ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅខេត្តព្រះសីហនុ ពេលចិនឈ្លោះគ្នា ប្រើសុទ្ធតែ​កាំភ្លើ.ង តែកម្លាំងសមត្ថកិច្ចចម្រុះ ស្ទាក់ត្រួតពិនិត្យ អត់ឃើញសោះ!​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃទី៧ ខែមីនា កម្លាំងសមត្ថកិច្ចចម្រុះនៃស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំដោយលោកស្រី ឃុន ដារីអភិបាលរងក្រុង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះត្រួតពិនិត្យ​ឆែកឆេរ រកមើលអាវុធជាតិផ្ទុះ…

ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃទី៧ ខែមីនា កម្លាំងសមត្ថកិច្ចចម្រុះនៃស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំដោយលោកស្រី ឃុន ដារីអភិបាលរងក្រុង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះត្រួតពិនិត្យ​ឆែកឆេរ រកមើលអាវុធជាតិផ្ទុះ និងគ្រឿងញៀន។ ក៏ប៉ុន្តែ​រកមិនឃើញអាវុធខុសច្បាប់ឡើយ។

ប៉ុន្តែខណៈដែលកំពុងឆែកឆេរនោះ មានរថយន្តមួយគ្រឿង ស៊េរីទំនើប ពាក់ស្លាកលេខ ភ្នំពេញ 2BQ-7770 ពណ៌ស ក៏ត្រូវសមត្ថកិច្ចរកឃើញម្សៅសមួយកញ្ចប់ សង្ស័យជាថ្នាំញៀន និងសម្ភារៈផ្សេងៗមួយជំនួនទៀត។ ចំណែកអ្នកបើកបររថយន្តនោះ ជាជនជាតិចិន ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន វៃខ្នោះ។ ហេតុការណ៍នោះ បានកើតឡើង នៅតាមបណ្ដោយផ្លូវវិថីឯករាជ្យ ត្រង់ចំណុចមុខសណ្ឋាគារឯករាជ្រ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ