បើកលឿនមិនប្រយ័ត្ន រេចង្កូតបុកម៉ូតូពេញទំហឹងស្លា.ប់៣នាក់
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦វេលាម៉ោង៦និង០០នាទីល្ងាចមុននេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅចំណុចក្រុម៣ ភូមិកញ្ចាំង ឃុំស៊ុង
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦វេលាម៉ោង៦និង០០នាទីល្ងាចមុននេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅចំណុចក្រុម៣ ភូមិកញ្ចាំង ឃុំស៊ុង
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦វេលាម៉ោង៦និង០០នាទីល្ងាចមុននេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅចំណុចក្រុម៣ ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ តាមការបំភ្លឺពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយអ្នកបើកបរប្រើប្រាស់ល្បឿនលឿន ទំនងបែបស្រវឹងផងទើបគ្រប់គ្រងស្ថានការណ៍មិនបាន។
ខណៈផ្លូវដែលចិនចាក់ដី ខ្ពស់ទាបផងនោះធ្វើឲ្យរថយន្ដបង្ករេចង្កូតទៅខាងឆ្វេងបណ្តាលឲ្យរថយន្តជ្រុលមកបុកនឹងម៉ូតូ ដែលបើកបរបញ្ច្រាសទិសគ្នារវាងរថយន្តនឹងម៉ូតូបណ្តាលឲ្យ ស្លាប់មនុស្ស៣នាក់ និងរបួសធ្ងន់ស្រាល៦នាក់ ហើយរថយន្តបង្ករអិលក្រឡាប់ធ្លាក់ផ្លូវចូលស្នាមភ្លោះ។ ជនរងគ្រោះទាំង៣នាក់ដែលជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី១០១២ ពណ៌ខ្មៅ មានទី១-ឈ្មោះ ហ៊ីង សុទីន ភេទស្រី អាយុ ២៣ឆ្នាំ ជនរងគ្រោះទី២- ឈ្មោះ រស់ សុឃៀ ភេទស្រី អាយុ ២៣ឆ្នាំ ជនរងគ្រោះ ទី៣-ឈ្មោះ អេន សុរ៉ា ភេទស្រី អាយុ ៣ឆ្នាំ ជាកូនបង្កើតរបស់ រស់ សុឃៀ អ្នកទាំង៣នាក់ មានទីលំនៅរស់នៅកន្លែងកើតហេតុខាងលើ ។
ចំណែកឯភាគីបង្កឈ្មោះ ស្នា មិនស្គាល់ត្រកូល ភេទប្រុស អាយុ ២៧ឆ្នាំ ជាអ្នកបើកបររថយន្ដម៉ាក ណាវ៉ារ៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ AE-0700 រស់នៅស្រុកមោងឬស្សី ក្នុងនោះជនរងគ្រោះជាអ្នករួមដំណើរទាំង៦នាក់បានបញ្ចូនទៅមន្ទីពេទ្យ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការស្រុកសំឡូត រង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ