ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀតពី​ការងារធ្វើ​ស្រែចម្ការ ​ឡើង​ភ្នំ​​រកថ្នាំ​​​ទុកលក់​​​ឱ្យ​ឈ្មួញ​​បានប្រាក់​​ចំណូល​គ្រាន់បើ​ដែរ​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ កសិករ​មួយ​គ្រួសារ រស់​នៅ​ភូមិ​ខ្លែង​ពណ៌ ឃុំ​ព្រៃមូល ស្រុក​រលា​ប្អៀរ បាន​អះអាង​ថា ក្រៅពី​មុខ​របរ​ស្រែ​ចម្ការ ​គឺ​គាត់​បាន​ឆ្លៀត​ឡើងភ្នំ​រកដើម​​ថ្នាំកាប់​​លក់​ឱ្យ​គេ​ ដើម្បី​ដោះស្រាយ​ជីវភាព​បាន​​​ប្រសើរ​ជាជាង​នៅ​ផ្ទះ…

ខេត្ត​កំពង់ឆ្នាំង ៖ កសិករ​មួយ​គ្រួសារ រស់​នៅ​ភូមិ​ខ្លែង​ពណ៌ ឃុំ​ព្រៃមូល ស្រុក​រលា​ប្អៀរ បាន​អះអាង​ថា ក្រៅពី​មុខ​របរ​ស្រែ​ចម្ការ ​គឺ​គាត់​បាន​ឆ្លៀត​ឡើងភ្នំ​រកដើម​​ថ្នាំកាប់​​លក់​ឱ្យ​គេ​ ដើម្បី​ដោះស្រាយ​ជីវភាព​បាន​​​ប្រសើរ​ជាជាង​នៅ​ផ្ទះ គ្មាន​​មុខរបរ​​ធ្វើដែរ​ ។

ជួប​​ជាមួយ​អ្នកសារព័ត៌មាន​យើង​ ​កាលពី​​រសៀល​ថ្ងៃទី០៨ ​មីនា​ លោក ម៉ាន់ ថា អាយុ៣៨ឆ្នាំ ​និង​ប្រពន្ធ​បាន​រៀបរាប់​ថា ​គាត់​មានផ្ទៃ​ដីស្រែ​ប្រមាណ១ហិក​តា​ដែ​រ ប៉ុន្តែ​ក្រៅពី​ធ្វើស្រែ​គាត់​គ្មាន​មុខរបរ​អ្វី​ទេ ហើយក៏​ឆ្លៀត​ឡើងភ្នំ​កាប់​ដើម​ថ្នាំ​លក់​ឲ្យ​គេ ​ដើម្បី​ដោះស្រាយ​ជីវភាព​បាន​មួយ​កម្រិត​ដែ​រ ​។

លោក​បាន​បញ្ជាក់​ថា ​ការ​ឡើង​កាប់​ដើមឈើ​ធ្វើថ្នាំ​​រយៈ​ពេល​មួយ​យប់​ទៅ​ពីរ​យប់​ ដោយ​ដេក​នៅ​ភ្នំ​ដោះ​ក្រមុំ​ក្នុង​ស្រុក​ទឹកផុស ។ ពេល​កាប់​បាន​ដឹក​តាម​គោយន្ត​ត្រឡប់​មក​ផ្ទះ​វិញ​ ហើយ​នាំគ្នា​កាប់​ចិញ្ច្រាំដាក់​ហាល​ទុក​ថ្លឹង​គីឡូ​លក់​ឲ្យ​គេ​។ យ៉ាងនេះ​ក្តី លោក​បាន​បញ្ជាក់​ថា​ លោក​មិន​ចេះ​ផ្សំថ្នាំ​នោះ​ទេ ​គ្រាន់តែ​ឡើងភ្នំ​កាប់​ឈើ​ធ្វើថ្នាំ តាម​គេ​កម្ម​ង់តែប៉ុណ្ណោះ ដោយ​ក្នុង​នោះ ប្រភេទ​ថ្នាំ ថ្លៃ​ចាប់ពី 700 រៀល​ដល់ 4000 រៀល​ក្នុង​មួយ​គីឡូក្រាម ។

ចំពោះ​ប្រភេទ​ដើមឈើ​ដែល​គេ​កម្ម​ង់​ឱ្យ​កាប់​យក​មក​ធ្វើថ្នាំ ​មាន​ដូចជា​ដើមកំរើក​គុម្ព, ដើម​ក្តាំងងា, ដើម​គោមួយ,​ល្វា​ព្រៃ, រលាក​ខ្មង, ឆ្កែស្រែង, កណ្ដាប់​ឈ្នៀង, ដំ​រី​5​ដក, មើម​ជុយ, វល្លិ៍​ត្រចៀកជ្រូក និង​ដើម​ប៉េ​ការ​ជាដើម​ ។ ចំពោះ​ដើម​ដែល​មានតម្លៃ​ថ្លៃជាង​គេ​ក្នុង​1គីឡូក្រាម4000រៀល ​ដូចជា​ដើម​ដំរី 5 ដក និង​វល្លិ៍​ស្លឹកត្រចៀក​ជ្រូក​។​ពេល​គាត់​កាប់​ចិញ្ច្រាំ​ហាល​រយៈពេល​ប្រមាណ​ជាង​10​ថ្ងៃ​គាត់​យក​ទៅ​លក់​បាន​កម្រៃ​ពី 30 ទៅ 40​ម៉ឺន​រៀល​ដែ​រ ។

គ្រួសារ​ខាងលើ​បាន​បញ្ជាក់​ដែរ​ថា ក្នុង​ភូមិ​ក្លែង​ពណ៌ នេះ​មាន​ប្រជាពលរដ្ឋប្រមាណ​20គ្រួសារ​ដែរ ដែល​បាន​ឡើង​កាប់​ដើម​ថ្នាំ​យក​មក​ចិញ្ច្រាំ​ហាលស្ងួត ​ហើយ​បាន​ដឹក​យក​ទៅ​លក់​ឲ្យ​ឈ្មួញកណ្ដាល នៅ​ឃុំ​ពង្រ ស្រុក​រលាប្អៀរ ដែល​ជាទី​តាំង​ប្រមូល​ទិញថ្នាំ​បុរាណ​ខ្មែរ និង​មាន​ឈ្មួញ​ពី​ភ្នំ​ពេញ​មក​ទិញ​នៅ​ទីនោះ​យក​ទៅ​លក់​ភ្នំពេញ​បន្ត​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ