ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ចែក​អំណោយ​ជូន​ស្ត្រី​ដែល​ចិញ្ចឹម​ចៅ​ជាង​២០​នាក់

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ សីហា ២០១៦ លោក​ជំទាវ ម៉ៅ ម៉ា​ឡៃ កែ គឹ​ម​យ៉ា​ន ភរិយា​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ សីហា ២០១៦ លោក​ជំទាវ ម៉ៅ ម៉ា​ឡៃ កែ គឹ​ម​យ៉ា​ន ភរិយា​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា​សន្តិភាព​និង​ក្រុមការងារ បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ស្ត្រី​ក្រីក្រ​វ័យ​ចំណាស់​ម្នាក់ ដែល​ចិញ្ចឹម​ចៅ​រហូត​ដល់​ជាង​២០​នាក់ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា មុន​ពេល​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ស្ត្រី​ខាងលើ លោក​ជំទាវ ម៉ៅ ម៉ា​ឡៃ កែ​គឹ​ម​យ៉ា​នក៍​បាន​នាំ​យក​អំណោយ​ចែក​ជូន​គ្រួសារ​ចៅ​ច្រើន​នៅ​ភូមិ​បា​លិ​លេ​យ្យ​2 សង្កាត់​ប៉ោយ​ប៉ែ​ត និង​គ្រួសារ​ក្រីក្រ​មួយ​ចំនួន​ទៀត​រួម​ទាំង​ក្មេង​ស្រី​មាន​ជំងឺ​ផង​ដែរ​។  នៅ​ពេល​នេះ​លោក​ជំទាវ កំពុង​ពិសា​អាហារ​ជាមួយ​គ្រួសារ​ទាំងអស់​ខាងលើ​យ៉ាង​ស្និ​ទ្ឋិ​ស្នាល​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ដោយ​គ្មាន​ការ​រើសអើង​ឡើយ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​សារព័ត៌មាន​កោះសន្តិភាព ៕