ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ឆ្លងខេត្ត​! ចេញពី​គុក​បា​ន១៣ថ្ងៃ​ នាំ​បក្ស​ពួក​​មក​លួច​ទៀត​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ជន​ដៃដល់​ចំនួ​ន០២នាក់ ក្នុ​ង​នោះ​ មាន​ម្នាក់​ជា​ទណ្ឌិត​ទើប​ចេញពី​ពន្ធនាគារ​បាន​ជាង១០ថ្ងៃ ពេលនេះ ​ត្រូវ​មន្រ្តី​ការិយា​ល័យ​នគរបា​ល​ព្រហ្មទណ្ឌ​កំរិតស្រាល កសាង​សំណុំរឿង​បញ្ជូន​ទៅ​លា​សា​ដំបូ​ង​ខេត្ត ជាថ្មី​នៅ​រសៀល​ថ្ងៃ​ទី១៤ មីនា…

ខេត្តបាត់ដំបង ​៖ ជន​ដៃដល់​ចំនួ​ន០២នាក់ ក្នុ​ង​នោះ​ មាន​ម្នាក់​ជា​ទណ្ឌិត​ទើប​ចេញពី​ពន្ធនាគារ​បាន​ជាង១០ថ្ងៃ ពេលនេះ ​ត្រូវ​មន្រ្តី​ការិយា​ល័យ​នគរបា​ល​ព្រហ្មទណ្ឌ​កំរិតស្រាល កសាង​សំណុំរឿង​បញ្ជូន​ទៅ​លា​សា​ដំបូ​ង​ខេត្ត ជាថ្មី​នៅ​រសៀល​ថ្ងៃ​ទី១៤ មីនា ដែល​ជាប់ពាក់ព័ន្ធ​នឹង​ករណី«លួច​ម៉ូ​តូ» ដែល​ជា​បទ​ល្មើស​ដដែល​ៗ ដែល​ជន​នេះ​ធ្លាប់​បាន​ប្រព្រឹត្ត​កាលពីឆ្នាំទៅ​មិញ។

បើ​តាម​របាយ​កា​រណ៍ជន​ដៃដល់​ទាំង០២នាក់ ម្នាក់​ឈ្មោះ នាក់ ចន្ធូ ហៅ រ័ត្ន ធូ អាយុ៥៦ឆ្នាំ (ទើប​ចេញពី​គុក​បាន​១៣ថ្ងៃ) រស់នៅ​ភូមិ​បោះ​ខ្ទុ​ម ឃុំ​ដំបូល​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត និងម្នាក់ទៀត​ឈ្មោះ រេះ រីម អាយុ៤៤ឆ្នាំ រស់នៅ​ភូមិ​សំរោ​ង ឃុំ​រមិញ ស្រុក​កោះអណ្ដែត ខេត្តតាកែវ​ ។ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោ​ក ឈឿង គឹ​ម​សុ​ង បាន​ឲ្យដឹង​ថា ជន​ទាំង០២នាក់​នេះ ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​រតន​មណ្ឌលឃាត់ខ្លួន​បាន​ជាមួយនឹង​វត្ថុ​តាង​ក្នុង​ដៃ នៅ​វេលា​ម៉ោង៨ព្រឹក​ថ្ងៃ​ទី១៣ មីនា នៅ​ចំណុច​ភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល ក្រោយពី​ជន​ទាំង០២នាក់​បាន​ធ្វើសកម្ម​ភាព «កាច់​សោរ​លួច​យក​ម៉ូតូ» បាន​រយៈពេល០៥ថ្ងៃ​ ។

លោក គឹ​ម​ សុង បាន​បញ្ជាក់​ពី​ប្រវត្តិ​ជន​ទាំង០២នាក់​នេះ​ថា ជន​ម្នាក់​ឈ្មោះ នាក់ ចន្ធូ គឺជា​ទណ្ឌិត​ដែល​ទើបត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ចេញដីកា​បង្គាប់​ឲ្យ​ដោះ​លែង​បាន​ជាង១០ថ្ងៃ​ប៉ុណ្ណោះ តែ​ជន​នេះ​មិន​រាង​ចាល​ទេ ហើ​យ​បាន​បបូ​លប​ក្ស​​ពួក​ដែល​ធ្លាប់​ជាប់គុក​ដូចគ្នា​នៅ​ខេត្ត​ដទៃ «លួច​យក​ម៉ូតូ» គេ​ទៀត ដែល​ជា​បទ​ល្មើស​ដដែល​ៗ​។ ប៉ុន្តែ​ពេលនេះ ​ត្រូវ​បាន​ចាប់​បញ្ជូន​ចូល​គុក​ជាថ្មី​ទៀតហើយ​។

បើ​តាម​របាយ​កា​រណ៍​ពីអ​ធិការ​ស្រុក​រតន​មណ្ឌល ជន​ដៃដល់​ឈ្មោះ នាក់ ចន្ធូ ហៅ រ័ត្ន ធូ និង ឈ្មោះ រេះ រីម បាន​ធ្វើសកម្មភាព «កាច់​សោ​លួច​យក​ម៉ូតូ» នៅ​ព្រឹក​ថ្ងៃទី ០៨ មិនា នៅ​ចំណុច​ផ្សារ​ត្រែង ស្ថិត​ក្នុង​ភូមិ​ភ្ជាវ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល របស់​ជនរងគ្រោះ​ឈ្មោះ អាត សីហា ប្រុស​អាយុ២៧ឆ្នាំ​។ ក្រោយ​ពី​ទ​ទូល​បណ្ដឹង​ជនរងគ្រោះ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​ទាំង០២នាក់​។ ជាមួយនឹង​ការ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ឌ្រីម​ស៊េរី​ឆ្នាំ២០២០ ពាក់​ស្លាក​លេ​ខ បាត់ដំបង 1AL- 8502 ជា​របស់​ជនរងគ្រោះ និង ឧប​ក​រណ៍​សម្រាប់​កាច់​សោរ​ម៉ូតូ​។

សូម​បញ្ជាក់​ថា អតីត​ទណ្ឌិត​ឈ្មោះ នាក់ ចន្ធូ ហៅ រ័ត្ន ធូ នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ខេត្តបាត់ដំបង ចាប់ខ្លួន​លើក​ដំបូង កាលពី​ថ្ងៃទី ៩ កុម្ភៈ ឆ្នាំ២០២១ ពី​បទ«អំពើ​លួច» ហើយ​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ជាប់គុក​រយៈពេល​មួយឆ្នាំ​។ ក្រោយ​បំពេញ​កត្តា​ព្វ​កិច្ច​ជាប់គុក​មួយឆ្នាំ​ តាម​អំណាច​សាលក្រម តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់​ដំបង បានសម្រេច​ចេញដីកា​បង្គាប់​ឲ្យ​ដោះ​លែង​ជាបន្ទាន់ ​នូវ​ឈ្មោះ នាក់ ចន្ធូ ហៅ រ័ត្ន ធូ នេះ​វិញ​នៅ​ថ្ងៃទី​០១ មីនា ឆ្នាំ២០២២ ។ ប៉ុន្តែ​ក្រោយពី​អនុរក្ស​ពន្ធនាគារ​ដោះ​លែង​ជន​នេះ​ឲ្យ​មាន​សេរីភាព បាន​ត្រឹម​តែ​រយៈពេល១៣ថ្ងៃ​ប៉ុណ្ណោះ ស្រាប់តែ​ជន​ឈ្មោះ នាក់ ចន្ធូ នេះ​ ទៅ​បបូ​លប​ក្ស​ពួក​ទៅ​ប្រព្រឹត្ត​បទ​ល្មើស​ដដែល​ៗ ដោយ​មិន​រាងចាល ទើបត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជាថ្មី​ទៀត​។

បើ​តាម​លោក ឈឿង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ប្រាប់​ថា ពេលនេះ​លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​មន្រ្តី​ជំ​នាញ កសាង​សំណុំរឿង​បញ្ជូន​ជន​ទាំង០២នាក់ ទៅកាន់​សាលាដំបូង​ខេត្ត​ហើយ​៕

អត្ថបទសរសេរ ដោយ