ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ញាច់សាច់ហើយ កុងតឺន័រនិងហ៊ីយ៉ាន់ដាយពន្លះគ្នា​ដូច​រន្ទះ ​​សង្កត់​លើ​មនុស្ស​និង​ម៉ូតូ​

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ រវាង​រថយន្ត​កុងតឺន័រ​និង​ហ៊ី​យ៉ាន់ដាយ​ បណ្តាល​ឲ្យ​មនុស្ស០៤នាក់ បាន​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​នៅក្នុង​កាប៊ីន​រថយន្ត​ និង​ខាងក្រោមរថយន្ត​ញាក់សាច់​។​ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង២និង៥៥នាទី​រសៀល​​ថ្ងៃទី១០…

ខេត្តស្វាយរៀង ​៖​ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ រវាង​រថយន្ត​កុងតឺន័រ​និង​ហ៊ី​យ៉ាន់ដាយ​ បណ្តាល​ឲ្យ​មនុស្ស០៤នាក់ បាន​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​នៅក្នុង​កាប៊ីន​រថយន្ត​ និង​ខាងក្រោមរថយន្ត​ញាក់សាច់​។​ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង២និង៥៥នាទី​រសៀល​​ថ្ងៃទី១០ ​មីនា ឆ្នាំ២០២២ នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ១ ត្រង់​ចំណុច​ភូមិ ថ្នល់កែង ឃុំ​កណ្ដៀងរាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។

បើ​តាម​សមត្ថកិ​ច្ច​បាន​ឲ្យដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍គួរឲ្យ​រន្ធ.ត់​មួ​យ រវាង​រថយន្តដឹក​កុងតឺន័រ​និង​រថ​យន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ឡាំង​ក្រដា​ស ក្នុង​ទិស​ដៅ​បញ្រ្ចាសទិសគ្នា បាន​បុកគ្នា​ពេញ​ទឹ​ហឹង​លាន់​ដូច​រន្ទះ ​ធ្វើឲ្យ​រថយន្ត​ម៉ា​ក​ហ៊ី​យ៉ាន់​ដាយ​ដឹក​ឡាំង​ក្រដាស​ខ្ទាត​ប៉ើង ថយក្រោយ ក្រឡាប់ សង្កត់ពីលើ​ម៉ូតូ អ្នកដំណើរ​ដែល កំពុង​ធ្វើដំណើរពី​ខាងក្រោយ ចំនួន០២គ្រឿង​សង្កត់​ទាំង​ម៉ូតូ​ និង​មនុស្ស​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​តែម្តង ។

​ចំណែក​អ្នកបើកបរ​រថយន្ត​ទាំង​ពី​រគ្រឿង​ក៏​រង​បួស​ធ្ងន់ធ្ងរ​សន្លប់​នៅក្នុង​កាប៊ីន​រថយន្ត​ផង​ដែរ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​បាន​នាំគ្នា​គាស់​និង​ទា​ញ​ចេញពី​ក្នុង​កាប៊ីន​រថយន្ត​រួច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ។​

តាមព័ត៌មានបឋមពី​សមត្ថកិច្ច​ជំនាញបាន​ឲ្យដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​គឺ រវាង រថយន្ត​ដឹក កុងតឺន័រ និង​រថយន្ត ហ៊ី​យ៉ាន់​ដាយ ហើយ​បាន​ខ្ទាត​រថយន្ត១គ្រឿង​ថយក្រោយ​ក្រឡាប់​សង្កត់ពីលើ​ម៉ូតូ ចំនួន០២គ្រឿង បណ្ដាល​​អោយ​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់​ធ្ងន់​សន្លប់​នៅ​ក្រោម​រថយន្ត ។

ចំណែក​អ្នកបើកបរ​រថយន្ត​ក៏​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​នៅក្នុង​កាប៊ីន​រថយន្ត​ដែរ​សរុប ចំនួន០៤នាក់ ប្រុស ( អ្នកបើកបរ រថយន្ត ពីរ នាក់ និង អ្នកបើកបរ ម៉ូតូ ពីរ នាក់)ហើយ បច្ចុប្បន្ន ជនរងគ្រោះ​ទាំង០៤នាក់​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​មុយ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ មន្ទីរពេទ្យ​ខេត្ត​។​ចំណែក​រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​បាន​យក​រថយន្ត​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​ធិការ​ន​គ​បាល​ស្រុក​ស្វាយទាប​ដើម្បី​ដោះស្រាយ​តាម​នីតិវិ​ធី​ច្បាប់​។

សមត្ថកិច្ច​ជំនាញបាន​បញ្ជាក់​ថា មូលហេតុ​គឺ​បណ្ដាលមកពី​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​វ៉ា​ជែង​ក្នុង​ស្ថានភាព គ្រោះ​ថ្នាក់​ ។

អត្ថបទសរសេរ ដោយ