ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុចល្អ៣យ៉ាង នៅពេលស្រ្តីតមរួមភេទជាមួយដៃគូ

3 ឆ្នាំ មុន

មនុស្សជាច្រើនជ្រើសរើសយកការមិនរួមភេទដោយហេតុផលផ្សេងៗគ្នា។ មនុស្សមួយចំនួនមិនចូលចិត្ត ឬមិនចាប់អារម្មណ៍។ អ្នកផ្សេងទៀតយល់ឃើញថា វាជាការរំខានពីអ្វីដែលពួកគេយកចិត្តទុកដាក់ក្នុងជីវិត។ ទោះបីជាការរួមភេទអាចផ្តល់ផលវិជ្ជមានដល់សុខភាពរបស់អ្នកក៏ដោយ ការមិនរួមភេទក៏មានអត្ថប្រយោជន៍ផងដែរ ដែលថ្ងៃនេះ អ្នកនឹងបានស្គាល់ចំនុចល្អៗ៣យ៉ាង សម្រាប់ស្រ្តីនៅពេលដែលពួកគេមិនរួមភេទ។…

មនុស្សជាច្រើនជ្រើសរើសយកការមិនរួមភេទដោយហេតុផលផ្សេងៗគ្នា។ មនុស្សមួយចំនួនមិនចូលចិត្ត ឬមិនចាប់អារម្មណ៍។ អ្នកផ្សេងទៀតយល់ឃើញថា វាជាការរំខានពីអ្វីដែលពួកគេយកចិត្តទុកដាក់ក្នុងជីវិត។ ទោះបីជាការរួមភេទអាចផ្តល់ផលវិជ្ជមានដល់សុខភាពរបស់អ្នកក៏ដោយ ការមិនរួមភេទក៏មានអត្ថប្រយោជន៍ផងដែរ ដែលថ្ងៃនេះ អ្នកនឹងបានស្គាល់ចំនុចល្អៗ៣យ៉ាង សម្រាប់ស្រ្តីនៅពេលដែលពួកគេមិនរួមភេទ។

១. អ្នក​មិន​បាច់​បារម្ភ​ពី​ការ​មាន​ផ្ទៃពោះ​ទេ

ទោះបីជា​មាន​វិធី​ពន្យារ​កំណើត​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ជា​ច្រើន​ដែល​មាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ប៉ុន្តែ​វានៅតែមានចំនុចភ្លាត់ ឬ ខ្វះចន្លោះ។ ការពន្យារកំណើតដែលមានប្រសិទ្ធភាព ១០០% គឺការមិនរួមភេទ។

២. អ្នកទំនងជាមិនសូវមានការឆ្លងមេរោគផ្លូវបង្ហូរទឹកនោម

ជាធម្មតា ការមិនរួមភេទនឹងកាត់បន្ថយឱកាសនៃការឆ្លងជំងឺកាមរោគ ប៉ុន្តែការមិនរួមភេទក៏ធ្វើឱ្យអ្នកងាយឆ្លងមេរោគផ្លូវទឹកនោមផងដែរ។ នេះក៏ព្រោះតែលិង្គរបស់បុរស អាចមានមេរោគ ហើយការដាក់បញ្ចូលវាទៅក្នុងទ្វារមាសស្រ្តី គឺដូចជាការយកមេរោគចូលដូច្នោះដែរ។

៣. អ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់

ពេលខ្លះមនុស្សពិបាកផ្តោតលើការសប្បាយពិតរបស់ពួកគេ នៅពេលពួកគេកំពុងរួមភេទជាមួយដៃគូ។ ការរួមភេទពេលខ្លះគឺគ្រាន់តែឱ្យដៃគូមានក្តីសុខប៉ុណ្ណោះ។ ដូចនេះហើយ ការផ្អាករួមភេទជាមួយដៃគូមួយរយៈ ហើយមកស្វែងយល់ពីការចូលចិត្តរបស់ខ្លួនឯង នៅពេលជួយខ្លួនឯង គឺពិតជាល្អប្រសើរ។ ប្រសិនបើអ្នកសម្រេចចិត្តធ្វើសកម្មភាពផ្លូវភេទជាមួយដៃគូម្តងទៀត អ្នកក៏អាចស្គាល់ពីអ្វីដែលធ្វើឱ្យអ្នកស្រួល ហើយអាចចែករំលែកទៅកាន់ដៃគូអ្នកឱ្យសម្រេចក្តីសុខជូនអ្នកបាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ