ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាមធ្វើរឿងទាំងនេះ ពេលដែលអ្នកមិនទាន់ញ៉ាំអ្វីសោះ​

3 ឆ្នាំ មុន

នៅពេលរវល់ខ្លាំង អ្នក​ប្រហែល​ជា​គិត​ថា​ វា​មិន​មែន​ជា​រឿង​ធំ​ដុំ​ទេ​ក្នុង​ការមើលរំលងក្រពះរបស់អ្នកដែលកំពុងឃ្លាន។ នៅពេលក្រពះរបស់អ្នកទទេ អ្នកត្រូវដឹងច្បាស់ថា អ្នកនឹងមិនធ្វើរឿង៣យ៉ាងខាងក្រោម ប្រសិនបើមិនចង់ឱ្យខូចសុខភាព។ ១. ផឹកកាហ្វេ កាហ្វេ…

នៅពេលរវល់ខ្លាំង អ្នក​ប្រហែល​ជា​គិត​ថា​ វា​មិន​មែន​ជា​រឿង​ធំ​ដុំ​ទេ​ក្នុង​ការមើលរំលងក្រពះរបស់អ្នកដែលកំពុងឃ្លាន។ នៅពេលក្រពះរបស់អ្នកទទេ អ្នកត្រូវដឹងច្បាស់ថា អ្នកនឹងមិនធ្វើរឿង៣យ៉ាងខាងក្រោម ប្រសិនបើមិនចង់ឱ្យខូចសុខភាព។

១. ផឹកកាហ្វេ

កាហ្វេ ទោះបីជាប្រភេទគ្មានជាតិកាហ្វេអ៊ីនក៏ដោយ ក៏នឹងជំរុញការផលិតអាស៊ីត ដែលអាចបណ្តាលឱ្យមានបញ្ហាផ្លូវរំលាយអាហារច្រើន ប្រសិនបើផឹកទាំងពោះទទេ។​ វាអាចនាំឱ្យកង្វះសារធាតុសេរ៉ូតូនីន ដែលជាលទ្ធផលនឹងធ្វើឱ្យអារម្មណ៍អាប់អួរ។ ប្រសិនបើអ្នកមិនមានពេលសម្រាប់អាហារពេលព្រឹកទេ ចូរផឹកកាហ្វេជាមួយទឹកដោះគោ ឬក្រែម ព្រោះវាជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន។

២. ទំពារស្ករកៅស៊ូ

នៅពេលអ្នកទំពារស្ករកៅស៊ូ សារពាង្គកាយរបស់អ្នកគិតថា អ្នកកំពុងញ៉ាំអាហារដែលនឹងត្រូវរំលាយក្នុងពេលឆាប់ៗនេះ ហើយក្រពះរបស់អ្នកនឹងបង្កើតអាស៊ីតរំលាយអាហារ ដែលបំផ្លាញក្រពះនៅពេលទទេ។ ការ​ទំពារស្ករ​កៅស៊ូ​ច្រើន​ជ្រុល អាច​ឈាន​ដល់​ការ​វិវត្ត​នៃ​ជំងឺ​រលាក​ក្រពះ។ ម្យ៉ាងទៀត កុំទំពារស្ករកៅស៊ូលើសពី ១០នាទី សូម្បីតែក្រោយទទួលទានអាហារពេញពោះក៏ដោយ។​

៣. លេបថ្នាំមួយចំនួន ជាពិសេសថ្នាំប្រឆាំងនឹងការរលាក

ថ្នាំប្រឆាំងនឹងការរលាក មិនគួរត្រូវបានលេបនៅលើពោះទទេនោះទេ។ នេះមិនមែនដោយសារតែប្រសិទ្ធភាពរបស់វានឹងកាត់បន្ថយនោះទេ ប៉ុន្តែដោយសារតែពួកវាអាចបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរដូចជាការហូរឈាមក្រពះ។ ជាទូទៅ អ្នក​ពិតជា​មិន​គួរ​លេបថ្នាំ​ណាមួយ​ពេល​ពោះ​ទទេ​ឡើយ លុះត្រាតែ​គ្រូពេទ្យប្រាប់អ្នកឱ្យធ្វើបែបនោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ