ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក ​ស សុខា​ ៖ ​កីឡា​​ប៊ូល និង​ប៉េតង់​កំពុង​តែ​ឈានមុខ​គេ​​ក្នុង​ការ​ដណ្ដើម​​មេដាយ​​ជូន​ជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ឯកឧត្តម ​ស សុខា​ ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​គោលបំណង​នៃ​ការ​រៀបចំ​ការ​

រាជធានី​ភ្នំពេញ ​៖ ​ឯកឧត្តម ​ស សុខា​ ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​គោលបំណង​នៃ​ការ​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​គឺ​ដើម្បី​ស្វែងរក​គ្រាប់ពេជ្រ​ដែល​មិន​ទាន់​ដុះ​និង​ជម្រុញ​ទៅ​ដល់​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​ធ្វើការ​វាយតម្លៃ​ឱ្យ​បាន​ច្បាស់​អំពី​ធនធាន​កីឡា​សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​វៀតណាម​និង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​កម្ពុ​ជានា​ឆ្នាំ​២០២៣​ ។​

ឯក​ឧត្ត​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ឱកាស​បើ​ការ​ប្រកួត​ជ្រើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២១​និង​ការ​បើក​សម្ពោធ​ឱ្យ​ប្រើប្រាស់​ទីលាន​ប៊ូល​និង​ប៉េតង់​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ​ទី​៤​ មីនា​ ឆ្នាំ​២០២២​។

ឯក​ឧត្ត​មាន​ ស សុខា​ បាន​មាន​ប្រសាសន៍​លើក​ឡើង​ទៀត​ថា ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២១​នេះ ត្រូវ​បាន​លើក​ពេល​រហូត​មក​ទល់​ឆ្នាំ​២០២២ ដែល​ជា​ពេលវេលា​ដ៏​សម​ស្រប​មួយ ​។ ​ហើយ​ស្រប​ពេល​ដែល​យើង​ត្រូវធ្វើ​ការ​បើក​សម្ពោធ​ទីលាន​ប្រកួត​កីឡា​ប៊ូល​និង​ប៉េតង់​ផង​ដែរ ដើម្បី​ចូលរួម​លើក​ស្ទូ​យ​វិស័យ​កីឡា​ប៊ូល និង​ប៉េតង់​ក៏​ដូច​ជា​ការ​ពង្រឹងសមត្ថភាព និង​ការ​ផ្ដល់​ឱកាស​ទៅ​ដល់​ប្អូន​ៗ​កីឡាករ កីឡាការិនី​បាន​ហ្វឹកហាត់ ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​នៅ​ទីក្រុង​យ​ប្រទេស​ហាណូយ​ប្រទេស​វៀតណាម​និង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

ឯក​ឧត្ត​បាន​មាន​ប្រសាសន៍​លើក​ឡើង​ទៀត​ថា រហូត​មក​ទល់​ពេល​នេះ​យើង​មាន​ទីលាន​ប្រកួត​ជា​ផ្លូវការ​៣​ធំ​ៗ​ដែល​អាច​ទទួល​ការ​ប្រកួត​ជា​លក្ខណៈ​ជាតិ​និង​អន្តរជាតិ​បាន ហើយ​ចំពោះ​ទីលាន​និ​មួយ​ៗ​គឺ​មាន​កម្រិតស្តង់ដា​អន្តរជាតិ​ត្រឹមត្រូវ ម្យ៉ាងវិញទៀត​ឯកឧត្តម​ធ្លាប់​បានឱ្យ​ដឹង​ទៀត​ថា លោក​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន​ម្ដង​ដែរ​កាល​ណោះ ដោយ​ឯក​ឧត្ត​បាន​កត់សម្គាល់​ឃើញ​ថា​ទីលាន​នៅ​ស្រុក​គេ​មិនល្អ​ដូច​ទីលាន​របស់​យើង​នោះ​ទេ​។​ដូច្នេះ​សម្រាប់​ទីលាន​របស់​យើង​ដែល​បាន​ធ្វើការ​សម្ពោធ​ថ្ងៃនេះ​ក៏​អាច​ទទួល​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​បាន​។

​តាម​រយៈ​របាយការណ៍​របស់​លោក​ព្រំ ប៊ុ​ន​យី​ទីប្រឹក្សា​ក្រសួង​អប់រំ​យុវ​ជ​និង​កីឡា​សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាត់​ឆ្នាំ​នេះ សម្រាប់​សមាសភាព​ចូលរួម​មាន​ចំនួន​១៨៦​នាក់ បុរស​មាន​ចំនួន​១១៩​ស្ត្រី​៦៧​។​ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ​សហព័ន្ធ​ក៏​បាន​ធ្វើ​ទេស​រក​ឃើញ​អ្នក​កើត​ជម្ងឺ​កូ​វី​ដ​-១៩ ​ចំនួន​១១​នាក់​(​ស្ត្រី​៨​នាក់​) ​ប៉ុន្តែ​ទោះ​បែប​នេះ​ក្ដី​ក៏​យើង​មិន​ត្រូវ​យក​បញ្ហា​កូ វី​ដ​នេះ​មក​ធ្វើ​ជា​បញ្ហា​ដែល​មិន​អាច​រៀបចំ​កម្មវិធី​ប្រ​កួ​នេះ​បាន​ដែរ តែ​យើង​ក៏​មិន​ត្រូវ​មើល​រំលង​បាន​ដែរ គឺ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​។

ឯក​ឧត្ត​ម​​ក៏​បាន​លើក​ឡើង​ផង​ដែរ​ចំពោះ​ប្អូន​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​មាន​ទេព​កោសល្យ​ល្អ​អាច​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​បង​ៗ​ដែល​ជា​ក្រុម​ជម្រើសជាតិ​បាន មូលហេតុ​នេះ​ហើយ​ក្នុង​នាម​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​សូម​ធ្វើការ​លើកទឹកចិត្ត ហើយ​ក៏​សំណូមពរ​ទៅ​ដល់​គ្រប់​ស្ថាប័ន​ទាំង​ថ្នាក់​រាច​ធានី​ខេត្ត​ដែល​ស្រឡាញ់​វិស័យ​កីឡា​មួយ​នេះ ចូលរួម​ឱ្យ​បាន​សកម្ម​ទាំង​ការ​ផ្ដល់​នូវ​ថវិកា ធ្វើ​ដំណើរ ហូប​ចុក ជា​ពិសេស​ក៏​សាង​ទីលាន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​អន្តរជាតិ​។​

ឯក​ឧត្ត​ម​បាន​សន្យា​ហើយ​ថា​និង​រៀបចំ​ឱ្យ​មានកម្ម​វិធី​ប្រកួត​ផ្សេង​ៗ​នៅ​តាម​បណ្ដារ​ខេត្ត​ឱ្យ​បាន​ច្រើន​។​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​ពិតជា​មាន​មោទនៈភាព​ខ្លាំង​ណាស់​គឺ​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយ​មកនេះ​វិស័យ​កីឡា​មួយ​នេះ​យើង​ដណ្ដើម​បាន​មេដាយ​ពី​ការ​ប្រកួត​ទៅ​ដល់​៣៧០​គ្រឿង ក្នុង​នោះ​មេដាយមាស​១០៨​គ្រឿង​មេដាយ​ប្រាក់​ចំនួន​១៣១​និង​មេដាយ​សំរឹទ្ធ​១៣១​គ្រឿង​ ។ ​ដូច្នេះ​បើសិន​ធ្វើការ​វាយតម្លៃ​ជា​រួម​ក្នុង​ចំណោម​សហព័ន្ធ​ជា​៤០ សហព័ន្ធ​បូល​និង​ប៉េតង់​ឈានមុខ​គេ​ទាំង​ការ​ដណ្ដើម​យក​មេដាយ​ពី​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ