ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​ចាញ់​ប្រៀប​ដុល្លារ​អូស្ត្រាលី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អត្រា​ប្រាក់​រៀល​ខ្មែរ​ខ្សោយកម្លាំង​ជាង​ដុល្លារ​អូស្ត្រាលី ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៣ ខែមីនា ឆ្នាំ ២០២២…

រាជធានី​ភ្នំពេញ ៖ អត្រា​ប្រាក់​រៀល​ខ្មែរ​ខ្សោយកម្លាំង​ជាង​ដុល្លារ​អូស្ត្រាលី ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៣ ខែមីនា ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩៦៥ រៀល និង​លក់​ចេញ​រហូត​ដល់​ទៅ ២៩៩៤ រៀល ខណៈ​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ២៩៥០ រៀល ហើយ​លក់​ចេញ​តែ ២៩៧៩ រៀល​ប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ទៀត​រួម​មាន ៖ ១ ដុល្លា​អា​មេ​រិ​ក ស្មើនឹង ៤០៦៥ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៥១៨ រៀល លក់​ចេញ ៤៥៦៣ រៀល និង ១ យន់​ចិន ទិញ​ចូល ៦៤៣ រៀល លក់​ចេញ ៦៥០ រៀល ។

ទន្ទឹម​នេះ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥១៩ រៀល លក់​ចេញ ៣៥៥៥ រៀល ហើយ ១០០ វុន​កូរ៉េ ទិញ​ចូល ៣៣៧ រៀល លក់​ចេញ ៣៤០ រៀល និង ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ៣០០១ រៀល លក់​ចេញ ៣០៣១ រៀល ។ ដោយឡែក ១ បាត​ថៃ ទិញ​ចូល ១២៥ រៀល លក់​ចេញ ១២៦ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៨ រៀល លក់​ចេញ ១៨០ រៀល ៕​ ​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ