រាជធានីភ្នំពេញ ៖ នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នឹងធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជាជាលើកដំបូង ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ដល់១៧ ខែមីនា ឆ្នាំ២០២២ នេះបើយោងតាមស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
ឆ្នាំនេះកត់សម្គាល់នូវខួបលើកទី៣០ នៃការបញ្ជូនកងរក្សាសន្តិភាពរបស់ប្រទេសជប៉ុន មកបំពេញបេសកកម្មនៅកម្ពុជា ដែលនោះ ជាការបញ្ជូនកងរក្សាសន្តិភាពរបស់ជប៉ុន ចេញក្រៅប្រទេសជាលើកដំបូងបំផុត ។ យើងសង្ឃឹមថា ក្នុងឆ្នាំខួបអនុស្សាវរីយ៍នេះ យើងនឹងបន្តអភិវឌ្ឍនូវទំនាក់ទំនងក្នុងវិស័យសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ