មហាសេដ្ឋីរុស្ស៊ី Abramovich ប្រកាសដាក់លក់ក្លិប Chelsea ក្នុងតម្លៃមហាសាល
អង់គ្លេស ៖ មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich ម្ចាស់ក្លិប Chelsea បានប្រកាសដាក់លក់ក្លិបរហស្សនាម «
អង់គ្លេស ៖ មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich ម្ចាស់ក្លិប Chelsea បានប្រកាសដាក់លក់ក្លិបរហស្សនាម «
អង់គ្លេស ៖ មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich ម្ចាស់ក្លិប Chelsea បានប្រកាសដាក់លក់ក្លិបរហស្សនាម «តោខៀវ» របស់លោកហើយ តាមរយៈសេចក្តីប្រកាសដោយក្លិបផ្ទាល់តែម្តង កាលពីថ្ងៃពុធ ទី២ មីនា ម្សិលមិញនេះ ។ ខណៈប្រភពពី BBC បានឱ្យដឹងថា លោកនឹងដាក់លក់ក្នុងតម្លៃ ៣ពាន់លានផោន ដែលស្មើនឹង ៤ពាន់លានដុល្លារអាមេរិក។ គួររំលឹកថា បញ្ហាសេដ្ឋីរុស្ស៊ី Abramovich កំពុងធ្វើឱ្យក្លិប Chelsea ស្ថិតក្នុងភាពមិនច្បាស់លាស់?
សេចក្តីប្រកាសថ្មីនេះកើតឡើង ដោយសារសម្ពាធទណ្ឌកម្ម ក្រោយពេលមហាសេដ្ឋីរុស្ស៊ីវ័យ៥៥ឆ្នាំរូបនេះ ទើបប្រកាសកាលពីថ្ងៃទី២៦ ខែកុម្ភៈ កន្លងទៅ។ ដោយសម្រេចប្រគល់ក្លិប Chelsea ឱ្យទៅគណៈកម្មការមូលនិធិមនុស្សធម៌ក្លិបជាអ្នកមើលការខុសត្រូវជំនួសរូបលោក ព្រោះលោកមិនចង់លក់ក្លិបមួយនេះ។
ដើមចមនៃរឿងនេះ កើតឡើងក្រោយពេលរុស្ស៊ីបានប្រកាសបើកប្រតិបត្តិការណ៍យោធាពិសេសលើអ៊ុយក្រែន ជាហេតុនាំឱ្យអ្នកនយោបាយ និងសមាជិកសភាអង់គ្លេសអំពាវនាវដល់រដ្ឋាភិបាលឱ្យបណ្តេញមហាសេដ្ឋីដែលសិទ្ធិនឹងប្រធានាធិបតីរុស្ស៊ីរូបនេះ ចេញពីប្រទេសអង់គ្លេស និងរឹបអូសទ្រព្យសម្បត្តិទាំងអស់ដែលមាននៅទីនោះ។ បើទោះបីជាលោក Abramovich តែងតែបដិសេធយ៉ាងខ្លាំងនូវទំនាក់ទំនងណាមួយជាមួយលោកពូទីនយ៉ាងណាក៏ដោយ។
យោងតាមប្រភពពី 90min បានឱ្យដឹងថា មហាសេដ្ឋី៣រូបបានត្រៀមខ្លួនរួចជាស្រេចសើម្បីចរចាទិញយកក្លិប Chelsea។ ហើយម្នាក់ក្នុងចំណោមនោះត្រូវបានគេដឹងថាគឺជាមហាសេដ្ឋីអង់គ្លេស លោក Sir Jim Ratcliffe ។
សូមជម្រាបជូនថា លោក Roman Abramovich បានទិញក្លិប Chelsea ក្នុងឆ្នាំ ២០០៣ នៅក្នុងតម្លៃ ១៤០លានផោន។ ក្រោមការវិនិយោគរបស់លោក Chelsea ទទួលបានជោគជ័យខ្លាំង ដោយឈ្នះពានរង្វាន់ធំៗជាច្រើនក្នុងនោះរួមទាំង Champions League ២ដង, Premier League និង FA Cup ៥ដង, Europa League ២ដង និង League Cup ៣ដង។ កាលពីខែសីហា ឆ្នាំ ២០២១ ពួកគេបានឈ្នះពានរង្វាន់ UEFA Super Cup ហើយកាលពីខែកុម្ភៈថ្មីៗនេះ ទើបតែឈ្នះពានរង្វាន់ FIFA Club World Cup ជាលើកដំបូងផងដែរ៕ (ដកស្រង់ចេញពី BBC និង ESPN)
ចែករំលែកព័តមាននេះ