ឪពុកកូនជិះកង់ឌុបគ្នា ត្រូវរថយន្តបុកស្លា.ប់យ៉ាងអាណោចអាធម្ម
ខេត្តតនគិរី ៖ ឪពុកនិងកូនជិះកង់តាមដងផ្លូវលេខ៧៦ត្រូវបានរថយន្តបុកពីក្រោយពេញទំហឹងបណ្តាលឲ្យឪពុក និងកូនបាត់បងជីវិតយ៉ាងណោចអាធម្ម
ខេត្តតនគិរី ៖ ឪពុកនិងកូនជិះកង់តាមដងផ្លូវលេខ៧៦ត្រូវបានរថយន្តបុកពីក្រោយពេញទំហឹងបណ្តាលឲ្យឪពុក និងកូនបាត់បងជីវិតយ៉ាងណោចអាធម្ម
ខេត្តតនគិរី ៖ ឪពុកនិងកូនជិះកង់តាមដងផ្លូវលេខ៧៦ត្រូវបានរថយន្តបុកពីក្រោយពេញទំហឹងបណ្តាលឲ្យឪពុក និងកូនបាត់បងជីវិតយ៉ាងណោចអាធម្ម រីឯជនបង្កបានចុះពីរថយន្តគេចខ្លួនបាត់ស្រមោលតែម្តង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៨ ខែសីហា ២០១៦ លើកំណាត់ផ្លូវជាតិលេខ៧៦ចន្លោះបង្គោលលេខ២៨០-២៨១ស្ថិតក្នុងភូមិព្រួក ឃុំបាតាង ស្រុកលំផាត់។
សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបររថយន្តបានរត់គេចខ្លួនបន្សល់ទុករថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២I-៣៩៥១ នៅនឹងកន្លែងកើតហេតុ។ បេីកបរទិសដៅស្របគ្នាពីជើងទៅត្បូង។ ចំណែកឯជនរងគ្រោះជិះកង់ពីរនាក់ឪពុក និងកូនដែលមានឈ្មោះ លួន ដែង អាយុ២៦ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ(ស្លាប់) ២.កូនឈ្មោះ ដែង រតនា ភេទប្រុស អាយុ៣ឆ្នាំ រងរបួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តក៏បានដាច់ខ្យល់ស្លាប់តាមក្រោយដែរ។
ជនរងគ្រោះទាំងពីរមានទីលំនៅភូមិកើតហេតុខាងលើ បច្ចប្បន្នរថយន្តត្រូវបានសមត្ថកិច្ចជំនាញ សហការណ៍ជាមួយប៉ុស្តិ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីកសាងសុំណុំរឿងដោះស្រាយតាមក្រោយ។ ចំពោះសាកសពជនរងគ្រោះទាំងពីរនាក់ ត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារនិងសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណី៕
ចែករំលែកព័តមាននេះ