ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដោះស្រាយអត់ចេញ? ​រឿង​ហ្វូងគោ​ដេក​ដើរ​តាម​​ផ្លូវ​​យ៉ាង​​អនាធិបតេយ្យ​​​នេះ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ហ្វូងគោ​ដេក​ដើរ​យ៉ាងអនា​ធិប​តេយ្យ​តាម​ដងផ្លូវ​នៅ​ក្រុង​ប៉ោយប៉ែត ហើយក៏​​នៅតែ​ជា​បញ្ហារិះ​​គន់​ពី​សំណាក់​មហា​ជន ​ពិសេស​អ្នកដំណើរតែម្តង​ តើ​ករណីនេះ​​មក​ពី​ចំណាត់ការ​របស់​សមត្ថកិច្ច​មិន​ច្បាស់លាស់​ ឬ​ម្ចាស់​គោ​ទាំងនេះ​មាន​ខ្សែ​ធំ​ឬ​យ៉ាងណា ? ពេល​ស្ទះ​ចរាចរ​លើ​ដងផ្លូវ​ដោយសា​រហ្វូងគោ​ដើរ​​គ្មាន​អ្នកគង្វាល​ ធ្វើឱ្យអ្នកបើកបរ​យា​នយន្តរអ៊ូររទាំ​ថា…

ខេត្ត​បន្ទាយមានជ័យ ៖ ហ្វូងគោ​ដេក​ដើរ​យ៉ាងអនា​ធិប​តេយ្យ​តាម​ដងផ្លូវ​នៅ​ក្រុង​ប៉ោយប៉ែត ហើយក៏​​នៅតែ​ជា​បញ្ហារិះ​​គន់​ពី​សំណាក់​មហា​ជន ​ពិសេស​អ្នកដំណើរតែម្តង​ តើ​ករណីនេះ​​មក​ពី​ចំណាត់ការ​របស់​សមត្ថកិច្ច​មិន​ច្បាស់លាស់​ ឬ​ម្ចាស់​គោ​ទាំងនេះ​មាន​ខ្សែ​ធំ​ឬ​យ៉ាងណា ?

ពេល​ស្ទះ​ចរាចរ​លើ​ដងផ្លូវ​ដោយសា​រហ្វូងគោ​ដើរ​​គ្មាន​អ្នកគង្វាល​ ធ្វើឱ្យអ្នកបើកបរ​យា​នយន្តរអ៊ូររទាំ​ថា «ពិបាកធ្វើ​ដំណើរ​ណាស់​បង​អើយ» ។ ដែល​កា​លើកឡើង​បែបនេះ ​ទំនង​សំដៅ​និយាយ​ឲ្យ​អ្នក​យក​ព័ត៌មាន​ឮ ឯ​អ្នកខ្លះ​ថា​ជួយ​ផ្សាយ​ផង​ទៅ ​។​

គួរ​បញ្ជាក់​ថា ​ហ្វូងគោ​ដេក​ដើរ​អនា​​ធិប​តេយ្យ​នេះ មិនមែន​ទើបតែ​កើតឡើង​នោះ​ទេ ​គឺ​កើតមាន​ជាយូរមកហើយ​។​ករណីនេះ​ មិន​ត្រឹមតែ​អ្នកដំណើរ​ទេ ​សូម្បី​អ្នក​ស្រុក​ ក៏​ធុញទ្រាន់​និង​ហ្វូងគោ​ទាំងនេះ​ដែរ​ ព្រោះតែ​បាន​ស៊ី​ដំណាំ​ជួន​ផឹកទឹក​ពាង​ពួកគាត់​ ថែមទាំង​ជុះអាចម៍​តាម​មុខ​ផ្ទះ​ទៀតផង​ ។​

បើ​ទោះជា​បែបនេះ​ក្តី​ រឿង​ហ្វូងគោ​ដេក​ដើរ​អនា​ធិប​តេយ្យ​ខាងលើ​ កន្លងមក​គេ​ឃើញ​សមត្ថកិច្ច​បាន​ចាត់វិធាន​ការ​ចាប់​យក​ទៅ​រក្សាទុក​ ដើម្បីឲ្យ​ម្ចាស់​ចេញមុខ​ទៅ​ទទួល​កា​អប់រំ​ ឬ​ផាក​ពិ​ន័យ​ខ្លះ​ៗ​ដែរ​។ ​អ្នក​ស្រុកក៏ដូចជា​អ្នក​ដំណើរ​បាន​ទទូច​សុំ​អាជ្ញាធរ​ និង​សមត្ថកិច្ច​មេត្តា​ចាត់វិធានការ​ចំពោះ​ម្ចាស់​គោ​ឲ្យបាន​តឹង​រឹង​ផង​ ចៀសវាង​​បង្ក​ ​គ្រោះ​ថ្នាក់​ និង​បំផ្លាញ​ផលដំណាំ​តទៅទៀត​ ៕​

អត្ថបទសរសេរ ដោយ