ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់គេង៣យ៉ាង ដែលធ្វើឱ្យសក់របស់អ្នកខូច

3 ឆ្នាំ មុន

ប្រសិនបើសក់របស់អ្នកស្ងួត ឬលាបពណ៌ អ្នកប្រហែលជាត្រូវប្រុងប្រយ័ត្នជាពិសេស ដើម្បីប្រាកដថាអ្នកជៀសវាងការខូចខាតបន្ថែមទៀត។ ការថែរក្សាសសៃសក់របស់អ្នក អាចលើសពីការប្រើសាប៊ូកក់សក់ដែលត្រឹមត្រូវ និងជៀសវាងឧបករណ៍ធ្វើសក់ដែលបង្កើតជាកម្តៅ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ទម្លាប់អាក្រក់៣យ៉ាងនៅពេលគេង ដែលអ្នកមិនគួរធ្វើប្រសិនបើចង់បានសក់ស្អាត។…

ប្រសិនបើសក់របស់អ្នកស្ងួត ឬលាបពណ៌ អ្នកប្រហែលជាត្រូវប្រុងប្រយ័ត្នជាពិសេស ដើម្បីប្រាកដថាអ្នកជៀសវាងការខូចខាតបន្ថែមទៀត។ ការថែរក្សាសសៃសក់របស់អ្នក អាចលើសពីការប្រើសាប៊ូកក់សក់ដែលត្រឹមត្រូវ និងជៀសវាងឧបករណ៍ធ្វើសក់ដែលបង្កើតជាកម្តៅ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ទម្លាប់អាក្រក់៣យ៉ាងនៅពេលគេង ដែលអ្នកមិនគួរធ្វើប្រសិនបើចង់បានសក់ស្អាត។

១. អ្នកចូលគេងជាមួយនឹងសក់សើម

​ក្រៅពី​ភ្ញាក់​ពីដំណេក​ដោយ​ក្បាល​គ្រែ​ដែល​មាន​សភាព​ទ្រុឌទ្រោម​ហើយ ការ​គេង​ជាមួយ​សក់​សើម​អាច​បណ្តាលឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​មួយចំនួនដល់សសៃសក់របស់អ្នក​។ សក់សើមគឺមានភាពផុយស្រួយណាស់ ហើយការគេងប្រែទៅនេះប្រែទៅនោះពេលយប់ អាចធ្វើឱ្យសសៃសក់អ្នកខូច។ ជាការប្រសើរ ការកក់សក់របស់អ្នក​ គួរតែធ្វើនៅពីរបីម៉ោងមុនពេលចូលគេង ហើយទុកឱ្យស្ងួតអស់មុនពេលចូលគេង។

២. អ្នកមិនសិតសក់មុនពេលចូលគេង

អ្នកប្រហែលជាចំណាយពេលច្រើន ជារៀងរាល់ព្រឹក ដើម្បីប្រាកដថាសក់របស់អ្នកមើលទៅល្អឥតខ្ចោះ ប៉ុន្តែការសិតសក់នៅពេលយប់មុនគេង អាចជួយអ្នកឱ្យជៀសផុតពីបញ្ហាសក់រញ៉េរញ៉ៃ និងច្របូកច្របល់នៅពេលព្រឹក។ ការ​សិតជួយ​ចែកចាយ​ប្រេង​ធម្មជាតិ​ដែល​ស្បែក​ក្បាល​អ្នក​ផលិត​បាន​ស្មើ​គ្នា​ពី​គល់​ដល់​ចុង រក្សា​សក់​អ្នក​ឱ្យ​ភ្លឺ​រលោង និង​ការពារ​ការ​ខូចសសៃសក់។

៣. អ្នកចូលគេងទាំងនៅចងសក់

បើ​អ្នក​មាន​សក់​វែង នោះ​មិន​មាន​អ្វី​ងាយ​ស្រួល​ជាង​ការ​ចង​សក់ ដើម្បីស្រួលគេង។ ប៉ុន្តែ​ការ​មិន​ឱ្យ​សក់​របស់​អ្នក​សម្រាក​ពី​ម៉ូដ​សក់​តឹងៗ​ពេញ​មួយ​យប់​ អាចធ្វើឱ្យសក់របស់អ្នកចុះខ្សោយ ហើយ​ថែមទាំង​នាំ​ឱ្យ​សក់​ជ្រុះ​ក្នុង​រយៈពេល​វែងទៀតផង។ ដើម្បីផ្តល់ឱ្យស្បែកក្បាលរបស់អ្នកនូវពេលវេលានៃការស្តារឡើងវិញ ដែលត្រូវការច្រើននៅពេលយប់ សូមទុកសក់របស់អ្នកឱ្យរលុងមុនពេលចូលគេង ហើយកុំចងសក់ឱ្យតឹងនៅពេលដែលសក់របស់អ្នកសើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ