មកដឹងពីស្នាដៃ១០ឆ្នាំរបស់ក្រុមបឹងកេត កំពុងល្បីឈ្មោះរហូតមកដល់បច្ចុប្បន្ន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ ក្លិបបាល់ទាត់បឹងកេត ដែលបានប្ដូរឈ្មោះពីក្រុម ចំការកៅស៊ូបឹងកេត មាន
រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ ក្លិបបាល់ទាត់បឹងកេត ដែលបានប្ដូរឈ្មោះពីក្រុម ចំការកៅស៊ូបឹងកេត មាន
រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ ក្លិបបាល់ទាត់បឹងកេត ដែលបានប្ដូរឈ្មោះពីក្រុម ចំការកៅស៊ូបឹងកេត មានអាយុកាលចំនួន១០ឆ្នាំហើយ នៅក្នុងវិស័យបាល់ទាត់។ ក្រុមដ៏ចំណាស់នេះ បានបង្ហាញខ្លួនលើកដំបូងនៅក្របខណ្ឌលីគកំពូលកម្ពុជា របស់ពួកគេនៅថ្ងៃទី១០ ខែមីនា កាលពី១០ឆ្នាំមុន នៅពេលពួកគេបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល បន្ទាប់ពីបានឈ្នះជើងឯកលីគ ក្នុងរដូវកាលដំបូងរបស់ពួកគេ។
ក្នុងរយៈពេល១០ឆ្នាំមកនេះ បឹងកេត បានឈ្នះពានរង្វាន់ធំៗចំនួន៥ រួមមាន លីគកំពូលកម្ពុជា (Cambodian League) ចំនួន ៤ដង និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) ចំនួន ១ដង និងបានចូលរួមក្នុងការប្រកួតអន្តរជាតិជាច្រើនដូចជា AFC Cup និង Toyota Mekong Club Championship។
លោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លិបបឹងកេត មានការភ្ញាក់ផ្អើលចំពោះសមិទ្ធផលរបស់ក្លិប ដែលលោកជឿជាក់ថា កើតចេញពីការខិតខំប្រឹងប្រែងរបស់កីឡាករ គ្រូបង្វឹក ប្រធានក្លិប អ្នកគាំទ្រ និងគ្រប់ៗគ្នាដែលមានទំនាក់ទំនងជាមួយក្លិប។ លោកបន្ថែមថា បឹងកេតមានមហិច្ឆតា និងប្រឹងប្រែងបង្កើតប្រវត្តិសាស្ត្រលើឆាកអន្តរជាតិ។
លោក បែ មករា បានប្រាប់ថា ៖ «យើងបានឆ្លងកាត់បញ្ហាប្រឈមជាច្រើនក្នុងរយៈពេល១០ឆ្នាំ នៅលីគកំពូលរបស់កម្ពុជា។ យើងសម្រេចបានច្រើន និងបង្កើតប្រវត្តិសាស្ត្រក្នុងវិស័យបាល់ទាត់កម្ពុជា។ យើងបានឈ្នះពានលីគក្នុងរដូវកាលដំបូងរបស់យើង។ តាមពិតគោលដៅរបស់យើងគឺដើម្បីរស់រានមានជីវិតនៅក្នុងលីគប៉ុណ្ណោះ ប៉ុន្តែវាពិតជាអស្ចារ្យណាស់ដែលយើងលើកពានលីគក្នុងរដូវកាលដំបូងរបស់យើង»។«ពួកយើងគឺជាជើងឯករងនៅក្នុងពានរង្វាន់ Toyota Mekong Club Championship ហើយនឹង ២,៣ រដូវកាលដែលយើងបានលេងក្នុង AFC Cup។ ទាំងនោះក៏ជាសមិទ្ធផលរបស់យើងផងដែរ»។ អតីតអ្នកចាត់ការក្លិបភ្នំពេញក្រោន បានបន្ថែម។
លោកបានបន្តថា ៖«យើងបានឈ្នះពានធំៗចំនួន៥ រួមទាំងពានលីគចំនួន៤ និងបានសម្តេចតេជោ ចំនួន ១។ វាបានមកពីការខិតខំប្រឹងប្រែងរបស់យើង ខណៈដែលអ្នកគ្រប់គ្នានៅក្នុងក្លិបបាននិងកំពុងបំពេញការងារបានយ៉ាងអស្ចារ្យ។ ខ្ញុំពិតជាមានមោទកភាពចំពោះក្លិប និងអ្នកពាក់ព័ន្ធ រួមទាំងអ្នកឧបត្ថម្ភរបស់យើង កីឡាករ ប្រធានក្លិប និងជាពិសេសអ្នកគាំទ្ររបស់យើង ដែលតែងតែនៅជាមួយយើងក្នុងអំឡុងពេលដ៏ល្អ និងលំបាករបស់យើង។ ទាំងអស់នេះអាចធ្វើឲ្យបឹងកេត ក្លាយជាក្លិបដ៏អស្ចារ្យដែលទៅលើកពានរៀងរាល់រដូវកាល។ ខ្ញុំមានមោទកភាពយ៉ាងខ្លាំងដែលបានក្លាយជាផ្នែកមួយនៃក្លិបនេះ»។
«យើងសម្រេចសមិទ្ធផលបានច្រើនសម្រាប់បាល់ទាត់ក្នុងស្រុក ហើយគោលដៅបន្ទាប់របស់យើងគឺបង្កើតប្រវត្តិសាស្ត្រថ្មីនៅលើឆាកអន្តរជាតិ។ វាក៏ជាសុបិនរបស់ខ្ញុំផងដែរ ក្នុងការធ្វើឱ្យក្លិបក្នុងស្រុករបស់យើងអាចប្រជែងយកពានក្នុងការប្រកួតអន្តរជាតិ»។ លោក បែ មករា បានសង្កត់ធ្ងន់។
គួររម្លឹកថា ថ្ងៃនេះកាលពី ១០ឆ្នាំមុន គឺជាថ្ងៃដំបូងដែល បឹងកេត បង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជា ដោយបានឈ្នះ គីរីវង់សុខសែនជ័យ ៣-១។ គ្រាដែលបឹងកេតលើកពាន លីគកំពូលកម្ពុជា ដោយមាន ១០ក្រុមចូលរួមប្រកួត ហើយបឹងកេតប្រកួតបញ្ចប់ ២ជុំដោយឈរនៅលេខ២ ទទួលបានកៅអីប្រកួតខ្វែង ប៉ះក្រុមលេខ៣ ព្រះខ័នរាជ (បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង) នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានយកឈ្នះដោយលទ្ធផល ៤-១ និងបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រប៉ះ ណាហ្គាខប (បច្ចុប្បន្ន ណាហ្គាវើលដ៍) ហើយបានយកឈ្នះដោយលទ្ធផល ៣-១ គ្រងជើងឯកជាលើកដំបូង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២៕
ចែករំលែកព័តមាននេះ