វាហាក់បីដូចជារឿងមួយដែលនឹកស្មានមិនដល់ ហើយក៏មិនសូវមានអ្នកហ៊ានសូរដែរ ព្រោះតែវាជាសំនួរគួរឱ្យអៀន។ ទាល់តែអ្នកធ្លាប់ជួបប្រទះ ទើបដឹងថាភ័យប៉ុនណា។ សំនួរនោះគឺថា “តើត្រូវធ្វើដូចម្តេច ប្រសិនបើដៃគូរបស់អ្នកបាញ់ទឹកកាម ចំភ្នែករបស់អ្នក?”
ដូចជាបានលើកឡើងខាងលើអ៊ីចឹង វាពិតជាគួរអៀនខ្មាស់ណាស់នៅពេលទៅសួរគេពីវិធីដោះស្រាយ។ តែថ្ងៃនេះ អ្នកមិនចាំបាច់ទៅសួរនរណាទេ ព្រោះថាអ្នកនឹងបានដឹងពីអ្វីដែលត្រូវធ្វើនៅពេលមានបញ្ហាបែបនេះ ដោយចេញផ្សាយពីវេបសាយរបស់ WHO។

អ្វីដែលអ្នកត្រូវធ្វើគឺថា កុំប៉ះពាល់ភ្នែកអ្នកអី ព្រោះវាអាចធ្វើឲ្យទឹកកាមនោះរាលដាលទៅកន្លែងផ្សេងៗទៀតនៃរាងកាយ ឬចូលក្នុងភ្នែកកាន់ទែខ្លាំង។ ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដែលអ្នកអាចសម្អាតទឹកកាមចេញពីភ្នែកបាន៖
ជាដំបូង ចូរលាងសម្អាតភ្នែកជាមួយទឹកធម្មតា ឬទឹកសេរ៉ូមប្រៃ ឬទឹកបន្តក់លាងភ្នែកឱ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។ ប្រសិនបើអ្នកមិនអាចធ្វើបែបនេះទាន់ទេ អ្នកក៏អាចជ្រលួកភ្នែករបស់អ្នកដែលមានប្រឡាក់ទឹកកាម ហើយបើកភ្នែក ក្នុងទឹករហូតដល់គិតថា លែងមានប្រឡាក់ទឹកកាមក្នុងភ្នែកទៀត។
ប្រសិនបើមិនដូច្នោះទេ អ្នកអាចលាងសម្អាតភ្នែកជាមួយនឹងទឹកផ្កាឈូក ក្នុងករណីអ្នកមានទឹកផ្កាឈូកនៅក្នុងបន្ទប់ទឹក។ តែប្រសិនបើអ្នកមិនមានទឹកផ្កាឈូកនោះទេ អ្នកអាចអង្គុយលើកៅអី ហើយងើយក្បាលឡើងទៅលើ បន្ទាប់មកឱ្យនរណាម្នាក់ចាក់ទឹកសេរ៉ូមប្រៃលាងសម្អាតភ្នែក។
អ្វីដែលសំខាន់នោះគឺថា ចូរប្រាកដថា អ្នកបានទាញត្របកភ្នែកខាងក្រៅមសម្អាតល្អឱ្យបានគ្រប់ជ្រុងជ្រោយ៕
ចែករំលែកព័តមាននេះ