លក្ខណៈរូបរាង៣យ៉ាង ដែលភាគច្រើនទទួលបានពីហ្សែនរបស់ឪពុក
នៅក្នុងថ្នាក់ជីវវិទ្យា យើងបានរៀនថា យើងទទួលយកហ្សែន ៥០%ពីម្តាយ និង ៥០%ពីឪពុក។ ទោះជាយ៉ាងណាក៏ដោយ ការពិតគឺវាមិនមែនស្មើគ្នាត្រឹមនោះទេ។ មានលក្ខណៈរូបរាងខ្លះរបស់កូន គឺមានការចូលរួមខ្ពស់ពីហ្សែនរបស់ឪពុក។…
នៅក្នុងថ្នាក់ជីវវិទ្យា យើងបានរៀនថា យើងទទួលយកហ្សែន ៥០%ពីម្តាយ និង ៥០%ពីឪពុក។ ទោះជាយ៉ាងណាក៏ដោយ ការពិតគឺវាមិនមែនស្មើគ្នាត្រឹមនោះទេ។ មានលក្ខណៈរូបរាងខ្លះរបស់កូន គឺមានការចូលរួមខ្ពស់ពីហ្សែនរបស់ឪពុក។…
នៅក្នុងថ្នាក់ជីវវិទ្យា យើងបានរៀនថា យើងទទួលយកហ្សែន ៥០%ពីម្តាយ និង ៥០%ពីឪពុក។ ទោះជាយ៉ាងណាក៏ដោយ ការពិតគឺវាមិនមែនស្មើគ្នាត្រឹមនោះទេ។ មានលក្ខណៈរូបរាងខ្លះរបស់កូន គឺមានការចូលរួមខ្ពស់ពីហ្សែនរបស់ឪពុក។ តើមានលក្ខណៈរូបរាងអ្វីខ្លះរបស់កូន ដែលបានមកពីហ្សែនឪពុក?
១. កម្ពស់
តើអ្នកធ្លាប់លឺគេថា “កូននេះកម្ពស់ដូចឪគាត់អ៊ីចឹង។” ជាក់ស្តែង ការលើកឡើងនេះគឺត្រូវបានបញ្ជាក់យ៉ាងច្បាស់ពីវិទ្យាសាស្រ្ត។ កម្ពស់របស់មនុស្សត្រូវបានកំណត់ដោយយ៉ាងហោចណាស់ ៧០០ នៃការប្រែប្រួលហ្សែនដែលទទួលបានមកពីឪពុកម្តាយទាំងពីរ។ ទោះយ៉ាងណាក៏ដោយ ហ្សែនកម្ពស់របស់ឪពុកម្តាយនីមួយៗហាក់ដូចជាដំណើរការតាមរបៀបខុសគ្នាបន្តិច។ ជាឧទាហរណ៍ ហ្សែនរបស់ឪពុកមានសារៈសំខាន់ក្នុងការជំរុញការលូតលាស់ ដូច្នេះហើយកម្ពស់គឺបានមកពីឪពុកច្រើនជាង។
២. ស្នាមខួច
នៅក្នុងសង្គមជាច្រើន ស្នាមខួចត្រូវបានគេមើលឃើញថាជាសញ្ញានៃភាពស្រស់ស្អាត និងភាពទាក់ទាញ។ តែបានសម្រាប់អ្នកវិទ្យាសាស្ត្រវិញ គេចាត់ទុកវាជាកន្លែងដែលសាច់ដុំមុខមានបញ្ហាមិនប្រក្រតី។ ស្នាមខួច ត្រូវបានគេសន្មត់ថាត្រូវបានទទួលពីហ្សែនរបស់ឪពុក ដោយសារពួកវាជាលក្ខណៈហ្សែនលេចធ្លោរបស់ឪពុក ហើយជាទូទៅត្រូវបានទទួលពីឪពុក។
៣. ភេទ
ឪពុកជាអ្នកទទួលខុសត្រូវ 100% ចំពោះភេទរបស់ទារកទើបនឹងកើត។ ក្រូម៉ូសូម X និង Y ដែលត្រូវបានគេស្គាល់ជាទូទៅថាជាក្រូម៉ូសូមភេទ កំណត់ភេទរបស់កុមារ។ ក្មេងស្រីទទួលបានក្រូម៉ូសូម X ពីឪពុករបស់ពួកគេ ដែលបណ្តាលឱ្យមានហ្សែន XX ហើយក្មេងប្រុស ទទួលបានក្រម៉ូសូម Y ពីឪពុករបស់ពួកគេ ដែលបណ្តាលឱ្យមានហ្សែន XY ។ ដោយសារតែម្តាយមានតែក្រូម៉ូសូម X ឪពុកគ្រប់គ្រងទាំងស្រុងលើភេទ៕
ចែករំលែកព័តមាននេះ