ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើររឿង​ខ្លះ​ៗ​មុន​ពេល​ភ្ញាក់ផ្អើល​ករណី​ប្តី​ស​ម្លា​.​ប់​ប្រពន្ធ​ក្នុង​បន្ទប់ រួច​ចូល​សារភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ទំនងជា​ប្រចណ្ឌ​ប្រពន្ធ ដោយ​ចោទ​ថា មាន​ប្រុស​ផ្សេង​ហើយ បាន​ផ្ទុះ​កំហឹង​ខ្ទប់​មុខ​ស​ម្លា​.​ប់​ប្រពន្ធ​នៅ​ក្នុង​បន្ទប់​ជួល រហូត​ដល់​ហើម​ស្អុយ​ទៅ​ហើយដោយ​គ្មាន​អ្នកដឹង រួច​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ខេត្តពោធិ៍សាត់ ទើប​ចូល​សារភាព​អោយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន ដោយ​បន្សល់​ទុក​កូនស្រី​តូច​ៗ៣​នាក់​អោយ​នៅ​កំព្រា​ឯកា

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទំនងជា​ប្រចណ្ឌ​ប្រពន្ធ ដោយ​ចោទ​ថា មាន​ប្រុស​ផ្សេង​ហើយ បាន​ផ្ទុះ​កំហឹង​ខ្ទប់​មុខ​ស​ម្លា​.​ប់​ប្រពន្ធ​នៅ​ក្នុង​បន្ទប់​ជួល រហូត​ដល់​ហើម​ស្អុយ​ទៅ​ហើយដោយ​គ្មាន​អ្នកដឹង រួច​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ខេត្តពោធិ៍សាត់ ទើប​ចូល​សារភាព​អោយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន ដោយ​បន្សល់​ទុក​កូនស្រី​តូច​ៗ៣​នាក់​អោយ​នៅ​កំព្រា​ឯកា ។ ហេតុការណ៍​នេះ បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២២ នៅ​ចំណុច​បន្ទប់​ជួល​លេខ​០៦ ផ្លូវ​ភ្នំពេញ​ហាណូយ​ខាងជើង​ផ្សារ​ដី​ហុយ ស្ថិត​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បុរស​ជា​ជន​ដៃដល់​ស​ម្លា​.​ប់​ប្រពន្ធ​រូប​នោះ ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា មានឈ្មោះ រ័​ត្ន វិជ្ជា​អាយុ​៣៥​ឆ្នាំ ជា​បុគ្គ​លិក​ក្រុមហ៊ុន​ធើ​ណេ​ត្រ​មួយ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​ភូមិ​កណ្តាល ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ពេល​ជន​ដៃដល់​រូប​នេះ​ចូល​សារភាព​។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ហៀ​ង សុ​ជាតិ អាយុ​២៨​ឆ្នាំ មុខរបរ​មេដោះ (​មើល​កូន​អោយ​គេ​) ស្នាក់​នៅ​មើល​កូន​អោយ​គេ នៅ​បុរី ពិភព​ថ្មី ស្ថិត​ក្នុងភូមិ​ក្រុង​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត​នៅ​ភូមិ ស្វាយ​ត្បូង ឃុំ​ស្វាយ ខ្សាច់​ភ្នំ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដែល​ត្រូវ​បុរស​ជា​ប្តី​ខ្ទប់​មុខ​ជាមួយនឹង​ខ្នើយ​ស​ម្លា​.​ប់​នៅ​ក្នុង​បន្ទប់​ជួល ហើយ​ស​ន្ស​ល់​ទុក​នូវ​លិខិត​បណ្តាំ​មួយ​សន្លឹក​។

តាម​ស្ត្រី​ម្នាក់​ឈ្មោះ ថៃ គី អាយុ​៤៨​ឆ្នាំ ត្រូវជា​ម្តាយ​ស្ត្រី​រង​គ្រោះ​បានអោយ​ដឹង​ថា កូនស្រី​របស់​គាត់​ត្រូវ​បាន​ប្តី​របស់​ខ្លួន (​កូនប្រសា​) ស​ម្លា​.​ប់​នៅ​ក្នុង​បន្ទប់​ជួល ហើយ​ឃា​.​តករ ដែល​ជា​កូនប្រសា​បាន​ទៅ​សារភាព​នៅ​ស្រុក​កំណើត​។

តាម​ស្ត្រី​ជា​ម្តាយ បានអោយ​ដឹង​បន្ត​ថា កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២២ កូនប្រសា​បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ដែល​គាត់​ស្នាក់​នៅ​ធ្វើការ នៅ​ខណ្ឌទួលគោក ហើយ​ក៏​បាន​សុំ​គាត់​នាំ​ប្រពន្ធ​ដើរ​លេង បន្ទាប់​ក៏​បាត់​ដំណឹង​រហូត ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២២​នេះ នគរបាល​ស្រុក​ក្រគរ បាន​ទូរស័ព្ទ​ប្រាប់​ថា កូនស្រី​របស់​គាត់​ត្រូវ​បាន​ប្តី​ស​ម្លា​.​ប់​ហើយ ប្តី​ដែល​ជា​ឃា​.​តករ​រូប​នេះ​ក៏​បាន​ចូល​សារភាព​នៅ​ប៉ុស្តិ៍​ក្រគរ​ផង​ដែរ ។

តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ដែរ​ថា ២​នាក់​ប្តី​ប្រពន្ធ​នេះ​បាន​ស្នាក់​នៅ​ផ្សេង​ពី​គ្នា​រយៈពេល​ប្រមាណ​៣​ខែ​មក​ហើយ ដោយ​បុរស​ជា​ប្តី​ក៏​បាន​ទៅ​ជួល​ផ្ទះ​ខាងលើ​ស្នាក់​នៅ​តែឯង​។ លុះ​នៅ​ល្ងាច​ថ្ងៃ​ស្រុក ទី​១១ ខែមីនា បុរស​ជា​ប្តី​ក៏​បាន​នាំ​ប្រពន្ធ​ទៅ​លេង​ផ្ទះ​ជួល ដោយ​ពុំ​មាន​ន​ណា​ម្នាក់​ចាប់អារម្មណ៍​អ្វី​នោះ​ឡើយ ។ លុះ​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែមីនា បុរស​ជា​ប្តី​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​តែឯង ហើយ​ក៏​ទៅ​សារភាព ទើប​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

តាម​ព័ត៌មាន​អោយ​ដឹង​បន្ត​ថា ២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​នេះ បាន​រៀប​ការ​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​២០១៤ ដោយ​មានកូន​ស្រី​៣​នាក់ ដែល​កូន​បង​អាយុ​៧​ឆ្នាំ កូន​ទី​២​អាយុ​៤​ឆ្នាំ និង​កូនពៅ​ទី​៣​អាយុ​ជាង​១​ឆ្នាំ​។ ហើយដោយ​សារ​តែ​ជីវភាព ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ចាក​ចេញពី​ស្រុក​នៅ​ខេត្ត​ពោធិ៍ មក​រស់នៅ​ភ្នំពេញ​បាន​ប្រមាណ​ជិត​១​ឆ្នាំ ដើម្បី​មក​ធ្វើការ​ជា​មេដោះ​។ លុះ​ក្រោយមក​ប្តី​ក៏​បាន​មក​ភ្នំពេញ​ធ្វើការ​ដែរ​។

តាម​ព័ត៌មាន​ដដែល​អោយ​ដឹង​បន្ត​ថា កា​រស​ម្លា​.​ប់​ប្រពន្ធ​ជាទី​ស្រលាញ់​នេះ គឺ​សង្ស័យ​ផ្តើម​ចេញពី​ទំនាស់​គ្នា​រឿង​ប្រចណ្ឌ​។ ហើយ​បន្ទាប់​ពី​ភ្ញាក់ផ្អើល សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ស​.​ពស្ត្រី​រង​គ្រោះ​ផង​ដែរ ហើយ​ក៏​បាន​រក​ឃើញ​សំបុត្រ​បណ្តាំ​មួយ​សន្លឹក​របស់​ប្តី​ដែល​បន្សល់​ទុក​ផ្ញើរ​ជួន​ម្តាយ បន្ទាប់​ពី​ខ្ទប់​មុខ​ស​ម្លា​.​ប់​ប្រពន្ធ​រួច ។

តាម​លិខិត​បណ្តាំ​ដែល​មាន​ខ្លឹមសារ​ថា «​ថ្ងៃ​សៅ​រិ៍​ទី​១២​ព្រឹក​» «​ជួយ​មើលថែ​កូន​ៗ​ទាំង​បី​នាក់​ផង​, រឿង​គ្រប់យ៉ាង​មក​ពី​អា​ប៉ុន យ៉ុ​ង វា​ចូល​ជ្រៀតជ្រែក​ជីវិត​ប្តី​ប្រពន្ធ​ខ្ញុំ​, ខ្ញុំ​សុំ​ទោស ប៉ា​សុំ​ទោស​កូន​ៗ»​។ តាម​រយៈ​នៃ​សំបុត្រ​នេះ ទំនង​ស្ត្រី​ជា​ប្រពន្ធ​មាន​ទំនាក់ទំនង​ជាមួយ​ប្រុស​ផ្សេង ហើយ​បុរស​ជា​ប្តី​ប្រចណ្ឌ​ក៏​ឈាន​ដល់​ទៅ​មាន​ទំនាស់​ជាមួយនឹង​គ្នា ហើយ​ក៏​ខ្ទប់​មុខ​ប្រពន្ធ​ស​ម្លា​.​ប់​តែ​ម្តង ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា បន្ទាប់​ពី​ស​ម្លា​.​ប់​ប្រពន្ធ​រួច បុរស​ជា​ប្តី​ទំនងជា​ប៉ុន​ប៉ុង​ស​ម្លា​.​ប់​ខ្លួនឯង​ផង​ដែរ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា កោះសន្តិភាព​ពុំ​ទទួល​បានការ​សារភាព​ណាមួយ​ពី​បុរស​ដែល​ជា​ឃា​.​តក​រស​ម្លា​.​ប់​ប្រពន្ធ​នៅឡើយ​ទេ​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២២​នេះ ដែរ នគរបាល​ខណ្ឌ​សែន​សុខ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទទួលយក​ជន​ដៃដល់​ដែល​ជា​ឃា​.​តករ មក​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ហើយ​។

គួរ​រំលឹក​ថាស្លុតចិត្ត​! ផ្តាច់ជីវិត​ប្រពន្ធ​ក្នុង​បន្ទប់​គ្មាន​អ្នកដឹង លុះ​៣​ថ្ងៃក្រោយ​ផ្អើល​ពេល​ប្តី​ចូល​សារភាពគួរ​រំលឹក​ទៀត​ថារក​ឃើញ​ពាក្យ​បណ្តាំ​មួយ​សន្លឹក ក្រោយ​ផ្អើល​ឆោឡោ​ស​ម្លា​.​ប់​ប្រពន្ធ​ក្នុង​បន្ទប់​ជួល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ