ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Foxconn នឹង​ផលិត​ស្មា​ត​ហ្វូ​ន​របស់ Nokia

7 ឆ្នាំ មុន

ស្មា​ត​ហ្វូ​ន​ដែល​នឹង​ចេញ​លក់​លើ​ទីផ្សារ​របស់​ក្រុមហ៊ុន Nokia នឹង​ត្រូវ​ផលិត​ដោយ​ក្រុមហ៊ុន​តៃវ៉ាន់ Foxcoon ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ដែល​ជា​ដំណឹង​ល្អ​មួយ​របស់​អ្នកគាំទ្រ Nokia

ស្មា​ត​ហ្វូ​ន​ដែល​នឹង​ចេញ​លក់​លើ​ទីផ្សារ​របស់​ក្រុមហ៊ុន Nokia នឹង​ត្រូវ​ផលិត​ដោយ​ក្រុមហ៊ុន​តៃវ៉ាន់ Foxcoon ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ដែល​ជា​ដំណឹង​ល្អ​មួយ​របស់​អ្នកគាំទ្រ Nokia បន្ទាប់​ពី​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វាំ​ង​ឡង់​មួយ​នេះ​បាន​អវត្តមាន​រយៈពេល​យូរ​ក្នុង​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ​ទូរស័ព្ទ ។

Foxcoon គឺជា​ក្រុមហ៊ុន​តៃវ៉ាន់​ដ៏​ធំ​មួយ​ដែល​ផ្គត់ផ្គង់​សង្វា​ក់​ផលិតកម្ម​អេ​ឡិច​ត្រូ​និក​នានា រួម​ទាំង​ស្មា​ត​ហ្វូ​ន ឡេ​ប​ថប Tablet និង​ឧបករណ៍​ផ្សេង​ទៀត ។ ក្រុមហ៊ុន Apple ក៏​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន Foxcoon ផលិត​រាល់​ស្មា​ត​ហ្វូ​ន និង​ផលិតផល​ផ្សេង​ទៀត​ដែរ  ។

រហូត​មក​ដល់​ពេល​នេះ​មាន​ព័ត៌មាន​អះអាង​ថា Nokia នឹង​ផលិត​ស្មា​ត​ហ្វូ​ន​ពីរ​ម៉ូ​ដែល​គឺ​ទំហំ ៥.២ អីុ​ញ និង​ទំហំ ៥.៥ អីុ​ញ ហើយ​ពួក​វា​នឹង​ដំណើ​ការ​ប្រព័ន្ធ Android 7.0 Nougat ជាមួយនឹង​អេ​ក្រង់​ប្រភេទ QHD ៕