សង្គ្រាមអ៊ុយក្រែន ៖ សភាអ៊ុយក្រែនបានចេញផ្សាយវីដេអូក្លែងក្លាយមួយ ពីការទម្លាក់គ្រា.ប់បែកនៅក្រុងប៉ារីស ដើម្បីជាការប្រកាសអាសន្នពីសង្គ្រាមដែលកំពុងរាតត្បាតអ៊ុយក្រែន។
បណ្ដារូបភាពក្នុងវីដេអូនេះ ពិតជាគួរឲ្យក្ដុកក្ដួល។ ក្នុងវីដេអូផ្សាយដោយសភាអ៊ុយក្រែនតាម TWITTER កាលពីថ្ងៃទី១១ ខែមីនា គេឃើញអ្នកទេសចរម្នាក់កំពុងថតឆាកនៃការទម្លាក់គ្រា.ប់បែក លើវិមានល្បីល្បាញក្រុងប៉ារីសដោយបណ្ដាយន្តហោះប្រដេញ។ គេឃើញពពកផ្សែង និងធូលីដ៏ធំហុយចេញ។ ក្នុងវីដេអូគេក៏ឮសូរសំឡេងស្រែកនិងស្នូរស៊ីរ៉ែន ប្រកាសអាសន្នពីការវា.យប្រហា.រមួយក្នុងរដ្ឋធានីបារាំង។

វីដេអូក្លែងក្លាយនោះបង្កើតឡើង សំដៅទាក់ទាញពួកអឹរ៉ុបឲ្យផ្ដោតលើសង្គ្រាមដែលលំពុងបំផ្លាញ អ៊ុយក្រែន។ អ្នកបង្កើតវីដេអូក្លែងក្លានេះនិយាយថា តើ TOUR EIFFELដ៏ល្បីល្បាញក្រុងប៉ារីស និងខ្លោងទ្វារ BRANDEBOURG ក្រុងប៊ែរឡាំង នឹងអាចនៅឈរបានទេក្រោមការទម្លាក់គ្រា.ប់បែក ដោយគ្មានទីបញ្ចប់របស់រុស្សុី? យើងស្នើដល់អូតង់ឲ្យបង្កើតតំបន់ហាមហោះហើរលើអ៊ុយក្រែន។

លុកលុយដោយកងទ័ពរុស្សុីពីថ្ងៃទី២៤ ខែកុម្ភៈមក អ៊ុយក្រែនទាមទារម្យ៉ាងទៀត ឲ្យផ្ដល់បណ្ដាយន្តហោះប្រយុទ្ធដល់ខ្លួន ដើម្បីប្រឈមមុខចំពោះការវា.យលុករបស់លោកពូទីន។ សភាអ៊ុយក្រែង ក្នុងវីដេអូដេអូក្លែងក្លាយនោះនិយាយទៀតថា ពេលនេះ គឹអ៊ុយក្រែន រួចថ្ងៃស្អែកនឹងដល់វេនអឺរ៉ុបទាំងមូល។ រុស្សុីនឹងមិនបញ្ឈប់ត្រឹមនេះឡើយ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo



ចែករំលែកព័តមាននេះ