ព្រោះតែរាងកាយរបស់អ្នកត្រូវការសារធាតុចិញ្ចឹមដើម្បីលូតលាស់ និងមានសុខភាពល្អលិង្គរបស់អ្នកក៏ត្រូវការអាហារដែលនឹងធ្វើឱ្យសុខភាពរបស់វាប្រសើរឡើងផងដែរ។ ការទទួលទានអាហារមួយចំនួននឹងមិនត្រឹមតែធ្វើអោយលិង្គមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យលិង្គរឹង និង កើនទំហំផងដែរ។ ពេលដែលលិង្គមានសុខភាពល្អ និង ធំជាងមុន ដៃគូក៏កាន់តែមានក្តីសុខ។ អាហារទាំងនេះពង្រីកសរសៃឈាមក្នុងលិង្គ បង្កើនលំហូរឈាមក្នុងតំបន់លិង្គ។

១. ខ្ទឹមស
ខ្ទឹមសជាឱសថដ៏អស្ចារ្យ និងមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព។ វាបន្ថយសម្ពាធឈាម និងកាត់បន្ថយការរលាក។ យោងតាមការសិក្សារបស់សត្វ ខ្ទឹមសអាចបង្កើនកម្រិតអ័រម៉ូន Testosterone ។ អ័រម៉ូនភេទបុរសគឺត្រូវបានទាមទារសម្រាប់ចំណង់ផ្លូវភេទ ក៏ដូចជាការឡើងរឹងរបស់លិង្គផងដែរ។ ឱសថនេះនឹងធ្វើឱ្យប្រសើរឡើងនូវលំហូរឈាមទៅកាន់តំបន់ប្រដាប់បន្តពូជ ធ្វើអោយប្រសើរឡើងនូវគុណភាពនៃការឡើងរឹងរបស់លិង្គរបស់អ្នក។
២. ម្ទេស
ម្ទេសមានផ្ទុកនូវសារធាតុអាល់កាឡូអ៊ីតដែលគេស្គាល់ថាជាខាប់សៃស៊ីន (capsaicin) ដែលត្រូវបានគេរកឃើញថាអាចធ្វើអោយឈាមរត់បានប្រសើរឡើង បង្កើនសារធាតុនីទ្រិកអុកស៊ីត (nitric oxide) និងកាត់បន្ថយសម្ពាធឈាម។ ដូច្នេះ ម្ទេសនឹងជួយសម្រួលដល់លំហូរឈាមក្នុងប្រដាប់ភេទ និងជួយឱ្យវាមានភាពរឹងមាំល្អ។
៣. ចេក
មានហេតុផលជាច្រើនក្នុងការញ៉ាំចេកជារៀងរាល់ថ្ងៃ។ ដោយសារតែមានផ្ទុកទៅដោយជាតិប៉ូតាស្យូម ចេកគឺជាអាហារដ៏អស្ចារ្យ។ វាជួយកាត់បន្ថយការហើមពោះ ប្រឆាំងជំងឺមហារីក និងជាឱសថដ៏ល្អបំផុតមួយសម្រាប់ការហៀរសំបោរ។ វាក៏ធ្វើអោយឈាមរត់បានប្រសើរឡើង និងជួយឱ្យលិង្គរបស់អ្នកមានភាពរឹងម៉ាំល្អ៕
ចែករំលែកព័តមាននេះ