ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសេស​ណាស់​! ប្រាក់​ចំណេញ​ទាំង​អស់ពី​ការ​លក់​ក្លិប Chelsea នឹង​បរិច្ចាគ​ទៅ​ជន​រង​គ្រោះ​នៅ​អ៊ុយ​ក្រែ​ន

2 ឆ្នាំ មុន

អង់គ្លេស ៖ មហាសេដ្ឋី​រុ​ស្ស៊ី លោក Roman Abramovich បាន​ធ្វើ​រឿង​ដ៏​ភ្ញាក់ផ្អើល ដោយ​ប្រកាស​លក់​ក្លិប Chelsea​។

អង់គ្លេស ៖ មហាសេដ្ឋី​រុ​ស្ស៊ី លោក Roman Abramovich បាន​ធ្វើ​រឿង​ដ៏​ភ្ញាក់ផ្អើល ដោយ​ប្រកាស​លក់​ក្លិប Chelsea​។ ហើយ​ថែម​ទាំង​បញ្ជាក់​ថា លុយ​ចំណេញ​ទាំងអស់​បាន​មក​ពី​ការ​លក់​នេះ នឹង​ត្រូវ​បរិច្ចាគ​ទៅ​ដល់​ជន​រង​គ្រោះ​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ គួររំលឹកថា មហាសេដ្ឋី​រុ​ស្ស៊ី Abramovich ប្រកាស​ដាក់​លក់​ក្លិប Chelsea ក្នុង​តម្លៃ​មហាសាល

លោក Abramovich បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​អំពី​ការ​ដាក់​លក់​ក្លិប Chelsea ដែល​ត្រូវ​បាន​គេ​ដឹង​ថា នៅ​ក្នុង​តម្លៃ ៣​ពាន់​លាន​ផោន ស្មើនឹង ៤​ពាន់​លាន​ដុល្លារ ក្រោម​សម្ពាធ​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​អង់គ្លេស​។

មហាសេដ្ឋី​រូប​នេះ ក៏​បាន​បង្ហើប​ថា គាត់​នឹង​លុប​ចោល​បំណុល​ចំនួន ១,៥​ពាន់​លាន​ផោន ដែល Chelsea បាន​ជំពាក់​គាត់​។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ លោក​ថែម​ទាំង​បាន​បញ្ជាក់​ថា ប្រាក់​ចំណេញ​ទាំងអស់​បាន​មក​ពី​ការ​លក់​នេះ នឹង​ត្រូវ​បរិច្ចាគ​ទៅ​ដល់​ជន​រង​គ្រោះ​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

ការ​ប្រកាស​នេះ ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​មុន​ពេល Chelsea បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ FA Cup ក្រោយ​យកឈ្នះ​លើ​ក្រុម Luton Town នៅ​វគ្គ​ជម្រុះ​ជុំ​ទី​៥ ដោយ​លទ្ធផល ៣-២ កាលពី​យប់មិញ​។

Chelsea មើលទៅ​កំពុង​រង្គោះរង្គើ និង​ស្ថិត​ក្រោម​ភាព​មិន​ច្បាស់លាស់​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​គ្រូបង្វឹក Thomas Tuchel ជឿ​ថា បញ្ហា​នេះ​នឹង​មិន​ប៉ះពាល់​ដល់​កីឡាករ​របស់​លោក​នោះ​ទេ​៕ (​ដកស្រង់​ចេញពី France24)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ