ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ជន​បង្ក កា.ប់​ឲ្យ​របួសធ្ងន់​នៅ​សល់​តែ​លី​អូ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៥​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួល​ជាន់​ទី​២ ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ទល់មុខ​រោងចក្រ​សាន់​ស្កា​យ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៥​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួល​ជាន់​ទី​២ ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ទល់មុខ​រោងចក្រ​សាន់​ស្កា​យ មាន​ករណី​ជម្លោះ​មួយ ដែល​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់ នៅ​សល់​តែ​ដង្ហើមចង្រិត​។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សុ​ម៉ា​លី អាយុ​៣០​ឆ្នាំ មុខរបរ​ជាង​ត​ទឹក​ភ្លើង រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​មានស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង​។

នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ភាគី​ជម្លោះ​ទាំង​សងខាង និយាយ​ជាមួយ​គ្នា​ទំនងជា​អ្នក​ស្គាល់គ្នា ជន​រង​គ្រោះ​មាន​គ្នា​តែ​ម្នាក់ឯង រីឯ​ជន​បង្ក​មាន​គ្នា​៣​នាក់​។ មួយសន្ទុះ​ក្រោយមក​គេ​បានឃើញ​ភាគី​ទាំង​សងខាង​ឈ្លោះ​គ្នា​១​ទល់​១​។ ប្រភព​បាន​បន្ត​ថា អ្នក​ទាំង​២​ឈ្លោះ​គ្នា​មិន​បាន​ប៉ុន្មាន​នាទី ស្រាប់តែ​ជន​បង្ក​បានរ​ត់ទៅ​ទាញ​កាំបិត​មក​ស្ទុះ​ដេញ​កាប់​ជន​រង​គ្រោះ ត្រូវ​១​កាំបិត​ចំ​ក្បាល​រយះ​ធំ និង​ត្រូវ​ដៃ​២​កាំបិត បណ្ដាល​ឲ្យ​រង​របួសធ្ងន់​។

ជាមួយ​គ្នា​នោះ​ដែរ​ដោយ​ជន​ជន​រង​ភិតភ័យ​ខ្លា​ង​ពេក ក៏​បាន​រត់ឡើង​លើ​ផ្ទះ​ជួល​ជាន់​ទី​១ ចំណែកឯ ជន​បង្ក​ដេញ​តាម​វាយ​បន្ត​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​របូត​ខោជើងវែង​នៅ​ក្រោម រត់ឡើង​ទៅ​លើ​នៅ​សល់​តែ​លី​អូ ហើយ​ជន​បង្ក​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​តែ​ម្ដង​។ ជន​រង​គ្រោះ​ត្រូវ​បាន រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ លោកសង្ឃ ។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង ដើម្បី​ធ្វើ​កំណត់ហេតុ​កសាង​សំណុំរឿង ធ្វើ​យ៉ាងណា ឈាន​ទៅ​រក​ការ​ឃាត់ខ្លួន​ជន​បង្ក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ តែ​តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​មិន​បាន​លម្អិត​ឡើយ ដោយ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​៕