ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុស៣យ៉ាង ដែលស្រ្តីមិនត្រូវធ្វើក្រោយរួមភេទរួច

2 ឆ្នាំ មុន

មានកំហុសទូទៅមួយចំនួនដែលមនុស្សភាគច្រើនធ្វើភ្លាមៗបន្ទាប់ពីរួមភេទ ដែលអាចបង្កើនហានិភ័យនៃការឆ្លងមេរោគ។ កំហុសទាំងនោះ អាចនឹងមើលមកមិនដូចជាកំហុស ដោយសារតែវាអាចជាអ្វីដែលមនុស្សភាគច្រើនបានធ្វើ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីកំហុសទាំង៣យ៉ាង ដែលស្រ្តីមិនត្រូវធ្វើ ក្រោយពីរួមភេទជាមួយនឹងដៃគូបុរសរួច។ ១….

មានកំហុសទូទៅមួយចំនួនដែលមនុស្សភាគច្រើនធ្វើភ្លាមៗបន្ទាប់ពីរួមភេទ ដែលអាចបង្កើនហានិភ័យនៃការឆ្លងមេរោគ។ កំហុសទាំងនោះ អាចនឹងមើលមកមិនដូចជាកំហុស ដោយសារតែវាអាចជាអ្វីដែលមនុស្សភាគច្រើនបានធ្វើ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីកំហុសទាំង៣យ៉ាង ដែលស្រ្តីមិនត្រូវធ្វើ ក្រោយពីរួមភេទជាមួយនឹងដៃគូបុរសរួច។

១. ស្លៀកពាក់ខោអាវតឹង ក្រោយរួមភេទរួច

រាងកាយ​របស់​អ្នក​ឡើង​កម្តៅ​ក្រោយ​ពេល​រួមភេទ ហើយ​រាងកាយអ្នកអាចនឹងចេញញើសក្រោយពីរួមភេទរួច។ ប្រសិនបើអ្នកស្លៀកខោនីឡុង ឬ សាច់ក្រណាត់មិនមែនផ្សំពីធម្មជាតិ វាអាចបង្កើតជាការកកិតដ៏រំខានមួយ។ ជាងនេះទៅទៀត អាវខោសាច់នីឡុងទាំងនោះអាចនាំឱ្យមានការរមាស់ បន្ទាប់ពីបានប៉ះនឹងទឹករំអិលទ្វារមាស។

២. ភ្លេចលាងដៃរបស់អ្នក

អ្នកបានប៉ះប្រដាប់ភេទរបស់ដៃគូរបស់អ្នក។ ដូច្នេះហើយ ត្រូវតែសម្អាតដៃរបស់អ្នក ដើម្បីបញ្ឈប់ការរីករាលដាលនៃបាក់តេរី។ ការ​មិន​ធ្វើ​បែប​នេះ​អាច​នាំ​ឱ្យ​មាន​ការ​ឆ្លង​បាក់តេរី​ច្រើន​មុខ ដល់កន្លែងផ្សេងៗទៀតនៃសារពាង្គកាយ។

៣. ការត្រាំទឹកក្តៅជាមួយដៃគូ

ការ​ឱប​គ្នាជាមួយនឹងដៃគូក្នុង​អាង​ទឹក​ក្តៅ​អាច​ស្តាប់​ទៅ​ហាក់​ដូច​ជា​ផែនការ​ដ៏​ល្អ​មួយ​បន្ទាប់​ពី​ការ​រួម​ភេទ ប៉ុន្តែ​វា​អាច​នឹង​បង្កើន​ឱកាស​នៃ​ការ​ឆ្លង​មេរោគ។ ការងូតទឹកក្តៅឧណ្ណៗ អាចផ្តល់សីតុណ្ហភាពអំណោយផលដល់បាក់តេរី។ ការនៅក្នុងកន្លែងនោះពោរពេញដោយទឹកក្តៅសម្រាប់រយៈពេលដ៏យូរ ក៏នឹងមានន័យថាបាក់តេរីបានចូលទៅផ្នែកផ្សេងៗនៃរាងកាយរបស់អ្នកបានកាន់តែច្រើនផងដែរ។ នេះនឹងមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សុខភាពប្រដាប់បន្តពូជរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់របស់ដៃគូរអ្នកទៀតផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ