ខេត្តព្រះសីហនុ ៖ ករណីឆេះរថយន្តមួយគ្រឿងទៀតស្ថិតនៅលើផ្លូវល្បឿនលឿន បណ្តាលឱ្យឆេះម៉ត់សល់តែគ្រោងឆ្អឹង ។

យោងតាមផេកនាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលបានឱ្យដឹងថា នៅវេលាម៉ោង០៦:២០នាទីព្រឹក មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងនៅតាមបណ្ដោយផ្លូវល្បឿនលឿនត្រង់ចំណុចគីឡូម៉ែត្រលេខ៩៧ ដែលមានទិសដៅបើកបរពីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ ដែលស្ថិតនៅក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ត ព្រះសីហនុ ដែលមានម្ចាស់ឡានរងគ្រោះឈ្មោះ មឿន ឆៃយុទ្ឋ ភេទប្រុស ជនជាតិខ្មែរ ។

ប្រភពបន្តថា ចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តភ្លើងក្នុងរថយន្តបង្កជាអគ្គិភ័យតែម្តង ។ ប្រភេទរថយន្តម៉ាក TOYOTA CAMARY ពណ៌ស ដែលមានស្លាកលេខ កណ្តាល 2C-9690។ តែយ៉ាងណា ពុំមានមនុស្សណាម្នាក់ត្រូវរងរបួស ឬស្លាប់នោះទេ ។

ប្រភពខាងលើបន្តទៀតថា ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកងកម្លាំងពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សិលាពុំបានចេញរថយន្តអន្តរាគមន៍ពន្លត់ទេ ដោយមូលហេតុពុំបានទទួលពត៌មានពីក្រុមហ៊ុនផ្លូវល្បឿនលឿន ។


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ