ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តមរួមភេទយូរ​ អាចឱ្យស្រ្តីមានបញ្ហាទាំងនេះលើរាងកាយ!

2 ឆ្នាំ មុន

ស្រ្តីមួយចំនួនបានសម្រេចចិត្តតមការរួមភេទ ដោយសារតែហេតុផលផ្សេងៗគ្នា។ អ្នកខ្លះប្រកាន់យ៉ាងខ្ជាប់ខ្ជួនថានឹងមិនរួមភេទទេ ទាល់តែរកឃើញមនុស្សច្បាស់លាស់ជាមុនសិន។ អ្នកខ្លះទៀត មិនមានដៃគូសម្រាប់ការរួមភេទ។ អ្នកខ្លះមានបញ្ហាសុខភាព ដែលធ្វើឱ្យពួកគេមិនអាចរួមភេទបានមួយរយៈ។ តើវាមានបញ្ហាអ្វីខ្លះ នៅពេលស្រ្តីមិនបានរួមភេទ?…

ស្រ្តីមួយចំនួនបានសម្រេចចិត្តតមការរួមភេទ ដោយសារតែហេតុផលផ្សេងៗគ្នា។ អ្នកខ្លះប្រកាន់យ៉ាងខ្ជាប់ខ្ជួនថានឹងមិនរួមភេទទេ ទាល់តែរកឃើញមនុស្សច្បាស់លាស់ជាមុនសិន។ អ្នកខ្លះទៀត មិនមានដៃគូសម្រាប់ការរួមភេទ។ អ្នកខ្លះមានបញ្ហាសុខភាព ដែលធ្វើឱ្យពួកគេមិនអាចរួមភេទបានមួយរយៈ។ តើវាមានបញ្ហាអ្វីខ្លះ នៅពេលស្រ្តីមិនបានរួមភេទ? ថ្ងៃនេះ អ្នកនឹងបានស្គាល់ផលប៉ះពាល់៣យ៉ាង ទៅលើរាងកាយស្រ្តី នៅពេលពួកគេតមមិនរួមភេទក្នុងរយៈពេលយូរ។

១. បញ្ហាប្រព័ន្ធ​ភាពស៊ាំ

ការរួមភេទទៀងទាត់ជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងរៀបចំរាងកាយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដោយការបញ្ចេញអរម៉ូនអង់ដូហ្វីន (Endorphins)។ នេះ​មាន​ន័យ​ថា ការ​រួម​ភេទ​តិច​ជាង​នេះ​អាច​បណ្តាល​ឱ្យ​មាន​ជំងឺ​ញឹកញាប់​ជាង​មុន​ដូច​ជា​ជំងឺ​ផ្តាសាយ ឬ​គ្រុន​ផ្តាសាយ។ ការសិក្សាមួយបានរាយការណ៍ថា សំណាកទឹកមាត់របស់និស្សិតមហាវិទ្យាល័យដែលរួមភេទជាទៀងទាត់ត្រូវបានគេរកឃើញថាមានកំហាប់ខ្ពស់នៃអង្គបដិប្រាណមួយចំនួនហៅថា immunoglobulin A ដែលប្រឆាំងនឹងជំងឺផ្តាសាយធម្មតា។

២. បញ្ហាសុខភាពទ្វារមាស

ការ​រួម​ភេទ​បន្ទាប់​ពីខានយូរ​​ អាចធ្វើឱ្យមានភាពឈឺចាប់។ វា​ត្រូវ​ចំណាយ​ពេល​យូរ​ជាង​មុន​សម្រាប់​រាង​កាយ​មនុស្ស​ស្រី​ដើម្បី​សម្រើប និង​ផលិត​ទឹក​រំអិល​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ឱ្យ​ការ​រួម​ភេទ​មាន​ភាព​ងាយ​ស្រួល និង​មាន​ផាសុកភាព។ ការរួមភេទទៀងទាត់ ឬការសម្រេចកាមដោយខ្លួនឯង អាចរក្សាជាលិកាក្នុងទ្វារមាសរបស់អ្នកឱ្យមានសុខភាពល្អ ដោយធ្វើឱ្យលំហូរឈាមប្រសើរឡើង។

៣. បញ្ហាឈឺចាប់ពេលមករដូវ

មនុស្សមួយចំនួនយល់ឃើញថា ការរួមភេទជាមធ្យោបាយដោះស្រាយដ៏ល្អសម្រាប់ការឈឺចាប់ពេលមានរដូវ។ ការកើនឡើងនៃអរម៉ូនអង់ដូហ្វីន ដែលបណ្តាលមកពីការរួមភេទ ក៏ដូចជាការកន្ត្រាក់ស្បូនដែលកើតឡើងជាមួយនឹងការឈានដល់ចំណុចកំពូលអាចជួយបន្ថយចុកមួល។ អ្នក​មិន​ចាំបាច់​រួម​ភេទ ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំងនេះ​ទេ​ ការសម្រេចកាម​ដោយ​ខ្លួនឯង​អាច​មាន​ឥទ្ធិពល​ដូចគ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ