តើនិព្វានគឺជាអ្វី ?
អ្នកពុទ្ធនិយមខ្លះបានលើកឡើងថា និព្វានគឺនៅតែមានរូប មានរាង មានខន្ធទាំង៥គឺ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ និងវិញ្ញាណក្ខន្ធនៅឡើយ និងខ្លះទៀតយល់ថា និព្វានគឺជាភពមួយដទៃទៀតនៅក្រៅពីកាមភព…
អ្នកពុទ្ធនិយមខ្លះបានលើកឡើងថា និព្វានគឺនៅតែមានរូប មានរាង មានខន្ធទាំង៥គឺ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ និងវិញ្ញាណក្ខន្ធនៅឡើយ និងខ្លះទៀតយល់ថា និព្វានគឺជាភពមួយដទៃទៀតនៅក្រៅពីកាមភព…
អ្នកពុទ្ធនិយមខ្លះបានលើកឡើងថា និព្វានគឺនៅតែមានរូប មានរាង មានខន្ធទាំង៥គឺ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ និងវិញ្ញាណក្ខន្ធនៅឡើយ និងខ្លះទៀតយល់ថា និព្វានគឺជាភពមួយដទៃទៀតនៅក្រៅពីកាមភព រូបភព និងអរូបភពដែលយើងហៅថាសង្សារវដ្តនោះ ។
នៅមានអ្នកប្រព្រឹត្តបដិបត្តិធម៌ខ្លះទៀតបានលើកឡើងថា និព្វានគឺជាភពមួយដែលមានតែសេចក្តីសុខមិនមានទុក្ខ តែនៅមានបញ្ចក្ខន្ធនៅឡើយដែរ ។ នៅមានមតិ និងយោបល់ច្រើនដទៃទៀតមានន័យផ្សេងៗគ្នាទាក់ទងនឹងព្រះនិព្វាន ។ ចុះលោកអ្នកវិញយល់ថាព្រះនិព្វានមានលក្ខណៈដូចម្តេច ?
នៅក្នុងអភិធម្មត្ថសង្គហៈបានពន្យល់ថា អជាតំ និព្វានមិនកើតទៀត, អជរា និព្វានមិនចេះចាស់ទ្រុឌទ្រោមគ្រាំគ្រា, អព្យាធឹ និព្វានមិនចេះឈឺ ឬមិនមានរោគ, អមតំ និព្វានមិនមានសេចក្តីស្លាប់, អសង្ខតំ និព្វានមិនមានបច្ច័យតាក់តែង, សន្តិបទំ និព្វានមានតែសេចក្តីស្ងប់, ឯកន្តំ និព្វានមានតែសេចក្តីសុខតែម្យ៉ាងប៉ុណ្ណោះ ។
រីឯព្រះនិព្វាននៅក្នុងបដិច្ចសមុប្បាទបានអធិប្បាយថា ព្រះនិព្វានព្រោះការរលត់ទៅនៃអវិជ្ជា ។ សង្ខារទាំងឡាយរលត់ទៅព្រោះការរលត់ទៅរបស់អវិជ្ជា ។ សេចក្តីគ្រាំគ្រា សេចក្តីឈឺចាប់គ្រប់បែបយ៉ាង ទុក្ខ សោក ខ្សឹកខ្សួលទាំងឡាយ ដោយសរុបបានដល់ទុក្ខវេទនាដែលកើតឡើងតាមផ្លូវកាយ ទោមនស្សវេទនាដែលកើតតាមផ្លូវចិត្តហ្នឹងឯងរលត់អស់ទៅ ទើបឈ្មោះថាជានិព្វាន ៕ សាន សារិន
ចែករំលែកព័តមាននេះ