ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​ប៉េសេ​ចោទម្ចាស់​ផ្សារ​ប៉េ​សេ​ប្រើអំណាច​ផ្តាច់ការ​ គឺ​​មានតែ​សុំ​​សម្តេច​តេជោ​​ជួយ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អាជីវករ​​ផ្សារ​ប៉េសេ​ដែលមានទីតាំង​​នៅក្នុងសង្កាត់​​បឹង​ទំពុន​​ ខណ្ឌ​មានជ័យ ប្រមាណ​ជា​១០០​នាក់ បាននាំគ្នា​​កាន់​​បដា​ពាក្យ​ស្លោក​​មុខវត្ត​​បទុមវតី កាលពីព្រឹកថ្ងៃ​ទី​២៨ មករា ២០១១ ប្រយោជន៍​​សុំ​កិច្ច​​​អន្តរា​គមន៍​​​​ពីសម្តេចតេជោ​ហ៊ុន សែន ជួយបញ្ចុះ​តំលៃ​ជួលតូប និងការ​គំរាមកំហែង​ពីម្ចាស់​ផ្សារ ។​ អាជីវករ​​មួយរូប​ដែល​​ភ័យខ្លាច​​អំណាច​ម្ចាស់​ផ្សារ​​ប៉េសេ សុំ​មិន​បញ្ចេញ​​​ឈ្មោះ​បាននិយាយ​ថា គាត់បាន​ចូលទៅ​ជួលតូបលក់​​ដូរ​ក្នុងផ្សារ​​​ប៉េសេ

រាជធានីភ្នំពេញ ៖ អាជីវករ​​ផ្សារ​ប៉េសេ​ដែលមានទីតាំង​​នៅក្នុងសង្កាត់​​បឹង​ទំពុន​​ ខណ្ឌ​មានជ័យ ប្រមាណ​ជា​១០០​នាក់ បាននាំគ្នា​​កាន់​​បដា​ពាក្យ​ស្លោក​​មុខវត្ត​​បទុមវតី កាលពីព្រឹកថ្ងៃ​ទី​២៨ មករា ២០១១ ប្រយោជន៍​​សុំ​កិច្ច​​​អន្តរា​គមន៍​​​​ពីសម្តេចតេជោ​ហ៊ុន សែន ជួយបញ្ចុះ​តំលៃ​ជួលតូប និងការ​គំរាមកំហែង​ពីម្ចាស់​ផ្សារ ។​ អាជីវករ​​មួយរូប​ដែល​​ភ័យខ្លាច​​អំណាច​ម្ចាស់​ផ្សារ​​ប៉េសេ សុំ​មិន​បញ្ចេញ​​​ឈ្មោះ​បាននិយាយ​ថា គាត់បាន​ចូលទៅ​ជួលតូបលក់​​ដូរ​ក្នុងផ្សារ​​​ប៉េសេ តាំង​ពី​​ទើបដំណើរការ​​មុន​ដំបូង​​នៅឆ្នាំ​​២០០៨ ​មិនទាន់​មាន​មនុស្ស​​ចេញ​-ចូលអ៊ូអរ ហើយ​ការ​លក់​ដូរ​ពេលខ្លះលក់ដាច់​ ពេលខ្លះ​​លក់​មិន​​បាន​មួយរៀលផង ប៉ុន្តែ​ចេះ​តែ​ទ្រាំ​លក់​ទៅ​ធ្វើ​ម៉េច​​បើ​ជ្រុល​ប្រកប​របរ​​លក់ដូរ​ទៅ​ហើយ​ ។

ទោះ​ជា​បែប​​​ណា​ក៏ដោយ ម្ចាស់​ផ្សារប៉េសេ ដែលមាន​​ងា​រ​ជា​​​ឧកញ៉ា​ពុំ​មាន​មនោសញ្ចេត​នា​​ជាមួយ​អាជីវ​ករ​​នោះទេ​ គឺ​ពីមួយខែ​ទៅមួយខែ ​ពីមួយ​​ឆ្នាំ​ទៅ​មួយ​​ឆ្នាំ ​ចេះ​តែ​​ដំឡើង​ថ្លៃ​​តូប ខណៈ​​ពេលអាជីវក​រ​​​លក់​មិន​​ដាច់ ។ លុះ​ដល់​ឆ្នាំ​២០១១ ​ម្ចាស់​ផ្សារ​​គេ​លេង​​​​កាន់តែ​​ខ្លាំង​ឡើង​​​ៗ ហើយបង្ខំ​​ឱ្យអាជីវ​ករ​​​ជួល​តូប​ក្នុង​តំលៃ​ខ្ពស់ រួច​ធ្វើកិច្ច​សន្យា​​​តាម​គោល​ការណ៍​​​​របស់ក្រុមហ៊ុន ដោយ​​មិន​​អនុ​ញ្ញាត​​ឱ្យ​មាន​ការ​តវ៉ានោះ​ទេ ។

ដោយសារ​មិន​ឯកភាព​​ក្នុងតំលៃ​​ជួល​តូប​នេះ បងប្អូន​អាជីវករ​​ទាំង​អស់​នាំគ្នា​ដាក់​ពាក្យ​​​សុំ​ដោះស្រាយ​​នៅ​ភូមិ​-សង្កាត់​​រហូត​ដល់​សាលា​​ខណ្ឌ ប៉ុន្តែ​​ការ​ដោះស្រាយពុំ​ទទួល​​បានលទ្ធ​ផល​ជា​ដុំ​កំភួន​​នោះ​ទេ រីឯ​លោក​អភិបាលខណ្ឌមាន​ជ័យ​ហាក់ដូចជា​ខ្លាច​​អំណាច​ម្ចាស់​ផ្សារ​ប៉េសេ បានត្រឹមតែ​​គ្រវី​ក្បាល​​ដូចស្រាំង​ទិចប៉ុណ្ណោះ ​ធ្វើ​​​ឱ្យក្រុម​​អាជីវករ​អាណិត​គាត់ណាស់ ។ ព័ត៌មាន​លំអិត​នឹងផ្សាយជូននៅពេលក្រោយ និង​នៅលើ​ទំព័រ​កាសែត​កោះសន្តិភាព.