ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​សាំង​នៅ​ស្ថា​នីយ​ប្រេង​នានា​​ហក់​ឡើ​ងថ្លៃ​​ខុស​ៗគ្នា​ ខណៈក្រសួងកំណត់ ៥៣០០ រៀលក្នុងមួយលីត្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រា​ជ​ធានី​ភ្នំពេញ​ ៖ បន្ទាប់ពី​សង្គ្រាម​បាន​ផ្ទុះឡើ​ង​នៅ​ប្រទេស​អ៊ុយក្រែន ហើយ​ប្រទេស​មហាអំណាច​អាមេរិ​ក និង សម្ព័ន្ធ​មិត្តណា​តូ​ បាន​ដា​ក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី​នោះ ក៏​បាន​ធ្វើឱ្យ​​តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក ​​ហក់​ឡើង​​​ថ្លៃ​ជា​បន្ទាប់​បន្ទាប់ ។…

រា​ជ​ធានី​ភ្នំពេញ​ ៖ បន្ទាប់ពី​សង្គ្រាម​បាន​ផ្ទុះឡើ​ង​នៅ​ប្រទេស​អ៊ុយក្រែន ហើយ​ប្រទេស​មហាអំណាច​អាមេរិ​ក និង សម្ព័ន្ធ​មិត្តណា​តូ​ បាន​ដា​ក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី​នោះ ក៏​បាន​ធ្វើឱ្យ​​តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក ​​ហក់​ឡើង​​​ថ្លៃ​ជា​បន្ទាប់​បន្ទាប់ ។ ​ទន្ទឹម​នោះ ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​ដែល​បាន​នាំចូល​ប្រេង​ពី​បរ​ទេ​ស ក៏​បាន​ធ្វើឱ្យ​​ទីផ្សា​រ​ប្រេង​នៅ​តាម​ស្ថានីយ៍នានា​បាន​ឡើង​ថ្លៃ​ដែល​ពុំ​ធ្លាប់​នោះ​ទេ ។ ការ​ឡើង​ប្រេង​នេះ​ ហាក់ដូចជា​មិន​មានតម្លៃ​ពិតប្រាកដ​ណា​មួយ ​ដែល​បាន​កំណត់​ពី​ក្រុមហ៊ុ​ន​ប្រេង​នោះ​ទេ គី​ឡើងថ្លៃ​ទៅតាម​មាត់​និង​ទៅតាម​ស្ថានីយប្រេង​នានា​។​ មិន​តែ​ប៉ុណ្ណោះ មាន​ស្ថានីយ​ប្រេង​ខ្លះ ហាក់ដូចជា​មាន​ភ័យ​ខ្លាចប្រទេស​វឹកវរ ហើយ​បាន​លក់​ប្រេង​ក្នុ​ង​តម្លៃ​ខ្ពស់​រហូត​ដល់​ប្រេង​ស៊ុប​ពែ​​ត​ម្លៃ១លី​ត្រ ៥៧០០រៀ​ល និង​ស្ថានីយ​ប្រេង​ខ្លះទៀត ​មិន​ចង់​លក់​ប្រេង​ទៀតផង​។

ទីតាំងស្ថានីយមួយកន្លែងលក់សាំងធម្មតាតម្លៃដល់ 5700 រៀលក្នុងមួយលីត្រ


យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចេញនៅថ្ងៃទី ១៦​ ខែមីនា ឆ្នាំ២០២២ នេះបានបង្ហាញតម្លៃប្រេងឥន្ធនៈលក់រាយ តែ ៥៣០០ រៀលក្នុងមួយលីត្រ សម្រាប់ប្រភេទសាំងធម្មតា ។ ពោលគឺឡើង ៥០០ រៀលក្នុងមួយលីត្រ ពី ៤៨០០ រៀល ទៅ ៥៣០០ រៀលក្នុងលីត្រ ។ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយប្រេងនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១៦-៣១ ខែមីនា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៥.៣០០រៀល/លីត្រ(ឡើងចំនួន៥០០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៣០០រៀល/លីត្រ (ឡើងចំនួន៨០០រៀល)។

តាម​សំដី​បងប្រុស​ម្នាក់បាន​អោយ​ដឹង​ថា កាលពីវេលា​រសៀ​ល​ថ្ងៃទី១៥ មីនា​ ឆ្នាំ​២០២២ គាត់​បាន​បើករថយន្ត ចូល​ទៅ​ចាក់សាំង​នៅ​ស្ថានីយ L H R មួយ​កន្លែងនៅ​ក្បែ​រ​វត្ត​វិ​ហារ​ឃួន ដោយ​ចាក់សាំង​ចំនួន៣០លីត្រ ហើយ ត្រូវ​បាន​កម្មករ ចាក់​អោយ​តែ១០លីត្រ ក្នុង១លីត្រ៤៨០០រៀល ហើយថែមទាំង​ថតរូប​ផ្ញើអោយ​ម្ចាស់​ស្ថានីយមើល​ទៀត​ដោយ​ខ្លាច​ចាក់​លើស ។

ចំណែក​លោក តុង សីហា បាន​អោយ​ដឹង​ថា គាត់​បាន​ជិះ​ម៉ូតូ​អស់សាំង ហើយ​បាន​បណ្តើរ​ម៉ូតូ​ទៅ​ចាក់សាំង​នៅ​ដេ​ប៉ូ​ចែក​ចា​យ​ប្រេង​មួយ​កន្លែង នៅ​តាមផ្លូវ​រថភ្លើង​ខា​ងលិច វត្ត​តាំង​កសាង ត្រូវ​បាន​កម្មករ​ចាក់សាំង​អោយ​តែ១លី​ត​ក្នុង​តម្លៃ៥៨០០រៀល ហើយ​ប្រាប់​ថា ដោយសារតែ​ម៉ូតូ​អស់សាំង​ទើប​ចាក់​អោយ​ ព្រោះ​គាត់​បិទទ្វារ ហើយ​​សាំង​ក៏​​ជិត​អស់​ទៀត ​។

នៅ​ព្រឹក​ថ្ងៃទី១៦ មីនា ឆ្នាំ២០២២ កោះសន្តិភាព​​បាន​ចុះទៅ​ផ្តិត​យក​រូបភាព​ពី​តម្លៃប្រេង​នានា​តាម​ស្ថានីយ​ប្រេង​ក្នុង​រាជធានី ហើយ​បាន​ពិនិត្យ​ឃើញថា នៅ​តាម​ស្ថានីយសាំង​បាន​ឡើងថ្លៃ​ខុសៗគ្នា ទៅតាម​ស្ថានីយ ​និង​ដេប៉ូ​ចែក​ចាយ ។​ នៅក្នុង​នោះ មាន​ដេប៉ូ​ចែកចាយ​ប្រេង​តេ​លា មួយ​នៅ​ក្រាំងធ្នង់​បាន​ឡើងថ្លៃ​ខ្ពស់​ជាងគេ, ហ្គា​សត​ម្លៃ​​៣០០០រៀល, សាំង​ស៊ុប​ពែរ១លីត្រ៥៧០០រៀល(៩៥), សាំង​ធម្មតា (៩២)តម្លៃ៥៥០០រៀល​ ក្នុង១លីត្រ​និង​ប្រេង​ម៉ាស៊ូត៥៣០០រៀល​ក្នុង​មួយ​លីត្រ ។​ នេះ​បើ​តាម​តារាងតម្លៃ ដែល​បាន​បង្ហាញ​នៅមុខ​ដេប៉ូ ។​

ដោយឡែក ចំណែកស្ថានីយប្រេង​ក្រុម​ហ៊ុន​ធំៗ ដូចជា​ប្រេង P T T , ប្រេងម៉ាស៊ូត តម្លៃ១លី​ត៤៥០០រៀល , សាំង​ធម្មតា តម្លៃ៤៨០០រៀល និង​សាំង​ស៊ុប​ពែ​រត​ម្លៃ១លីត្រ៥៣៥០រៀល ។​ សាំង​ក្រុមហ៊ុន​តូ​តាល់ នៅ​តាម​ស្ថានីយ៍ ប្រេង​​តូ​តាល់​៖ សាំង​សែល​លៀ​ម (៩៥)តម្លៃ៥៣៥០រៀល ក្នុង១លីត្រ ,សាំង​ធម្មតា ៤៨០០រៀល​ក្នុង១លីត្រ, ប្រេង​ម៉ាស៊ូត៤៥០០រៀល​ក្នុង១លីត្រ,។

​សាំង​កាល់​តិច Gold តម្លៃ៥៣៥០រៀល​ក្នុង១លីត្រ,សាំង Silver៤៨០០រៀល​ក្នុង១លីត្រ,សាំងDiesel៤៥០០រៀល​ក្នុង១លីត្រ​។​សាំង​ក្រុមហ៊ុន​តេ​លា នៅ​តាម​ស្ថានីយ៍​តេ​លា ៖ ប្រេងម៉ាស៊ូត​តម្លៃ៤៥០០ក្នុង១លីត្រ, សាំង​ធម្មតា (៩២)តម្លៃ៤៨០០រៀល​ក្នុង១លីត្រ, សាំង​ស៊ុប​ពែរ(៩៥)៥៣០០រៀល ។​

ក្រៅពីនោះ​ នៅ​តាម​ស្ថានីយប្រេង និង​ដេប៉ូ​ចែកចាយ ផ្សេង​ៗ​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​ មាន​តារាងតម្លៃ​ខុសគ្នា ។​ ការ​ឡើងថ្លៃប្រេង​នេះ ​បាន​និង​កំពុងតែ​ធ្វើអោយ​ប៉ះ​ពាល់ ដល់​ជីវភាព​និង​ការរស់​នៅ របស់​ប្រជាពលរដ្ឋ ក្រីក្រ​ផង​ដែរ​៕​​

ស្ថានីយមួយកន្លែងនៅរាជធានីភ្នំពេញ លក់រាយក្នុងតម្លៃ ៥៣០០ រៀលក្នុងមួយលីត្រ
តម្លៃប្រេងសាំងលក់រាយកាលពីដើមខែ មីនា ឆ្នាំ២០២២ កន្លងទៅ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ