ខេត្តតាកែវ ៖ ក្រុមជញ្ជីងចល័តនៃក្រសួងសាធារណៈការ និងដឹងជញ្ជូនបានបើកប្រតិបត្តិការណ៍ត្រួតពិនិត្យរថយន្តដឹកស្រូវយកទៅលក់នៅប្រទេសវៀតណាម ដែលបានផ្ទុកលើសទម្ងន់ និងបានធ្វើការផាកពិន័យភ្លាមៗផងដែរ ទើបអនុញ្ញាតឲ្យយករថយន្តផ្សេងមកសាងស្រូវយកទៅលក់បន្ត ។

ការចុះប្រតិបត្តការណ៍នៃក្រុមមន្ត្រីជញ្ជីងចល័តនៃស្រសួងសាធារណៈការ និងដឹកជញ្ជូនលើក្រុមរថយន្តដឹកស្រូវលើសទម្ងន់នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅលើដងផ្លូវជាតិលេខ២ ក្នុងភូមិសូច័ន្ទ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដោយបានឃាត់ទុករថយន្តបាន៥គ្រឿង ដែលផ្ទុកលើសទម្ងន់មានចាប់ពី២០តោន ទៅ២៥តោនក្នុងមួយគ្រឿងៗ ។

ចំពោះដំណោះស្រាយ គឺត្រូវបានមន្ត្រីជំនាញជញ្ជីងចល័តធ្វើការផាកពិន័យចំពោះ ទម្ងន់ដែលលើសដោយក្នុងមួយតោនត្រូវពិន័យជាប្រាក់៣០ម៉ឺនរៀល ទើបអនុញ្ញាតឲ្យសាងស្រូវនៅលើរថយន្តទៅលក់ ដោយឡែក រថយន្តត្រូវអូសយកទៅរក្សាទុកនៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវរយៈពេល១ឆ្នាំ។ ដោយឡែក តាមសម្តីម្ចាស់រថយន្តបានឲ្យដឹងដែរថា ពួកគាត់ទទួលស្គាត់ថា ដឹកលើសទម្ងន់ហើយក៏មិនរុញរា និងការបង់ផាក់ពិន័យដែរ តែថា បើគាត់មិនដឹកផ្ទុកលើសទម្ងន់គឺមិនចំណេញទេ ព្រោះសាំងឡើងថ្ងៃ និងត្រូវបង់លុយនៅច្រកព្រំដែនជាច្រើនម៉ឺនរៀលទៀត ។

លោកប្រធានក្រុមជញ្ជីងចល័តដែលដឹកនាំកម្លាំងមកអនុវត្តលើរថយន្តដឹកលើសទម្ងន់នេះបានបញ្ជាក់ថា ជា ច្រើនឆ្នាំមកហើយលើផ្លូវជាតិ២នេះ ជំនាញលោកមិនដែលបានចុះមកនោះទេ ហើយក៏សំណូមពរដល់ក្រុមឈ្មួញរកស៊ីដឹកទំនិញផ្សេងៗ ពិសេស ដឹកស្រូវត្រូវផ្ទុកទម្ងន់ដឹកតាមច្បាប់កំណត់ និងប្រភេទរថយន្តរបស់ខ្លួន ជៀសវាងការខាតបង់ពេលមន្ត្រីចាប់ឃាត់រថយន្តពិនិត្យទម្ងន់៕



ចែករំលែកព័តមាននេះ