នុង​ទីផ្សារ​អឺរ៉ុប

7 ឆ្នាំ មុន

ក្រុមហ៊ុនទូរស័ព្ទ​ដៃ Huawei បាន​ចេញ​លក់​គំរូ​ទូរស័ព្ទ​ស៊េ​រី​ថ្មី Honor 8 របស់​ខ្លួន​នៅ​ទ្វីបអឺរ៉ុប​មុនគេ ។ វា​ជា​លើក​ទី​៣​របស់​ក្រុមហ៊ុនទូរស័ព្ទ Huawei ដែល​ចាប់​យក​ការ​បង្ហាញ​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​ក្នុង​ទីផ្សារ​អឺរ៉ុប

ក្រុមហ៊ុនទូរស័ព្ទ​ដៃ Huawei បាន​ចេញ​លក់​គំរូ​ទូរស័ព្ទ​ស៊េ​រី​ថ្មី Honor 8 របស់​ខ្លួន​នៅ​ទ្វីបអឺរ៉ុប​មុនគេ ។ វា​ជា​លើក​ទី​៣​របស់​ក្រុមហ៊ុនទូរស័ព្ទ Huawei ដែល​ចាប់​យក​ការ​បង្ហាញ​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​ក្នុង​ទីផ្សារ​អឺរ៉ុប ដែល​ការ​បង្ហាញ​លើក​ដំបូង​របស់​ខ្លួន​ន​ស្ថិត​ក្នុង​ប្រទេស​ចិន​ដែល​ជា​ស្រុក​កំណើត​របស់​ក្រុមហ៊ុន ។ ចំណែក​ទីផ្សារ​អា​មេ​រិ​ក​ស្ថិត​ក្នុង​លំដាប់​ទី​២ ។

ក្នុង​ការ​បង្ហាញ​នេះ​ធ្វើ​ឡើង​ក្នុង​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង ។ ក្រុមហ៊ុន​បាន​ចេញ​ទូរស័ព្ទ​ម៉ូ​ដែល Honor 8 ដែល​មាន​រ៉េ​ម (Ram) ៤GB អេ​ក្រង់​៥,២​អីុ​ញ កាមេរ៉ា ១២ មេ​ហ្គា​ភិ​កសែ​ល ថ្ម​៣០០០mAH និង​ដើរ​ដោយ​ប្រព័ន្ធអេ​ន​ត្រ​យ​(Android)៦.០.១ Marshmallow និង​មាន​ស្គែ​ន​ម្រាមដៃ​ផង​ដែរ ។ ចំណែក​អង្គ​ចង​ចាំ​មាន​ពីរ​ជម្រើស​គឺ ៣២GB លក់​ក្នុង​តម្លៃ​៣៩៩​អឺ​រ៉ូ និង​៦២GB លក់​ក្នុង​តម្លៃ​៤៤៩​អឺ​រ៉ូ ៕