ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លា.ក់​លើក​ដំ​បូង​នៅ​ភ្នំពេញ ធ្វើ​អោយ​មនុស្ស​រីករាយ

2 អាទិត្យ មុន
  • ភ្នំពេញ

ភ្លៀង​លើក​ដំបូង​បាន​ចាប់​ធ្លាក់​នៅ​ទីក្រុង​ភ្នំពេញ​ កាលពី​ព្រឹក​ព្រហាម​ថ្ងៃ​ទី​២៤ ខែឧសភា នេះ ដោយធ្វើ​អោយ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ស្រួល​ចិត្ត​បន្តិច​ពី​ក​ម្តៅសែន​ក្តៅ​មិន​ធ្លាប់​មាន​កន្លង​មក​។ នេះ​គឺជា​ភ្លៀង​លើក​ដំបូង​ក្នុង​រយ​:​ពេល​៥​ខែ​ដើមឆ្នាំ​នេះ ហើយ​បាន​ធ្វើ​អោយ​កម្តៅថ្ងៃ​នៅ​ថ្ងៃ​សៅរ៍​នេះ ហាក់ដូចជា​ថយ​បន្តិច​។ ភ្លៀង​ដំបូង​មិន​ត្រឹមតែ​ធ្វើ​អោយ​មនុស្ស​សប្បាយចិត្ត ប៉ុន្តែ​រុក្ខជាតិ​ផង​ទាំងឡាយ​ក៏​សប្បាយចិត្ត​ផង​ដែរ…

ភ្លៀង​លើក​ដំបូង​បាន​ចាប់​ធ្លាក់​នៅ​ទីក្រុង​ភ្នំពេញ​ កាលពី​ព្រឹក​ព្រហាម​ថ្ងៃ​ទី​២៤ ខែឧសភា នេះ ដោយធ្វើ​អោយ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ស្រួល​ចិត្ត​បន្តិច​ពី​ក​ម្តៅសែន​ក្តៅ​មិន​ធ្លាប់​មាន​កន្លង​មក​។

នេះ​គឺជា​ភ្លៀង​លើក​ដំបូង​ក្នុង​រយ​:​ពេល​៥​ខែ​ដើមឆ្នាំ​នេះ ហើយ​បាន​ធ្វើ​អោយ​កម្តៅថ្ងៃ​នៅ​ថ្ងៃ​សៅរ៍​នេះ ហាក់ដូចជា​ថយ​បន្តិច​។

ភ្លៀង​ដំបូង​មិន​ត្រឹមតែ​ធ្វើ​អោយ​មនុស្ស​សប្បាយចិត្ត ប៉ុន្តែ​រុក្ខជាតិ​ផង​ទាំងឡាយ​ក៏​សប្បាយចិត្ត​ផង​ដែរ បន្ទាប់​ពី​ការ​ទទួលរ​ងក​ម្រៅ​ដ៏​ខ្លាំង​នា​ពេល​កន្លង​មក​។ ប្រជាជន​កម្ពុជា​ជា​ច្រើន​បាន​ផូស​ខំ​មិន​អំពី​ភ្លៀង​នៅ​ថ្ងៃ​ដំបូង​នេះ​។

អាកាសធាតុ​ឆ្នាំ​នេះ​ ហាក់​ក្តៅ​ខ្លាំង​ណាស់ ហើយ ​អោយ​មានការ​ព្រួយបារម្ភ​ដល់​ការ​ធ្វើ​កសិកម្ម​របស់ប្រជាជន​កម្ពុជា​នៅ​តាម​បណ្តា​ខេត្ត​នានា​។

ខណ​:​ដែល​ការ​ធ្វើ​កសិកម្ម​កន្លែង​ខ្លះ​នៅ​ពឹងពាក់​លើ​មេឃ ឬ​ទឹកភ្លៀង​នៅឡើយ​នោះ ការ​ខ្វះខាត​ទឹក ភ្លៀង​គឺ​មាន​ន័យ​ថា​វា​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​ធ្វើ​កសិកម្ម​។

សង្ឃឹមថា​ មេឃ​នឹង​មិន​ធ្វើបាប​កសិករ​ខ្លាំង​ទៅ​ចុះ​ក្នុងឆ្នាំនេះ ហើយ សូម​អោ​ភ្លៀង​ធ្លាក់​ច្រើន​ដើម្បី​គាត់អាចប្រកប​របរ​កសិកម្ម​បាន​ផល​ល្អ​សម្រាប់​ជី​វិភាព​ ។

អត្ថបទសរសេរ ដោយ