វែកមុខឃាតកមេខ្លោង២នាក់ និងបក្ខពួក៦នាក់
ខេត្តសៀមរាប ៖ កម្លាំងនគរបាលចម្រុះរបស់ស្នងការខេត្ត ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការខេត្តបន្ទាប់ពីមានករណីក្មេងប្រុស
ខេត្តសៀមរាប ៖ កម្លាំងនគរបាលចម្រុះរបស់ស្នងការខេត្ត ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការខេត្តបន្ទាប់ពីមានករណីក្មេងប្រុស
ខេត្តសៀមរាប ៖ កម្លាំងនគរបាលចម្រុះរបស់ស្នងការខេត្ត ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការខេត្តបន្ទាប់ពីមានករណីក្មេងប្រុសជនជាតិវៀតណាមម្នាក់ ដែលត្រូវឃាតករសម្លាប់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅអាងក្រពើ ក្នុងស្ទឹងសៀមរាប ត្រូវបានចាប់ខ្លួនហើយ ចំនួន៦នាក់ និងមេខ្លោង២នាក់ ដែលជាជនដៃដល់ ក្នុងនោះមានស្រីម្នាក់ផងដែរ។
លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរងទទួលបន្ទុក កណ្តាល ការិយាល័យព្រហ្មទណ្ឌ បានឱ្យដឹងថា ក្រោយពីកម្លាំងនគរបាលបច្ចេកទេសបានធ្វើកោសល្យវិច័យ ទៅលើសពជនរងគ្រោះ ឃើញថា សពមានសញ្ញាណលង់ទឹកស្លាប់ច្រើនជាងអំពើឃាតកម្ម ព្រោះលើដងខ្លួនសពពុំមានស្លាកស្នាម អ្វីទាំងអស់ ប៉ុន្តែមូលហេតុនៃការស្លាប់មិនច្បាស់លាស់។
លោកបានបន្ថែមថា បន្ទាប់ពីមានហេតុការនេះ កើតឡើងលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានដាក់ចេញនូវ ផែនការស៊ើបអង្កេត ស្វែងរកមូលហេតុពីការពិតនៅក្រោយការស្លាប់ របស់ជនរងគ្រោះឱ្យបានឃើញច្បាស់លាស់ និងឱ្យលោកអធិការរងទទួលបន្ទុក ផ្នែកនគរបាលយុត្តិធម៌ ក្រុងសៀមរាប បានដឹកនាំកម្លាំង ចុះបើកការស៊ើបអង្កេត រកមូលហេតុ ជុំវិញករណីស្លាប់ របស់ជនរងគ្រោះ ខាងលើភ្លាមៗផងដែរ។
លោកបានបញ្ជាក់បន្ថែមថា ជាលទ្ធផលនៃស្រាវជ្រាវ របស់កម្លាំងនគរបាលចម្រុះនៃស្នងការខេត្ត បានធ្វើការតាមដានល្អិតល្អន់ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានមេក្លោងចំនួន០២នាក់ ជាបន្តបន្ទាប់ពាក់ពន្ធ័នឹងករណីហឹង្សា (មានស្ថាន ទម្ងន់ទោស) ដែលមានទី១/ឈ្មោះ អ៊ុន ភានិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងអង្គការ កល្យាណមិត្ត ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ដែលជាអ្នករៀបគម្រោង វាយសងសឹក ទៅលើក្រុម ជនរងគ្រោះ និង ទី២/ឈ្មោះ លាប នឹង អាយុ២១ឆ្នាំ រស់នៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជាអ្នករក្សាទុក ដាវសាម៉ូរ៉ៃ នឹងដឹកនាំបក្ខពួក ទៅសងសឹកលើភាគីជនរងគ្រោះ។
ក្រោយពីចាប់ខ្លួនបានជនសង្ស័យទាំង២នាក់ កម្លាំងជំនាញបានធ្វើការ ដកហូតវត្ថុតាងរួមមាន ដាវសាម៉ូរ៉ៃ ចំនួន០១ដើមកាំបិតប៉័ងតោ ចំនួន០១។ លោកបានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីចាប់ខ្លួនបានមេខ្លោង២នាក់ រួចមក កម្លាំង នគរបាលរបស់អធិការក្រុង ក៏បានបន្តទៅឃាត់ខ្លួន បក្ខពួក ជនសង្ស័យប្រុសស្រីបន្ថែម ទៀតបានចំនួន០៦ នាក់ដែលជាមុខមុខសញ្ញា ចាស់ចំនួន០២នាក់។
ក្រោយពីចាប់ខ្លួនបានហើយ កម្លាំងជំនាញក៏បានធ្វើ តេស្តទឹកនោម រកសារធាតុញៀន ឃើញថាវិជ្ជមានទាំង០៦នាក់។ គួសបញ្ជាក់ផងដែរថា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១២និង ៣០នាទី ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ មានក្រុមក្មេងទំនើងចំនួន០២ ក្រុមផ្សេងគ្នា ក្នុងនោះមួយក្រុមមាន គ្នាចំនួន០៦នាក់ បានអង្គុយជួបជុំគ្នា នៅចំណុច ខាងមុខ សណ្ឋាគារីវើសាយ នឹងមួយក្រុមទៀត ជិះម៉ូតូចំនួន ០៨គ្រឿង ក្នុងមួយគ្រឿង មានគ្នា ចំនួន០២នាក់ ទៅ០៣នាក់ មានម្នាក់កាន់ ដាវសាម៉ូរ៉ៃ និងម្នាក់ទៀត កាន់កាំបិតបុ័ងតោ បានចុះពីលើម៉ូតូ ហើយប្រើប្រាស់ ដាវសាម៉ូរ៉ៃ ដេញកាប់ទៅលើក្រុម ម្ខាងទៀតដែលមាន គ្នាចំនួន០៦នាក់ ក្នុងនោះមានក៏ឈ្មោះសុខ ចំរើន ហៅម៉ឺនផងដែរ។
ដោយមានភាពភ័យខ្លាច ក្រុមរបស់ ឈ្មោះសុខ ចំរើន ហៅម៉ឺន ក៏នាំគ្នា លោតចូលទៅក្នុងទឹកស្ទឹងសៀមរាប ដើម្បីហែលគេចខ្លួន ចំណែកម្នាក់ ឈ្មោះ លឹម បានរត់ចូលទៅ ក្នុងភូមិស្រែក ហៅឱ្យគេមកជួយ បានប្រហែល១៥នាទី ក្រោយមកក្រុមម្ខាង ទៀតបានជិះម៉ូតូ ចេញទៅបាត់ (ក្នុងក្រុមនោះមាន គេស្គាល់ម្នាក់ឈ្មោះ( ម.ប) ក្រោយពីចេញ ទៅបាត់ពួកក្រុមម្ខាង ដែលលោតចូល ក្នុងទឹកស្ទឹងក៏បាន ឡើងគោកមកវិញ តែបានបាត់ ឈ្មោះ សុខ ចំរើន ហៅម៉ឺន មិនដឹងទៅណា។
រហូតដល់ថ្ងែទី១១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ០៦និង៣០នាទីព្រឹក ទើបមានការភ្ញាក់ ផ្អើលដោយ ឃើញមាន សាកសពឈ្មោះ សុខ ចំរើន ហៅម៉ឺន អណ្តែតផុស ឡើងចេញពីទឹក។ លោកបានបញ្ជាក់ថា ហេតុដែល បណ្តាលឱ្យ មានអំពើហិង្សា មកលើជនរងគ្រោះ នឹងបក្ខពួកគឺ ដោយសារកាល ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦វេលាម៉ោង១៧និង៣០នាទី មិត្តភក្ដិរបស់សាកសពបាន ទៅជិះទូកលេងនៅស្ទឹងមុខផ្សារ រាត្រីអាតសិនថឺ ស្ថិតក្នុងភូមិវត្តដំណាក់ ក៏កើតមានទំនាស់ដោយសារឈ្មោះ ម.ប ភេទប្រុស អាយុប្រហែល១៨ឆ្នាំ រើសដុំថ្មគប់ ត្រូវទូក របស់ពួកគេជិះក៏កើតជាជម្លោះដេញវាយតប់គ្នា លុះដល់ពេលយប់ឈ្មោះម.ប នឹងបក្ខពួក ក៏លើកគ្នាមកសងសឹកវិញតែម្តង។
ជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាល យុត្តិធម៌ នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប កសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ ដើម្បីបញ្ចូន បន្តទៅតុលាការ ចំណែកឯបក្ខ ពួកជនសង្ស័យ ត្រូវបានបញ្ជូន ទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី។ គួររំលឹកផងដែរថាជនរងគ្រោះឈ្មោះ សុខ ចំរើន ហៅម៉ឺន ភេទប្រុស អាយុ១៦ឆ្នាំ មានមុខរបរ កម្មករសំណង់ ដែលប្រជាពលរដ្ឋ ទៅបង់ត្រីនៅស្ទឹងសៀមរាប ប្រទះឃើញនៅចំណុចស្ពានទ្វារទឹកអាងក្រពើរ ក្នុងភូមិ វត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបកាល។
ពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នោះ ត្រូវបានសមត្ថកិច្ចវែកមុខរកឃើញជនដៃដល់ ដែលសម្លាប់ហើយ ដោយសង្ស័យអំពើឃាតកម្ម មិនមែនដូចករណីសមត្ថកិច្ចអះអាងថា មកពីជនរងគ្រោះស្លាប់ដោយសារលង់ទឹកនោះទេ។ បច្ចុប្បន្នជនសង្ស័យដៃដល់ចំនួន២នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកជនសង្ស័យ៦នាក់ទៀត បញ្ជូនទៅឱ្យការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីចាត់ការបន្ត៕
ចែករំលែកព័តមាននេះ