ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែ​លំអ​រមណីយដ្ឋាន​វត្ដ​ភ្នំ​ត្រៀម​រៀបចំ​ខួប​៥៧៥​ថ្ងៃកំណើត​រាជធានី​ភ្នំពេញ

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃ​កន្លង​មកនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញបាន​និង​កំពុង​មាន​ភាព​មមាញឹក​ក្នុង​ការ ត្រៀម​រៀបចំ​ពិធី​បុណ្យខួប​៥៧៥​ឆ្នាំ​នៃ​ថ្ងៃកំណើត​រាជធានី ដែល​គ្រោង​នឹង​ធ្វើ​នៅ​ចុងខែធ្នូ ឬ​ដំណាច់ឆ្នាំ​២០០៩ ឈាន​ចូល​២០១០ ដើម្បី​ជា​ការ​រំលឹក​ថ្ងៃកំណើត​រាជធានី​ផង និងអបអរសាទរ​បុណ្យចូលឆ្នាំ​សាកល​ឆ្នាំ​២០១០​ផង។ ជាក់ស្ដែងនៅ​តំបន់​រមណីយដ្ឋាន​វត្ដ​ភ្នំ ដែល​ជា​កន្លែង​ប្រារឰ​ពិធីបុណ្យ​ខាងលើ​នេះត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ បែងចែក​មន្ដ្រី​ទៅ​តាម​មុខព្រួញ​រៀង​ៗ​ខ្លួនខ្លះ​រៀបចំ និងជួសជុល​ការ៉ូឡា ដើមឈើ សួនច្បារ ខ្លះ​តុ​បតែង​ភ្លើងអគ្គិសនី និង​តុបតែង​កន្លែង​ប្រារឰពិធី និង​ខ្លះ​ទៀត​ធ្វើការ​បោសសំអាត​ជាដើម​។ ការងារ​នេះ​បាន​អនុវត្ដ​កាលពី​មួយសបា្ដហ៍​មុន ដោយ​ផ្នែក​ខ្លះ​ត្រូវ​បាន​បញ្ចប់ផ្នែក​ខ្លះ​កំពុង​អនុវត្ដន៍ និង​ផ្នែក​ខ្លះ​ទៀត​កំពុងត្រៀមចាំ​ដល់​ជិត​ថ្ងៃ​ប្រារឰ​ពិធី​ទៅ​តាមជំនាញ​ រៀង​ៗ​ខ្លួន ។ មន្ដ្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ពេល​នេះសាលា​រាជធានី​ភ្នំពេញ​កំពុង​មានភាព​មមាញឹក​ក្នុង​ការ​ត្រៀម​រៀបចំ​ ពិធីបុណ្យ ខួបកំណើត​រាជធានី ដែល​ភ្ជាប់​ជាមួយនឹង បុណ្យ​ឆ្លង​ឆ្នាំ​សាកល ។ សាលា​រាជធានី​បាន ចាត់ចែង​កំលាំង​ជា​ផ្នែក គឺ​ផ្នែក​ជួសជុល​ការ៉ូឡា​ថ្មបាយក្រៀម​ដែល​មាន​សភាព​បាក់​ស្រុត ប្រេះស្រាំ ខ្លះ​ស្រុត​ផុង​ទៅ​ក្នុង​ដី រៀប​ស៊ុម តាម​គល់ឈើ រៀប​ប័​រ​ឌា​តាម​ចិញ្ចើម​សួន ស្មៅ លាង​សំអាត​ប្រព័ន្ធ​លូ មានការ​កាយ​ដី និង​សំរាម​ក្នុង​ប្រព័ន្ធ​លូ​ជុំវិញ​រមណីយដ្ឋាន​វត្ដ​ភ្នំ ដែល​ការងារ​នេះ​ត្រូវ​បាន​បញ្ចប់​ហើយ ។

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃ​កន្លង​មកនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញបាន​និង​កំពុង​មាន​ភាព​មមាញឹក​ក្នុង​ការ ត្រៀម​រៀបចំ​ពិធី​បុណ្យខួប​៥៧៥​ឆ្នាំ​នៃ​ថ្ងៃកំណើត​រាជធានី ដែល​គ្រោង​នឹង​ធ្វើ​នៅ​ចុងខែធ្នូ ឬ​ដំណាច់ឆ្នាំ​២០០៩ ឈាន​ចូល​២០១០ ដើម្បី​ជា​ការ​រំលឹក​ថ្ងៃកំណើត​រាជធានី​ផង និងអបអរសាទរ​បុណ្យចូលឆ្នាំ​សាកល​ឆ្នាំ​២០១០​ផង។

ជាក់ស្ដែងនៅ​តំបន់​រមណីយដ្ឋាន​វត្ដ​ភ្នំ ដែល​ជា​កន្លែង​ប្រារឰ​ពិធីបុណ្យ​ខាងលើ​នេះត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​បែងចែក​មន្ដ្រី​ទៅ​តាម​មុខព្រួញ​រៀង​ៗ​ខ្លួនខ្លះ​រៀបចំ និងជួសជុល​ការ៉ូឡា ដើមឈើ សួនច្បារ ខ្លះ​តុ​បតែង​ភ្លើងអគ្គិសនី និង​តុបតែង​កន្លែង​ប្រារឰពិធី និង​ខ្លះ​ទៀត​ធ្វើការ​បោសសំអាត​ជាដើម​។ ការងារ​នេះ​បាន​អនុវត្ដ​កាលពី​មួយសបា្ដហ៍​មុន ដោយ​ផ្នែក​ខ្លះ​ត្រូវ​បាន​បញ្ចប់ផ្នែក​ខ្លះ​កំពុង​អនុវត្ដន៍ និង​ផ្នែក​ខ្លះ​ទៀត​កំពុងត្រៀមចាំ​ដល់​ជិត​ថ្ងៃ​ប្រារឰ​ពិធី​ទៅ​តាមជំនាញ​រៀង​ៗ​ខ្លួន ។ មន្ដ្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ពេល​នេះសាលា​រាជធានី​ភ្នំពេញ​កំពុង​មានភាព​មមាញឹក​ក្នុង​ការ​ត្រៀម​រៀបចំ​ពិធីបុណ្យ ខួបកំណើត​រាជធានី ដែល​ភ្ជាប់​ជាមួយនឹង បុណ្យ​ឆ្លង​ឆ្នាំ​សាកល ។ សាលា​រាជធានី​បាន ចាត់ចែង​កំលាំង​ជា​ផ្នែក គឺ​ផ្នែក​ជួសជុល​ការ៉ូឡា​ថ្មបាយក្រៀម​ដែល​មាន​សភាព​បាក់​ស្រុត ប្រេះស្រាំ ខ្លះ​ស្រុត​ផុង​ទៅ​ក្នុង​ដី រៀប​ស៊ុម តាម​គល់ឈើ រៀប​ប័​រ​ឌា​តាម​ចិញ្ចើម​សួន ស្មៅ លាង​សំអាត​ប្រព័ន្ធ​លូ មានការ​កាយ​ដី និង​សំរាម​ក្នុង​ប្រព័ន្ធ​លូ​ជុំវិញ​រមណីយដ្ឋាន​វត្ដ​ភ្នំ ដែល​ការងារ​នេះ​ត្រូវ​បាន​បញ្ចប់​ហើយ ។ ចំណែកឯ​ក្រុមការងារ​សួនច្បារ​បាន​ធ្វើការជួសជុល​កែ​លំអ​សួន​ស្មៅ ដាំ​ដើមឈើ និងកាប់​លះ​មែកឈើ​ដែល​ទ្រុប​ទ្រុល​ខ្លាំង ចំពោះដើមឈើ​ងាប់ ឬ​គល់​ពុក​ផុយ​ត្រូវ​កាប់​ចេញ ធ្វើ​ឱ្យ​មាន​សោភ័ណ​ភាព ដែល​ការងារ​នេះត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៥ ធ្នូ នេះ។

មន្ដ្រី​រូប​នេះ​បាន​បញ្ជាក់​ថា ពិធីបុណ្យ​ខាងលើ​នេះ​មាន​រយៈពេល​៤​ថ្ងៃ ដែល​ពិធី​ធំ​ធ្វើរយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​៣០ និង​៣១ ធ្នូ ល្ងាចថ្ងៃ​ទី​៣០ ធ្នូ ធ្វើ​ពិធី​ក្រុង​ពាលី​នៅ​បូជនីយដ្ឋានរូបសំណាក​លោកយាយ​ពេញ និង​ឡើង​ដុតធូប​នៅ​លើ​វត្ដ​ភ្នំ លុះដល់​ថ្ងៃ​ទី​៣១ ធ្នូ ពិធី​ធំធ្វើ​នៅ​ខាង​មុខ​នាឡិកា​វត្ដ​ភ្នំ​ដោយ​មានការប្រគំ​តន្ដ្រី​ផ្សាយ​បន្ដ​ផ្ទាល់​ដោយ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​រាជធានី​ភ្នំពេញ ។ នៅ​វេលាម៉ោង​១២​យប់ លោក​កែប ជុតិមា អភិបាលរាជធានី​ភ្នំពេញ និង​លោក​ជំទាវ ព្រមទាំងមន្ដ្រី​ក្រោម​ឱវាទ​នឹង​ឡើង​ទៅ​វាយ​ជួង និងវាយ​ស្គរ​នៅ​លើ​វត្ដ​ភ្នំ ដើម្បី​អបអរសាទរ​ឆ្លងឆ្នាំ​ចូល​ឆ្នាំ​សាកល ដោយ​មានការ​បាញ់​កាំជ្រួចឱ្យ​មហាជន​ទស្សនា​ផង​ដែរ។
ចំពោះ​ការ​ត្រៀមលក្ខណៈ​សំរាប់​អបអរសាទរ​ពី​ធី​បុណ្យ​ខាងលើ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ត្រៀមលក្ខណៈ និង​ប្រជុំ ពិភាក្សា​គ្នា​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ដោយ​បាន​ចាត់​កំលាំង​បែងចែក​ជា​ក្រុម​ទទួលខុសត្រូវ​យ៉ាង​ច្បាស់លាស់​ណាស់ ជា​ពិសេស​បញ្ហា​រក្សា​សន្ដិសុខ និង​សណ្ដាប់ធ្នាប់។

ទាក់ទិន​នឹង​តំបន់​វត្ដ​ភ្នំ​នេះ​ដែរ បើ​តាមការ​អះអាង​ពី​លោក​ឧត្ដមសេនីយ៍ត្រី​ទូច ណា​រ៉ុ​ថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ប្ដេជ្ញា​នៅ​ក្នុង​កិច្ចប្រជុំ​ឆ្លង​ផែនការពង្រាយ​កំលាំង​ល្បាតពួក​ស្ទាត់​ការពារ សុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់​ក្នុង​រាជធានីភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ធ្នូ នេះ​ថា លោកនឹង​ប្រែក្លាយ​តំបន់​វត្ដ​ភ្នំ​នេះ​ឱ្យ​ក្លាយទៅជាតំបន់​គ្មាន​គ្រឿងញៀន ។ លោក​បាន​បញ្ជាក់ថា តំបន់​ស្មុគស្មាញ​មួយ​ចំនួន​មាន​ដូច​ជា​តំបន់វត្ដ​ភ្នំ បឹង​កក់ និង​តំបន់​ផ្សេង​ទៀត តែ​លោកត្រូវ​យក​តំបន់​វត្ដ​ភ្នំ​ធ្វើ​ជា​តំបន់​គំរូ​ក្នុង​ការ​លុប​បំបាត់​ការ​ប្រើប្រាស់ផលិត និង​ចែកចាយគ្រឿងញៀន ។ លោក​មាន​គម្រោង​ពង្រាយ កំលាំង​ពួន​ស្ទាត់ ឬ​ល្បាត​ដោយ​មាន​កិច្ច​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន ហើយ​ការងារ​នេះ​ក៏ត្រូវ​ប្រើប្រាស់​កំលាំង​នគរបាល​ទេសចរ​ផងដែរ។
ជា​ការ​ពិត​ណាស់តំបន់​ដែល​ល្បី​ខ្លាំង​ជាងគេ​ក្នុង​ការ​ប្រើប្រាស់​គ្រឿង​ញៀ​ង​គ្រប់ប្រភេទ​នោះ គឺ​តំបន់​ប្លុក​ប៊ូល​ឌិ​ញ បឹង​កក់ វត្ដភ្នំ និង​តំបន់​ទួល​សង្កែ​ជាដើម ដែល​បញ្ហា​នេះទាំង​អាជ្ញាធរ ឬ​សមត្ថកិច្ច​ពិតជា​បានដឹងច្បាស់​មុនគេ​តែ​ត្រង់​ថា សមត្ថកិច្ច​ហ៊ាន​ធ្វើ ឬ​មិន​ហ៊ាន ឬ​ក៏​អត់​ធ្វើ​តែ​ម្ដង ។ បច្ចុប្បន្ន​នេះសកម្មភាព​នៃ​ការ​ចែកចាយ ឬ​ប្រើប្រាស់គ្រឿងញៀន​មាន​ច្រើន​ណាស់ គឺ​មាន​ពេល​ខ្លះមិន​មានការ​លាក់បាំង​ឡើយ គេ​ឃើញ​មានរថយន្ដ​បើក​ចូល​តំបន់​នោះ ហើយ​មាន​អ្នកយក​ថ្នាំ​ទៅ​លក់​ដល់​រថយន្ដ​តែ​ម្ដង  ។