នៅពេលអ្នកចង់ស្រកទម្ងន់ រឿងដំបូងដែលអ្នកគ្រោងនឹងហាមខ្លួនអ្នក គឺអាហារពេលយប់។ ទោះបីជាមនុស្សជាច្រើនជឿថាការញ៉ាំមុនពេលអ្នកចូលគេងអាចធ្វើឱ្យអ្នកឡើងទម្ងន់ក៏ដោយ នៅពេលនេះគេរកឃើញថា វាមានភាពផ្ទុយទៅវិញ។ គេថា ការញ៉ាំអាហារបន្តិចបន្តួចទ្រាប់ពោះមុនពេលចូលគេង ធ្វើឱ្យយើងស្រកទម្ងន់ និង មានអត្ថប្រយោជន៍ផ្សេងៗទៀតមកលើសុខភាពរបស់យើង។
១. វាអាចជួយអ្នកក្នុងការសម្រកទម្ងន់
ការមានអាហារសម្រន់តូចមួយ មុនពេលអ្នកចូលគេង ពិតជាអាចជួយអ្នកស្រក់ទម្ងន់បន្ថែមបានមួយចំនួនទៀត។ មនុស្សជាច្រើនជឿថា ការរំលាយអាហារ មានភាពយឺតនៅអំឡុងពេលគេង ដែលធ្វើឱ្យអ្នកឡើងទម្ងន់ ប៉ុន្តែការពិត ការរំលាយអាហាររបស់អ្នកគឺខ្ពស់នៅពេលយប់ ហើយត្រូវការថាមពលច្រើនដើម្បីឱ្យអ្នកគេងស្កប់។ ជាការពិត ការទទួលទានអាហារសម្រន់ក្រោយអាហារពេលល្ងាចអាចជួយឱ្យអ្នកបំបាត់ភាពឃ្លាន និងជៀសវាងការទទួលទានច្រើនពេកនៅពេលព្រឹក។ ការសិក្សាបានបង្ហាញថា ការទទួលទានគ្រាប់ធញ្ញជាតិ និងទឹកដោះគោតែមួយចានក្នុងរយៈពេល ៩០ នាទីក្រោយអាហារពេលល្ងាច អាចជួយអ្នកសម្រកទម្ងន់បាន។
២. អ្នកអាចគេងលក់ស្រួលជាងមុន
ការចូលគេងនៅលើពោះទទេ អាចធ្វើឱ្យអ្នកភ្ញាក់នៅពេលយប់ ហើយការគេងមិនបានគ្រប់គ្រាន់អាចនាំឱ្យមានផលវិបាកមិនល្អមួយចំនួនដូចជាការឡើងទម្ងន់ និងជំងឺបេះដូង។ ជំនួសឱ្យការឃ្លានគេងមិនលក់នៅពេលយប់ ចូរជ្រើសរើសអាហារសម្រន់ដែលមានសុខភាពល្អ មុនពេលចូលគេង ដើម្បីរីករាយនឹងការបិទភ្នែកប្រកបដោយគុណភាព។
៣. វាអាចជួយអ្នករក្សាម៉ាសសាច់ដុំ
អ្នកប្រហែលជាចំណាយពេលច្រើនម៉ោងនៅកន្លែងហាត់ប្រាណ និងលើកដុំដែកច្រើនដងក្នុងមួយសប្តាហ៍ ប៉ុន្តែប្រសិនបើអ្នកចូលគេងលើពោះទទេ វាពិតជាអាចបំផ្លាញរាល់ការខិតខំប្រឹងប្រែងរបស់អ្នក។ ប្រសិនបើអ្នកមានអារម្មណ៍ឃ្លានមុនពេលចូលគេង រាងកាយរបស់អ្នកអាចឱ្យអ្នកមានអារម្មណ៍មិនស្ងប់ ដែលនឹងប៉ះពាល់ដល់ដំណេករបស់អ្នក និងធ្វើឱ្យសមត្ថភាពរាងកាយយឺតក្នុងការបំប្លែងប្រូតេអ៊ីនទៅជាសាច់ដុំ៕
ចែករំលែកព័តមាននេះ