ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មា​ត​ហ្វូ​ន​ត្រកូល S របស់​សាំ​ស៊ុ​ង​លែង​មាន​អេ​ក្រង់​រាបស្មើ

7 ឆ្នាំ មុន

ក្រុមហ៊ុន Samsung ឱ្យ​ដឹង​ថា ក្រុមហ៊ុន​នឹង​ឈប់​ផលិត​ស្មា​ត​ហ្វូ​ន​ត្រកូល «Galaxy S» ជា​អេ​ក្រង់​រាបស្មើ ពោល​ជំនួស​ដោយ​អេ​ក្រង់​មាន​រាង​កោង​វិញ ។ នេះ​គឺជា​ការ​អះអាង​របស់​លោក Dong-jin Koh

ក្រុមហ៊ុន Samsung ឱ្យ​ដឹង​ថា ក្រុមហ៊ុន​នឹង​ឈប់​ផលិត​ស្មា​ត​ហ្វូ​ន​ត្រកូល «Galaxy S»  ជា​អេ​ក្រង់​រាបស្មើ ពោល​ជំនួស​ដោយ​អេ​ក្រង់​មាន​រាង​កោង​វិញ ។ នេះ​គឺជា​ការ​អះអាង​របស់​លោក Dong-jin Koh ដែល​ជា​ប្រធាន​ផ្នែក​ទូរស័ព្ទ​របស់ Samsung ។ លោក​និយាយ​ក្នុង​បទ​សម្ភាស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​៖«Samsung» បាន​ពិចារណា​ថា​នឹង​យក​អេ​ក្រង់​កោង​ធ្វើ​ជា​កំណត់សម្គាល់​សម្រាប់​ទូរស័ព្ទ​ត្រកូល Galaxy S ។

Galaxy S6 ដែល​ចេញ​កាលពី​ឆ្នាំ​មុន និង Galaxy S7 ដែល​ចេញ​នៅ​ដើមឆ្នាំ​នេះ​សុទ្ធតែ​មាន​អេ​ក្រង់​កោង​ដែល​វាទ​ទួល​បានការ​ពេញ​និយម​ខ្លាំង​ជាង​ម៉ូ​ដែល​អេ​ក្រង់​រាបស្មើ ។ នេះ​គឺជា​មូលហេតុ​មួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន Samsung បញ្ចេញ​តែ​ម៉ូ​ដែល​អេ​ក្រង់​កោង​សម្រាប់ Galaxy Note 7 ៕