ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខានរួមភេទយូរ អាចបណ្តាលឱ្យមានបញ្ហាផ្លូវចិត្ត

2 ឆ្នាំ មុន

ការខានរួមភេទក្នុងរយៈពេលយូរ​ អាចជាជម្រើសរបស់បុគ្គលម្នាក់ៗ ឬក៏ មកពីគ្មានដៃគូសម្រាប់រួមភេទ។ ការរួមភេទ គ្រាន់តែជាផ្នែកមួយនៃជីវិត ដែលមនុស្សគ្រប់គ្នាអាចមានក៏បាន អត់ក៏បាន។ ប៉ុន្តែសម្រាប់មនុស្សភាគច្រើន វាជាសកម្មភាពដែលសប្បាយរីករាយ…

ការខានរួមភេទក្នុងរយៈពេលយូរ​ អាចជាជម្រើសរបស់បុគ្គលម្នាក់ៗ ឬក៏ មកពីគ្មានដៃគូសម្រាប់រួមភេទ។ ការរួមភេទ គ្រាន់តែជាផ្នែកមួយនៃជីវិត ដែលមនុស្សគ្រប់គ្នាអាចមានក៏បាន អត់ក៏បាន។ ប៉ុន្តែសម្រាប់មនុស្សភាគច្រើន វាជាសកម្មភាពដែលសប្បាយរីករាយ បំបាត់ទុក្ខកង្វល់។ តើនឹងមានអ្វីកើតឡើង ប្រសិនបើយើងខានរួមភេទយូរ? ថ្ងៃនេះ អ្នកបានស្គាល់ពីផលប៉ះពាល់លើសុខភាពផ្លូវចិត្តរបស់អ្នក ដែលបណ្តាលមកពីការមិនរួមភេទ។

១. កើនឡើងកម្រិតស្ត្រេស និងថប់បារម្ភ

ការរួមភេទបញ្ចេញអរម៉ូនអង់ដូហ្វីន (endorphins) និង អរម៉ូនអុកស៊ីតូស៊ីន (Oxytocin) ចូលទៅក្នុងរាងកាយ។ សារធាតុសរសៃប្រសាទទាំងនេះអាចជួយគ្រប់គ្រងឥទ្ធិពលនៃការថប់បារម្ភ ឬភាពតានតឹង។ អុកស៊ីតូស៊ីនមានអត្ថប្រយោជន៍បន្ថែមក្នុងការជួយឱ្យអ្នកគេងលក់ស្រួល។ ប្រសិនបើអ្នកមិនរួមភេទទៀងទាត់ទេ រាងកាយរបស់អ្នកអាចនឹងបញ្ចេញអរម៉ូនទាំងនេះតិចជាងមុន ដែលអាចធ្វើឱ្យពិបាកទប់ទល់នឹងភាពតានតឹង។

២. បញ្ហាចំណង់ផ្លូវភេទ

គួរឱ្យភ្ញាក់ផ្អើល ការមិនបានរួមភេទក្នុងរយៈពេលយូរ អាចធ្វើឱ្យអ្នកបាត់បង់ចំណាប់អារម្មណ៍លើការរួមភេទទាំងស្រុង។ ការរួមភេទកាន់តែច្រើន អ្នកកាន់តែចង់រួមភេទ។ ការរួមភេទទៀងទាត់ជួយបង្កើនចំណង់ផ្លូវភេទរបស់អ្នក។

៣. បញ្ហាក្នុងទំនាក់ទំនងស្នេហា

សម្រាប់​គូស្វាមីភរិយា​ជាច្រើន ការ​រួម​ភេទ​ជា​ទៀងទាត់ ​គឺជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​ដើម្បី​រក្សា​ចំណង​ស្នេហ៍​របស់​ពួកគេ​។ ការ​រួម​ភេទ​ជា​ប្រចាំ​ក៏​ជា​ញឹក​ញាប់​នាំ​ឱ្យ​មាន​ទំនាក់​ទំនង​ល្អ​ជាង​មុន​ដែរ។ ជាទូទៅ គូស្វាមីភរិយាដែលរួមភេទច្រើនដងច្រើនតែមានអារម្មណ៍ជាប់ចិត្ត និងទាក់ទងគ្នាច្រើន បើប្រៀបធៀបជាមួយអ្នកដែលមិនសូវបានរួមភេទ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ