តើអ្នកមានទម្លាប់ធ្វើអ្វីបន្ទាប់ពីរួមភេទរួច? តើអ្នកគេងឱបគ្នា ឬ គេងលក់រៀងៗខ្លួន? យើងផ្តោតច្រើនលើអ្វីដែលយើងធ្វើក្នុងអំឡុងការរួមភេទ ប៉ុន្តែមិនបានផ្តោតលើអ្វីដែលធ្វើក្រោយពីរួមភេទហើយនោះទេ។ ដើម្បីបានសុខភាពផ្លូវភេទល្អ អ្នកត្រូវតែយកចិត្តទុកដាក់លើអ្វីដែលអ្នកត្រូវធ្វើបន្ទាប់ពីរួមភេទរួច។ ថ្ងៃនេះ អ្នកនឹងស្គាល់ពីទម្លាប់៣យ៉ាង ដែលអ្នកត្រូវធ្វើក្រោយពីរួមភេទរួច ដើម្បីឱ្យមានសុខភាពផ្លូវភេទល្អ។

១. បត់ជើងតូចនៅពេលអ្នករួមភេទរួច
ការនោមក្រោយរួមភេទអាចការពារស្ត្រីពីការកើតជំងឺរលាកផ្លូវនោម (UTI)។ យោងតាមអ្នកជំនាញខាងប្រព័ន្ធទឹកនោមនៅទីក្រុងញូវយ៉ក លោកវេជ្ជបណ្ឌិត David Kaufman នៅពេលដែលស្ត្រីនោមក្រោយពេលរួមភេទ ពួកគេនឹងបញ្ចេញបាក់តេរីដែលអាចចូលទៅក្នុងទ្វារមាសរបស់ពួកគេទៅខាងក្រៅ។
២. លាងសម្អាតទ្វារមាស
ពេលជូតទ្វារមាសរបស់អ្នក (ជាពិសេសក្រោយពេលរួមភេទ) ចូរចៀសវាងការប្រើសាប៊ូក្រអូប និងការលាងទ្វារមាសខ្លាំងៗ។ ជំនួសមកវិញ ប្រើទឹកក្តៅឧណ្ហៗ និងសាប៊ូគ្មានក្លិនក្រអូប ដើម្បីលាងសម្អាតទ្វារមាសរបស់អ្នកថ្នមៗ។ នៅពេលអ្នកប្រើសាប៊ូដែលមានក្លិនក្រអូប អ្នកនឹងប្រថុយនឹងធ្វើឱ្យប៉ះពាល់ដល់ការរលាកទ្វារមាស។
៣. សង្កេតមើលស្ថានភាពស្រោមអនាម័យ
អ្នកជាមនុស្សចេះគិតគូបានច្បាស់លាស់ពីសុវត្ថិភាព តែតើអ្នកបានមើលគ្រប់ជ្រុងជ្រោយដែរឬទេ? ចូរចំណាយពេលខ្លះក្រោយរួមភេទ ដើម្បីសង្កេតមើលស្ថានភាពរបស់ស្រោមអនាម័យដែលអ្នកពាក់ហើយ។ នៅពេលដែលអ្នកស្ថិតនៅក្នុងពេលនេះ វាអាចពិបាកក្នុងការពិនិត្យមើលថាតើស្រោមអនាម័យបានបែកឬអត់។ ប្រសិនបើវាបែក ឱកាសនៃការឆ្លងជំងឺកាមរោគ (STD) កើនឡើង រួមជាមួយនឹងលទ្ធភាពខ្ពស់នៃការមានផ្ទៃពោះ៕
ចែករំលែកព័តមាននេះ