ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី សេរី​ចាន់​ឌី​ន ជួប​ឡាវ ឯ អ៊ុំ ចំរើន ជួប​ថៃ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វី សេរី​ចាន់​ឌី​ន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ​Pet P.t.t Tongtwi ឯ​អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​

រាជធានី​ភ្នំពេញ ៖ វី សេរី​ចាន់​ឌី​ន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ​Pet P.t.t Tongtwi ឯ​អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Butsadee Thor Seangthein Noy នៅ​លើ​សង្វៀន​ទូរទស្សន៍​ CNC​ ថ្ងៃ​សៅរ៍ ​ទី​២០ សីហា ស្អែកនេះ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់។

វី សេរី​ចាន់​ឌី​ន ប្រកួត​បាន​៣​លើក​ឈ្នះ​១​លើក ចាញ់​២​លើក បើ​លើក​នេះ​ចាញ់​ទៀត ប្រហែលជា​គ្មាន​សំណាង​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​នោះ​ទេ ។ ដូច្នេះ​សម្រាប់​ការ​ប៉ះ​ជាមួយ​កីឡាករ​ឡាវ​ដែល​ជា​ជើង​ខ្លាំង​មួយ​រូប​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ។ ទោះបីជា​យ៉ាងណា សមត្ថភាព​ប្រកួត​របស់​កីឡាករ​ឡាវ​រូប​នេះ អាច​ស៊ីសង​ជាមួយ​វី សេរី​ចាន់​ឌី​ន​បាន គ្រាន់តែ​គេ​មិន​ទាន់​ហ៊ាន​អះអាង​ពី​លទ្ធផល​ទុក​មុន​ប៉ុណ្ណោះ ។

ចំណែក​អ៊ុំ ចំរើន មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ស្វែងរក​កៅអី​ប្រកួត​នៅ​វគ្គ​បន្ត ព្រោះ​ប្រកួត​៣​លើក​មកនេះ ឈ្នះ​២​លើក ចាញ់​១​លើក ដូច្នេះ​បើសិនជា​​ឈ្នះ​លើក​នេះ​ទៀត​នឹង​អាច​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ ។ តាម​ការ​សង្កេត​ការ​ប្រកួត​កន្លង​មក កីឡាករ​ថៃ​Butsadee Thor Seangthein Noy មិន​មាន​ស្នៀត​អ្វី​ដែល​ពិសេស​​នោះ​ឡើយ។ ចាំ​មើល អ៊ុំ ចំរើន អាច​ផ្ដួល​កីឡាករ​ថៃ​បាន​ឬ​អត់ ។

ដោយឡែក​ការ​ប្រកួត​នៅ​លើ​សង្វៀន​ដដែល​នៅ​ថ្ងៃអាទិត្យ​ ទី​២១ សីហា​ ខាន​ស្អែក​វិញ ប្រជុំ​ទៅ​ដោយ​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​រូប ។ កីឡាករ សិទ្ធ កក្កដា មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ទេស សុខ​ហេង មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។ កីឡាករ ចៅ ចេក មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ អ ​ហេនុមាន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ។ កីឡាករ សុខ ទូ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ អេ​លៀន ស​រវិ​រ៉ា​វាន់ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។ កីឡាករ ព្រំ សា​រ៉ា​ម មក​ពី​ក្លិប​កងពលតូច​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ រ៉​យ ស៊ី​នី​ត​ក្រា​ហាន ក្នុង​ប្រភេទ​ទម្ងន់​៩០​គីឡូក្រាម​។ កីឡាករ រ៉ា​ន់ ចាន់​រី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជា​មួយ​​កីឡាករ ហ៊ែ​ល វិចិត្រ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​គូ​ចុង​ក្រោយ​កីឡាករ គុន គឹ​ន​ហៃ មក​ពី​ក្លិប​អរុណរះ​កីឡា ប្រកួត​ជាមួយ​កីឡាករ កន រិ​ទ្ធី មក​ពី​ក្លិប​នាគរាជ​មាន​ជ័យ​ក្នុង​លក្ខណៈ​ប្រដាល់​សាកល​អាជីព ៕