ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករមួយចំនួនសម្រុកដកដំឡូងមីដោយជួលគេ ឱ្យកា.ប់ចិញ្ច្រាំហាលលក់ ​ដើម្បីយកដីដាំបន្តទៀត

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​កសិករ​ជា​ច្រើន​ដែល​មិន​ទាន់​ប្រមូល​ផល​មើមដំឡូង​មី​នៅ​តាម​ចម្ការ​របស់​ខ្លួន​ចាប់ផ្តើម​ជួល​កម្មករ​ចូល​ទៅ​ដក​មើមដំឡូង​មី ដឹក​យក​ទៅ​កាប់​ចិញ្ច្រាំ​ហាល​លក់ នា​ពេល​ចុងរដូវ រួច​ភ្ជួរ​ដី​ប្រញាប់​ដាំ​ដើម​ដំឡូង​មី​សារ​ជា​ថ្មី​ឡើង​វិញ ។…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​កសិករ​ជា​ច្រើន​ដែល​មិន​ទាន់​ប្រមូល​ផល​មើមដំឡូង​មី​នៅ​តាម​ចម្ការ​របស់​ខ្លួន​ចាប់ផ្តើម​ជួល​កម្មករ​ចូល​ទៅ​ដក​មើមដំឡូង​មី ដឹក​យក​ទៅ​កាប់​ចិញ្ច្រាំ​ហាល​លក់ នា​ពេល​ចុងរដូវ រួច​ភ្ជួរ​ដី​ប្រញាប់​ដាំ​ដើម​ដំឡូង​មី​សារ​ជា​ថ្មី​ឡើង​វិញ ។

តែ​ចំពោះ​អ្នកខ្លះ​មិន​បាន​កាប់​ចិញ្ច្រាំ​មើមដំឡូង​មី​ហាល​លក់​ខ្លួនឯង​ទេ គឺ​ប្រមូល​ផល​លក់​បន្ត​ឱ្យ​ឈ្មួញ​ទិញ​យក​ទៅ​ជួល​កម្មករ​កាប់​ចិញ្ច្រាំ ដាក់​ហាល​ស្ងួត​លក់​ឱ្យ​ថៅកែ​ធំ​ៗ ដឹក​យក​ទៅ​លក់​បន្ត នៅ​ប្រទេស​ថៃ ទទួល​បាន​ប្រាក់​ចំណេញ​តិចតួច​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់ ឈ្មោះ ខាន់ ដេ​ត អាយុ​៤៧​ឆ្នាំ មានស្រុក​កំណើត​រស់នៅ​ភូមិ​ដងទង់ ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ឱ្យ​ដឹង​ថា ៖ គាត់​បាន​ចូល​ទៅ​ម៉ៅ​ទិញ​មើមដំឡូង​មី នៅ​ក្នុង​ចំការ​របស់​កសិករ ក្នុង​ក្រុងប៉ៃលិន យក​មក​ជួល​ឱ្យ​កម្មករ​កាប់​ចិញ្ច្រាំ រួច​ដាក់​ហាល​ឱ្យ​ស្ងួត​ទើប​លក់​បន្ត​ឱ្យ​ឈ្មួញ​ដឹក​យក​ទៅ​លក់​នៅ​តាម​ស្តង់​ធំ​ៗ ក្នុង​ខេត្ត ដើម្បី​លក់​ទៅ​ឱ្យ​ថៅកែ​ថៃ​។

ប្រភព​បន្ត​ទៀត​ថា គាត់​បាន​ចូល​មក​ក្នុង​ខេត្ត​ប៉ៃលិន តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយ​ជួល​ដី​គេ ដើម្បី​ដាក់​ហាល​ចំណិត​ដំឡូង​មី​ហាល លុះ​ប្រមូល​ទិញ​មើមដំឡូង​មីរ​ហូត​ដល់​ខែមេសា ឆ្នាំ​២០២២ ទើប​អស់​ដំឡូង​មី និង​នាំ​ប្រពន្ធ​កូន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ។

ក្នុង​ការ​ទិញ​មើមដំឡូង​មី​ពី​ចំការ​កសិករ​គេ​លក់​ដំឡូង​មី​ស្រស់ ១​គីឡូក្រាម​តម្លៃ ២.២​ទៅ​២.៤​បាត (​ប្រាក់​ថៃ​) លុះ​កាប់​ចិញ្ច្រាំ​ហាល​ស្ងួត​គាត់​អាច​លក់​ក្នុង​១​គីឡូក្រាម​តម្លៃ ៦.៥ ទៅ​៦.៦​បាត (​ប្រាក់​ថៃ​) ហើយ​ក៏​ជួល​កម្មករ​ឱ្យ​កាប់​ចិញ្ច្រាំ​ក្នុង​១​កញ្ឆេ តម្លៃ​១០០០​រៀល ដោយ​ក្នុង​១​ថ្ងៃ​ៗ អ្នកខ្លះ​អាច​កាប់​ចិញ្ច្រាំ​មើមដំឡូង​មី​បាន​ប្រហែល​៣០​ទៅ​៦០​កញ្ឆេ គឺ​ទទួល​បាន​ប្រាក់​កម្រៃ​ចាប់ពី​៣០០០០​រៀល​ទៅ​៦០០០០​រៀល​ផង​ដែរ ។

ប្រភព​ដដែល​បញ្ជាក់​ថា ចំណែក​ម្ចាស់​ស្តង់​ដំឡូង​មី​ខ្លះ គាត់​មិន​ជួល​កម្មករ​ឱ្យ​កាប់​ចិញ្ច្រាំ​មើមដំឡូង​មី​ហាល​នោះ​ទេ គឺ​គេ​ប្រើ​ម៉ាស៊ីន​កិនបំបែក​មើមដំឡូង​មី​តែ​ម្តង រួច​ប្រើ​ត្រាក់ទ័រ ដើម្បី​កកាយ​ចំណិត​ដំឡូង​មី​ហាល និង​ប្រើ​សម្រាប់​ប្រមូលផ្តុំ​គ្នា​ដាក់​លើ​រថយន្ត​ដឹក​យក​ទៅ​លក់​បន្ត ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ស្ត្រី ឈ្មោះ សុខ ផា អាយុ​៤៥​ឆ្នាំ និង​ស្ត្រី ឈ្មោះ មុំ អាយុ​៣០​ឆ្នាំ រស់នៅ​ក្នុង ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា ៖ ពួក​គាត់​ស៊ីឈ្នួល​កាប់​ចិញ្ច្រាំ​មើមដំឡូង​មី​ឱ្យ​ថៅកែ ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់ ជីវភាព ដោយ​ក្នុង​១​ថ្ងៃ​ៗ ពីរ​នាក់​ប្តី​អាច​ចិញ្ច្រាំ​មើមដំឡូង​មី​បាន​ប្រហែល​៤០ ទៅ​៥០​កញ្ឆេ ហើយ​ជួនកាល​គាត់​អាច​ចិញ្ច្រាំ​ម្នាក់ឯង ដោយ​ប្តី​ទៅ​ស៊ីឈ្នួល​លើក​មើមដំឡូង​មី​ដាក់​លើ​រថយន្ត​ក្នុង​១​តោន គេ​ឱ្យ​២៥០០០​រៀល លុះ​ពេល​ល្ងាច ទើប​ត្រឡប់​មក​ផ្ទះ​វិញ ។

ទោះបីជា​យ៉ាងណា ពួក​គាត់ ពិតជា​មិនសូវ​ហ៊ាន​ឈប់​សម្រាក​ច្រើន​ពេក​នោះ​ទេ ព្រោះ​នេះ​ជា​រដូវ​ប្រមូល​ផល ដោយនៅ​តែ​បន្តិចទៀត គេ​លេង​កាប់​ចិញ្ច្រាំ​ហាល​ទៀត​ហើយ ខណ​:​មេឃ​ភ្លៀង​ធ្លាក់​ញឹកញាប់ អាច​នឹង​ទទួល​រង​ការ​ខូចខាត ទើប​គេ​ប្រញឹក​ឱ្យ​ឆាប់​អស់​រួច​ឈប់​សម្រាក​រង់ចាំ​ឆ្នាំ​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ