ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ទូរស័ព្ទ​ តើ​មេដឹកនាំ​រុ​ស្សុី បារាំង​ និង​អា​ល្លឺ​ម៉​ង់​និយាយ​គ្នា​អ្វីខ្លះ​ពី​រឿង​អ៊ុយ​ក្រែ​ន?​(វីដេអូ)

2 ឆ្នាំ មុន

ក្នុង​ការ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១២ ខែ​​មីនា ឆ្នាំ​២០២២ តើ​ប្រធានាធិបតី​រុ​ស្សុី លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន សម​ភាគី​បារាំង ​លោក​អេ​ម​ម៉ា​ នុយអែ​ល ​ម៉ា​ក្រុង ព្រមទាំង​អធិការបតី​អា​ល្លឹ​ម៉​ង់ ​លោក

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​ការ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១២ ខែ​​មីនា ឆ្នាំ​២០២២ តើ​ប្រធានាធិបតី​រុ​ស្សុី លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន សម​ភាគី​បារាំង ​លោក​អេ​ម​ម៉ា​ នុយអែ​ល ​ម៉ា​ក្រុង ព្រមទាំង​អធិការបតី​អា​ល្លឹ​ម៉​ង់ ​លោក​ OLAF SCHOLZ និយាយ​គ្នា​អ្វីខ្លះ ពី​រឿង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន?

អស់​ពេល​១​ម៉ោង​កន្លះ ​ក្នុង​កិច្ច​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​នេះ ប្រធានាធិបតី​បារាំង​ និង​អធិការបតី​អា​ល្លឺ​ម៉​ង់ បាន​ទាម​ទារ​ឲ្យ​រុ​ស្សុី​បញ្ចប់​ការ​ឡោម​ព័ទ្ធ​ទីក្រុង​កំពង់​ផែ​ MARIOUPOL ដែល​នៅ​ទីនោះ​សភាពការណ៍​ពិតជា​អមនុស្សធម៌​មិន​អាច​ទ្រាំទ្រ​បាន​។ នេះ​ជា​ការ​អះអាង​របស់​លោក​ម៉ា​ក្រុង ខណៈ​អភិបាលក្រុង​នោះ ត្រូវ​បាត់​ខ្លួន​សង្ស័យ​ត្រូវ​កង​ទ័ព​រុ​ស្សុី​ចាប់ ពេល​លុក​ចូល​ដណ្ដើម​កាន់កាប់​សាលាក្រុង​នេះ​។

ក្រោយ​ការ​ជួប​គ្នា​នោះ តាម​វិមាន​ប្រធានាធិបតី​បារាំង​អេ​លី​ហ្សេ​ថា លោកពូ​ទី​ន ​មិន​បាន​បង្ហាញ​ឆ​ន្ទះ​នៃ​ការ​បញ្ឈប់​​សង្គ្រាម​ឡើយ អាស្រ័យ​ហេតុនេះ​បានជា​យើង​នឹង​ចាត់វិធានការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​ទៀត នា​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ​។

វិមាន​អេ​លី​ហ្សេ​និយាយ​ថា​ ទិស​ដៅ ​គឺ​រុញ​លោកពូ​ទី​ន​ ឲ្យ​ផ្អឹប​នឹង​ជញ្ជាំង​។ យើង​នឹង​គាបសង្កត់​លោកពូ​ទី​ន ​ឲ្យ​ខ្លាំងក្លា​បំផុត ដើម្បី​ឲ្យ​បញ្ឈប់​សង្គ្រាម ហើយ​យើង​នឹង​មិន​បន្ធូរ​ដៃ​ឡើយ​។ យើង​ត្រៀម​ដើរទៅ​មុខ​ឆ្ងាយ​ថែម​ទៀត​។

តាម​ក្រុងប៉ារីស​ថា ការ​អនុម័ត​វិធានការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ មិនមែន​គ្រាន់តែ​ថា ​ឲ្យ​រួចពីមាត់​ទេ រវាង​បណ្ដា​ដៃគូ​អឹ​រ៉ុ​ប​ និង​សមាជិក​ក្រុម​ G7​។ បណ្ដា​ទណ្ឌកម្ម​ប្រឆាំង​រុ​ស្សុី​ គឹ​ចារ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​នោះ​ដូច​ជា​ទណ្ឌ​ប្រឆាំង​កូរ៉េ​ខាងជើង​ឬ​ស៊ី​រី​។ បារាំង​អះអាង​ថា ​សេដ្ឋកិច្ច​រុ​ស្សុី​ ត្រូវ​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​និង​ថា យើង​ត្រៀម​ដើរទៅ​ឆ្ងាយ​ថែម​ទៀត​។

វិមាន​ប្រធានាធិបតី​បារាំង​បន្ត​ថា សម្រាប់​ពេល​នេះ​គ្មាន​បញ្ហា​នៃ​កា​របញ្ឈ​ប់​ការ​ចរចា​ឡើយ ដែល​នោះ​ជា​ការ​ទាម​ទារ​បំផុត​ជាមួយ​លោកពូ​ទី​ន​។ វា​សំខាន់​ណាស់​ក្នុង​សភាពការណ៍ ដែល​យើង​ត្រូវ​រក្សា​ឧបករណ៍​ការទូត​។ ប៉ុន្តែ​តាម​មនុស្ស​នៅ​ជុំវិញ​ប្រធានាធិបតី​បារាំង​ថា ការ​ចរចា​មិន​អាច​ធ្វើ​ជាមួយ​ការ​ភ្ជង់​កាំភ្លើង​ចំ​សៀតផ្កា​ឡើយ​។

ក្រុងប៉ារីស​ យល់​ថា ​​ពេល​នេះ​ជា​ពេល​សោកនាដកម្ម ដែល​សម្រាប់​លោក​ខាងលិច​ គឹ​ត្រូវ​ចាត់​បណ្ដា​វិធានការ​នានា​ជា​បន្ទាន់​ថែម​ទៀត​។ ​ប្រ​ធានា​ធិ​តី​ពូ​ទី​ន​ត្រូវ​គិតដល់​រឿង​អស់ទាំង​នេះ​។

លោក​ម៉ា​ក្រុង ​ចង់​ឲ្យ​លោកពូ​ទី​ន​ដឹង​ថា បណ្ដា​ការ​សន្យា​របស់​ខ្លួន​ពិតជា​មាំទាំ​។ បារាំង​ និង​អា​ល្លឹ​ម៉​ង់ ​និយាយ​ជា​ថ្មី ប្រាប់​ដល់​រុ​ស្សុី​ ពី​ការ​ទទួលខុសត្រូវ​របស់​ខ្លួន ក្នុង​សង្គ្រាម​នេះ ខណៈ​ដែល​ប្រធានាធិបតី​រុ​ស្សុី លើក​ហេតុផល​ជា​ថ្មី​​នៃ​ការ​វា.យលុក​លើ​អ៊ុយ​ក្រែ​ន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ