ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត សិស្សស្រីបាត់ខ្លួន រកឃើញហើយ តែជួបរឿងសង្វេគណាស់!

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ទីបំផុត សិស្សស្រី ដែលបាត់ខ្លួន បង្កការភ្ញាក់ផ្អើល នៅក្រុងប៉ោយប៉ែត នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ នៅក្នុងភូមិទំនប់ក៥សង្កាត់ប៉ោយប៉ែត…

បន្ទាយមានជ័យ៖ ទីបំផុត សិស្សស្រី ដែលបាត់ខ្លួន បង្កការភ្ញាក់ផ្អើល នៅក្រុងប៉ោយប៉ែត នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ នៅក្នុងភូមិទំនប់ក៥សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានរកឃើញហើយ។ តែនាងបាន​ស្លា.ប់ ដោយគេយកសាកស.ពក្មេងរងគ្រោះ ទៅប្លុងចោល នៅម្តុំទីតាំងរកឃើញកាបូបរបស់នាង។

រូបភាព ដែលកោះសន្តិភាពទទួលបានមុននេះបន្តិច បង្ហាញថា ក្មេងរងគ្រោះ ស្លា.ប់ទាំងអាក្រា.តកាយ ត្រូវគេកប់​ផ្កាប់មុខ ឃើញខ្នង និងគូថ ដែល​ទំនងទើប ត្រូវជនដៃដល់យកទៅប្លុងចោល នៅវេលាព្រលប់នេះតែម្តង។

ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ពីដើមចមនៃរឿងរ៉ាវខាងលើ ថាតើជនរងគ្រោះស្លា.ប់​ដោយសារមូល​ហេតុអ្វី ពិតប្រាកដនៅឡើយទេ។ សមត្ថកិច្ចជំនាញពាក់ព័ន្ធ បាន និងកំពុងទៅកន្លែងកើតហេតុ ដើម្បីបើក​ការស៊ើបអង្កេតទាំងយប់។ តែប្រភពពីសមត្ថភាព បានបង្ហើបប្រាប់កោះសន្តិភាពថា អាចជាករណីរំលោ.ភសម្លា.ប់។

សូមរម្លឹកថា ក្មេងស្រីរងគ្រោះ ឈ្មោះ លួត លីហ្សា ហៅ កន្ទ្រីត អាយុ ៨ឆ្នាំ រៀនថ្នាក់ទី២ នៅសាលាបឋម​សិក្សា​ទំនប់ក៥។ នាង​បានចេញពីផ្ទះ នៅមុនម៉ោង ៧ព្រឹក នាថ្ងៃទី៩ ខែមីនានេះ ទៅសាលារៀន ដូចសព្វដង។ តែម៉ោង​ជាង ១១ព្រឹក មិនឃើញនាងត្រឡប់មកផ្ទះវិញ ឪពុកម្តាយក្មេងស្រីរងគ្រោះ បានតាមរកដល់ថ្នាក់រៀន ហើយ​សួរគ្រូ តែគ្រូថា មិនឃើញនាងទេ ក៏ប្តឹង​សមត្ថកិច្ចចម្រុះ អាវុធហត្ថ នគរបាលរដ្ឋបាល កងកម្លាំងព្រំដែន យោធា និងអ្នកស្រុក តាមរុករក។ តែរកមិនឃើញ។​

​ឪពុកក្មេងស្រីរងគ្រោះ ឈ្មោះ សំ សាន្ត អាយុ ៣១ឆ្នាំ និងម្តាយឈ្មោះ យាន ខេមរា អាយុ ៣២ឆ្នាំ។ គ្រួសានេះ មានកូនស្រី ២នាក់ ហើយក្មេងស្រីដែលបាត់ខ្លួន និងស្លា.ប់នេះ ជាកូនច្បង។

ម្តាយឪពុកក្មេងស្រីរងគ្រោះ បាននាំគ្នារកកូន ដោយឲ្យគេចុះរាវក្នុងប្រឡាយទឹក ជាប់ផ្លូវអតីតទំនប់ក៥ ដែលជា​ផ្លូវ​ទៅ​សាលា តែមិនឃើញ។ ករណីតាមរកក្មេងស្រីរងគ្រោះ ផ្អើលភូមិនេះ គឺភ្លាមៗ រកឃើញតែកាបូបសៀវភៅ ដែលគេបោះចូល ក្នុងព្រៃកន្ទ្រាំងខែត ដោយគេសង្ស័យថា អាច​ជាស្នាដៃរបស់ជនសង្ស័យ ព្រោះក្នុងកាបូបនោះ មានទាំងស្បែកជើងក្មេងស្រី ឯសៀវភៅក៏ឃើញកាត់ដាច់ជា ២។ ឯដបទឹក និងសៀវភៅ មានជាប់ស្មៅផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ