ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​សេដ្ឋី​រុ​ស្ស៊ី Abramovich កំពុង​ធ្វើ​ឱ្យ​ក្លិប Chelsea ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់?

3 ឆ្នាំ មុន

អង់គ្លេស ៖ អនាគត​ក្លិប Chelsea ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​មួយ បន្ទាប់​ពី​មហាសេដ្ឋី​ជនជាតិ​រុ​ស្ស៊ី​ លោក

អង់គ្លេស ៖ អនាគត​ក្លិប Chelsea ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​មួយ បន្ទាប់​ពី​មហាសេដ្ឋី​ជនជាតិ​រុ​ស្ស៊ី​ លោក Roman Abramovich អាច​នឹង​ត្រូវ​បណ្តេញ​ចេញពី​ចក្រភព​អង់គ្លេស និង​ដកហូត​សិទ្ធិ​ជា​ម្ចាស់​ក្លិប​រហស្សនាម «​តោ​ខៀវ​» មួយ​នេះ​។

កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ ២០២២ លោក Abramovich បាន​ចេញ​សេចក្តីថ្លែងការណ៍​បន្ទាន់​ដ៏​ភ្ញាក់ផ្អើល​មួយ ដោយ​សម្រេច​ប្រគល់​ក្លិប Chelsea ឱ្យទៅ​គណៈកម្មការ​មូលនិធិ​មនុស្សធម៌​របស់​ក្លិប​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ជំនួស​រូប​លោក​។ សេចក្តីថ្លែងការណ៍​នេះ ធ្វើ​ឡើង​មុន​ការ​ប្រកួត​ដែល Chelsea ចាញ់ Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ EFL Cup ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​លទ្ធផល ១០-១១ កាលពី​យប់មិញ​។

សេចក្តី​ប្រកាស​នេះ​កើតឡើង ក្រោយ​ពេល​លោក Chris Bryant សមាជិក​សភា​អង់គ្លេស​មក​ពី​គណបក្ស​ពលករ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​បណ្តេញ​មហាសេដ្ឋី​រុ​ស្ស៊ី​វ័យ​៥៥​ឆ្នាំ​រូប​នេះ​ចេញពី​អង់គ្លេស និង​រឹបអូស​ទ្រព្យសម្បត្តិ​ទាំងអស់​ដែល​មាននៅ​ទីនោះ​។ ចំ​ពេល​ដែល​រុ​ស្ស៊ី​បាន​បើក​ការ​វាយលុក​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន ហើយ​ត្រូវ​បាន​មេដឹកនាំ​នៅ​ជុំវិញ​ពិភពលោក​ថ្កោលទោស ចំពោះ​សកម្មភាព​ឈា្ល​ន​ពាន​ដ៏​អាក្រក់​មួយ​នេះ​។

លោក Chris Bryant លើក​ឡើង​ថា លោក Abramovich ដែល​ជា​មនុស្ស​ស្និ​ទ្ធិ​នឹង​លោក ពូ​ទី​ន គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​ខុសច្បាប់ រួម​ទាំង​សកម្មភាព​មិនល្អ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​។

ដោយឡែក​បើ​យោង​តាម​ប្រភព​ពី BBC បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ថា អ្នក​ទទួលខុសត្រូវ​នៃ​មូលនិធិ​សប្បុរសធម៌​របស់ Chelsea មិន​ទាន់​យល់ព្រម​ទទួល​គ្រប់គ្រង​ក្លិប​ជំនួស​លោក Abramovich នៅឡើយ​ទេ​។ ដោយ​សមាជិក​ទាំងអស់​បាន​ជួប​គ្នា ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​នេះ​។ ខណៈ​ដែល​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​លោក Abramovich នឹង​ត្រូវ​រង​ទណ្ឌកម្ម​ជា​ផ្នែក​នៃ​វិធានការ​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ប្រឆាំង​នឹង​រុ​ស្ស៊ី​ដែរ​ឬទេ?

លោក Abramovich គឺជា​មហាសេដ្ឋី​ម្នាក់​ក្នុង​ចំណោម​អ្នកមាន​បំផុត​របស់​រុ​ស្ស៊ី បាន​ក្លាយជា​ម្ចាស់​ក្លិប Chelsea នៅ​ក្នុង​ឆ្នាំ ២០០៣​។ ហើយ​ចាប់តាំងពី​ពេល​នោះ​មក​លោក​ក្លាយជា​បុគ្គល​ល្បីឈ្មោះ​មួយ​រូប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​។ ក្រោម​ការ​វិយោគ​ពី​មហាសេដ្ឋី​រូប​នេះ Chelsea ឈ្នះ​ពានរង្វាន់​ធំ​ៗ​ជា​ច្រើន ក្នុង​នោះ​រួម​ទាំង​ជើងឯក Premier League និង UEFA Champions League ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ