នគរបាលខេត្តរឹតបន្តឹងការការពារសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍
ខេត្តព្រះសីហនុ ៖ ខណ:ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ កំពុងសម្រុកទៅកម្សាន្តនៅតំបន់ឆ្នេរនានាក្នុងក្រុងព្រះសីហនុ ស្របពេលអាកាសធាតុលើផ្ទៃសមុទ្រ
ខេត្តព្រះសីហនុ ៖ ខណ:ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ កំពុងសម្រុកទៅកម្សាន្តនៅតំបន់ឆ្នេរនានាក្នុងក្រុងព្រះសីហនុ ស្របពេលអាកាសធាតុលើផ្ទៃសមុទ្រ
ខេត្តព្រះសីហនុ ៖ ខណ:ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ កំពុងសម្រុកទៅកម្សាន្តនៅតំបន់ឆ្នេរនានាក្នុងក្រុងព្រះសីហនុ ស្របពេលអាកាសធាតុលើផ្ទៃសមុទ្រ មានសភាពអាប់អួរ ភ្លៀងរលឹមច្រើន ខ្យល់កន្ត្រាក់ម្តងៗ ទឹករលកបោកបក់ពីមធ្យម ទៅខ្លាំង និងបង្កឲ្យមានការគ្រោះថ្នាក់ដល់ជីវិតភ្ញៀវទេសចរណ៍នាពេលថ្មីៗនេះ។ កាលព្រឹកថ្ងៃទី២១ សីហា ២០១៦ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យកម្លាំងពាក់ព័ន្ធ មាននគរបាលទេសចរណ៍ជើងទឹក ជើងគោក សហការណ៍ជាមួយនគរបាលសង្កាត់កោះរ៉ុង ដែលមានភារកិច្ចការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នៅតាមកន្លែងកម្សាន្តឆ្នេរសមុទ្រ ដើម្បីរិតបន្តឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
លោកស្នងការបានដាក់បទបញ្ជា ឲ្យគ្រប់គោលដៅត្រៀមលក្ខណៈ ជាមធ្យោបាយចេញអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា ដូចមានរថយន្តសង្គ្រោះបន្ទាន់ អូប័រ និងម៉ូតូទឹក ដែលបានបញ្ចុះដល់គោលដៅរួចជាស្រេចហើយនោះ។ ជាមួយឧបករណ៍សង្គ្រោះបន្ទាន់ដ៏ទំនើបៗនេះ ក៏មានដាក់មន្ត្រី បុគ្គលិកពេទ្យ នគរបាលជាតិខេត្តព្រះសីហនុ ជំនាញៗ ទៅប្រចាំការជាប់ជាប្រចាំផងដែរ។ ជាការកត់សម្គាល់ឲ្យឃើញកាន់តែច្បាស់ថា នគរបាលខេត្តព្រះសីហនុ បានរឹតបន្តឹងការការពារសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ ដែលទៅកម្សាន្តតាមឆ្នេរសមុទ្រ ដើម្បីបញ្ចៀសការគ្រោះថ្នាក់ដោយគ្រោះធម្មជាតិផ្សេងៗ៕
ចែករំលែកព័តមាននេះ