ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​ឃុំ​ត្នោត​ជួល​រថយន្ត​ទូ​រី​ស​១​គ្រឿង ដឹក​សិស្ស​ទៅ​ប្រឡង​បាក់​ឌុ​ប

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ក្រុមការងារ​ចុះ​ជួយ​ពង្រឹង​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​២១ សីហា ២០១៦ បាន​រៀបចំ​ជួល​រថយន្ត​ទូ​រី​ស​ប្រភេទ​២៥​កៅអី​១ គ្រឿង ជួយ​សម្រួលដំណើរ​

ខេត្តព្រៃវែង ៖ ក្រុមការងារ​ចុះ​ជួយ​ពង្រឹង​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​២១ សីហា ២០១៦ បាន​រៀបចំ​ជួល​រថយន្ត​ទូ​រី​ស​ប្រភេទ​២៥​កៅអី​១ គ្រឿង ជួយ​សម្រួលដំណើរ​យុវជន​យុវ នារី សិស្សានុសិស្ស កូន​កសិករ ឃុំ​ត្នោត​ចំនួន​៣៧​នាក់ ដើម្បី​ទៅ​ចូលរួម​ត្រៀមប្រឡង​បាក់​ឌុ​ប ថ្ងៃ​ទី​២២-២៣ ខែសីហា នៅ​ទីរួមស្រុក​ស្វាយ​អ​ន្ទ​រ ។ លោក ឡុ​ង ស្រេង អនុប្រធាន​ក្រុមការងារ​ស្រុក​កញ្ជ្រៀច និង​ជា​ប្រធាន​ក្រុម​ចុះ​ជួយ​ឃុំ​ត្នោត បាន​ថ្លែង​ឲ្យ​ដឹង​ថា ដោយ​មើលឃើញ​ការ​លំបាក​របស់​ក្មួយ​ៗ

កូន​កសិករ​ឃុំ​ត្នោត ខ្វះខាត​ម​ធ្យោ​យ​បាយ​ក្នុង​ការ​ធ្វើ​ដំណើរ ទៅ​ប្រឡង​បាក់​ឌុ​ប​ដែល​រៀ​ចំ​ឡើង​មាន​ទីតាំង​ផ្លូវ​វែង​ឆ្ងាយ ។ ក្រុមការងារ​ឃុំ​ត្នោត​សម្រេច​ជួល​រថយន្ត​ជូន​ដំណើរ​សិស្ស​ទៅ​ប្រឡង​បាក់​ឌុ​ប​នោះ ដោយ​មានការ​ចូលរួម​ពី​អាណាព្យាបាល និង​យុវជន​ជា​មិត្ដភក្ដិ​រួម​សាលា រួម​ភូមិ ទៅ​ជួយ​លើកទឹកចិត្ត​ដែរ​។ លោក ឡុ​ង ស្រេង បន្ត​ថា​ជាមួយ​នេះ​ក្រុមការងារ​ក៏​បាន​រៀបចំ​ឲ្យ​មានការ​ស្នាក់​នៅ​បាន​សមរម្យ ពិសេស​ទៀត​នោះ​មាន​អាហារ​៣​ពេល ក្នុង​១​ថ្ងៃ​ទៀត​ផង​។

លោក ឡុ​ង ស្រេង ក្នុង​នាម​ជា​ប្រធាន​ក្រុមការងារ​ឃុំ​ត្នោត ឆ្លៀតពេល​ផ្តាំផ្ញើ​សិស្សានុសិស្ស​កូន​កសិករ​ឃុំ​ត្នោត​ថា ក្រុមការងារ​របស់​លោក​បាន​ត្រឹម​ជួយ​សម្រួល មធ្យោបាយ​ប​ណ្ណឹ​ង រីឯ​ចំណេះដឹង​ប្រឡង​បាក់​ឌុ​ប​ជាប់ ឬ​មិន​ជាប់ អាស្រ័យ​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្មួយ​ៗ ។ មាន​ពាក្យ​មួយ​ឃ្លា​ថា អ្នករៀន​ចេះ អ្នករៀន​ជាប់ ដូច្នេះ​បើ​ប្អូន​កូនក្មួយ​ប្រឹងរៀន​ប្រាកដជា​ប្រឡង​ជាប់ និយាយ​យ៉ាង​ដូច្នេះ អ៊ុំ​សូម​ជូនពរ​ឲ្យ​ក្មួយ​ៗ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ បាន​ជាប់​ទាំ​អស់​គ្នា ៕