តើអ្នកមានដែលដឹងដែរឬទេ ថាស្រ្តីមានអារម្មណ៍ផ្លូវភេទខ្ពស់នៅពេលមករដូវ? នេះគឺជាអ្វីដែលកើតឡើងលើស្រ្តីភាគច្រើន ហើយរឿងដែលពួកគេពិបាកទ្រាំនោះគឺថា គេខ្លាចមានការបង្ករោគនៅពេលរួមភេទពេលមករដូវ ទោះបីជាអារម្មណ៍ពុះកញ្ជ្រោលប៉ុនណាក៏ដោយ។ ហានិភ័យនៃការបង្ករោគគឺពិតជាមានហើយ តែថ្ងៃនេះ អ្នកនឹងបានស្គាល់ពីគុណប្រយោជន៍នៃការរួមភេទពេលមករដូវ។
ការរួមភេទក្នុងពេលមករដូវអាចជួយបំបាត់អាការៈមិនស្រួលក្នុងខ្លួនរបស់ស្រ្តីបាន។ ស្រ្តីភាគច្រើននិយាយថា ការឈានដល់ចំណុចកំពូលអាចបំបាត់ការឈឺចុកក្នុងពោះ និងការកន្ត្រាក់ក្នុងស្បូនបាន។

ជាមួយគ្នានេះដែរ ការឈានដល់ចំណុចកំពូលក្នុងពេលរួមភេទនឹងបញ្ចេញសារធាតុអរម៉ូន Endorphins ដែលជាសារធាតុជួយបំបាត់ការឈឺចាប់បែបធម្មជាតិ និងជំរុញឱ្យមានអារម្មណ៍ល្អនោះ អាចបំបាត់ការឈឺក្បាល បាក់ទឹកចិត្តតិចតួច ឈឺក្នុងពោះនិងអារម្មណ៍ឆេវឆាវដោយសារតែការមករដូវបាន។
ស្រ្តីជាច្រើនពេញចិត្តនឹងការរួមភេទដោយការសម្រេចកាមដោយខ្លួនឯង ព្រោះថាវានឹងធ្វើឱ្យពួកគេមានអារម្មណ៍ថាមានភាពណែនៗក្នុងអាងត្រគៀក និងតំបន់ប្រដាប់ភេទ។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រឡូកប្រឡាក់តិចតួចបំផុត តាមរយៈការប្រើស្រោមអនាម័យមនុស្សស្រីអាចជួយកាត់បន្ថយឈាមរដូវហៀរចេញក្រៅក្នុងពេលរួមភេទបាន។ បើសិនជាអ្នកយល់ថាមិនមានផាសុកភាពក្នុងកាប្រើប្រាស់វាទេ ការប្រើស្រោមអនាម័យធម្មតាៗក៏បានដែរ៕
ចែករំលែកព័តមាននេះ